ពិភពលោកព្រួយបារម្ភខ្លាចមិនមែនជាសង្គ្រាមនុយក្លេអ៊ែរ តែជាសង្គ្រាមជីវសាស្ត្រ
Connect with us

គួរដឹង

ពិភពលោកព្រួយបារម្ភខ្លាចមិនមែនជាសង្គ្រាមនុយក្លេអ៊ែរ តែជាសង្គ្រាមជីវសាស្ត្រ

ការព្រួយបារម្ភរបស់ពិភពលោកត្រូវបានបង្វែរពីគ្រាប់នុយក្លេអ៊ែរ ឬអាវុធគីមី ទៅជាអាវុធជីវសាស្ត្រដែលមានអានុភាពខ្លាំងជាងនុយក្លេអ៊ែរទៅទៀត ដោយមិនចំណាយច្រើននិង ប្រើបរិមាណតិចតួចប៉ុណ្ណោះក្នុងការបំផ្លាញមនុស្សជាតិ ។ ដោយឡែក អាវុធជីវសាស្ត្រត្រូវបានគេមើលរំលងដោយសារតែគេយល់ថា ប្រទេសនីមួយៗ នឹងមិនប្រើប្រាស់វិធីនេះនោះទេ ទើបចំណាប់អារម្មណ៏ផ្តោតទៅលើអាវុធដូចជានុយក្លេអ៊ែរ ។ អាវុធជីវសាស្ត្ររួមមាន ការបង្កើត ឬប្រើប្រាស់នូវមេរោគ វីរុស … ផ្សេងៗ ភាគច្រើននៅក្នុងសង្គ្រាម ដែលបង្កឲ្យមានការប៉ះពាល់ដល់ជីវិតរបស់មនុស្ស ( ឧទាហរណ៏ ៖ Ebola virus ) ។

អ្វីដែលគួរឲ្យព្រួយបារម្ភនោះគឺ អាវុធបែបជីវសាស្ត្រនេះមានភាពងាយស្រួលក្នុងការយកទៅប្រទេសភាគីម្ខាងទៀត ដោយចំណាយមនុស្សតែ ២ ទៅ ៣នាក់ប៉ុណ្ណោះហើយឥទ្ធិពលរបស់វានឹងសាយភាយពេញផ្ទៃប្រទេស ហើយចំណុចសំខាន់នោះគឺ គេមិនអាចនឹងរកទៅដល់ជនល្មើសនោះឡើយ ។ ហេតុនេះហើយការប្រើអាវុធបែបនេះ គឺមិនអាចឲ្យពិភពលោកថ្កោលទោសប្រទេសណាមួយបាននោះទេ ដោយសារតែមិនអាចរកបាននូវភស្តុតាងទៅដល់ប្រភពដើម  ។

ការព្រួយបារម្ភនេះចាបើផ្តើមនៅពេលដែលមានការធ្វើឃាត បងប្រុសរបស់មេដឹកនាំកូរ៉េខាងជើង លោកគីម ជុងណាម នៅព្រលានយន្តហោះកូឡា ឡាំពួរ ដោយប្រើប្រាស់នូវសារធាតុពុល ឈ្មោះ VX nerve agent ដែលជាសារធាតុមួយអាចសម្លាប់មនុស្សបានក្នុងរយៈពេលប៉ុន្មានវិនាទីប៉ុណ្ណោះ ។ សារធាតុនេះធ្វើឲ្យមានការជ្រួលច្របល់ក្នុងការគ្រប់គ្រងប្រព័ន្ធប្រសាទ សាច់ដុំ និងធ្វើឲ្យមានការស្ទះដង្ហើម ។

ការប្រើប្រាស់អាវុធគីមីប្រភេទនេះអាចសម្លាប់មនុស្សបានយ៉ាងច្រើនក្នុងមូយពព្រិចភ្នែក នឹងគ្មានការចាប់កំហុសបាន ។ ប្រទេសនីមួយៗ ជាពិសេស អាមេរិក និងកូរ៉េខាងជើងកំពុងខ្លាចគ្នាទៅវិញទៅមកមិនមែនដោយសារនុយក្លេអ៊ែរនោះទេ តែដោយសារតែខ្លាចនូវអាវុធប្រភេទនេះត្រូវបាននាំចូលមកប្រទេសខ្លួន ហើយបំភាយនៅជាតិពុលទៅក្នុងបរិយាកាស ដែលភាគច្រើនគេតែងតែចំណាយពេលមូយសប្តាហ៏ ឬយូរជាងនេះបន្តិចដើម្បីឲ្យឃើញនូវប្រសិទ្ធភាពរបស់សារធាតុដែលធ្វើឲ្យមនុស្សចាប់ផ្តើមមានអាការៈផ្សេងទៅតាមប្រភេទសារធាតុថ្នាំនោះ និងជាការទុកពេលឲ្យជនល្មើសគេចខ្លួនចេញមុនពេលមានការស៊ើបអង្កេត ។ គួរបញ្ជាក់ផងដែរថា គ្រប់ប្រទេសដែលមានអំណាចទាំងអស់សុទ្ធតែមាននូវការស្តុកអាវុធប្រភេទនេះ ដូចជា អាមេរិក កូរ៉េខាងជើង រុស្សី ចិន អង់គ្លេសជាដើម ៕

ប្រភព : ខ្មែរអប្សរា

មតិយោបល់

ពេញនិយម