ដើមកំណើតនៃការដាក់ឈ្មោះ ទូកមាស
Connect with us

គួរដឹង

ដើមកំណើតនៃការដាក់ឈ្មោះ ទូកមាស

ស្រុកទូកមាស គឺជា ស្រុកមួយស្ថិតនៅខេត្តកំពតដែលមានឈ្មោះដើមថាស្រុកបន្ទាយមាស ការដាក់ឈ្មោះនេះយោងតាមរឿងដំណាលនៃព្រេងនិទានដែលចាស់ៗនិយាយាតៗ គ្នាមកតាំងពីសម័យបុរាណមកម៉្លេះ ។

នៅដើមសតវត្សទី១៧​ ស្រុកនោះមានទូកមាស១ ដែលអណ្ដែតតាមដៃស្ទឹងមកដល់ក្បែរស្ពាននៃទីរូមស្រុកបន្ទាយមាស។​ ពេលនោះប្រជាជនដែលរស់នៅជុំវិញទីនោះបាន​​មើលឃើញទូកមាសនោះគ្រប់គ្នា ហើយដោយមានចិត្តចង់បានពេកក៏នាំគ្នាចុះទៅស្រង់ ប៉ុន្តែអ្នកទាំងអស់គ្នាមិនទាន់នឹងបានប៉ះទូកមាសនោះបន្តិចផងស្រាប់តែទូកនោះក៏បានលិចចូលទៅក្រោមបាតស្ទឹងបាត់ទៅ ពេលនោះប្រជាជននាំគ្នារាវរកទូកមាសនោះ តែទោះជានាំគ្នាខំប្រឹងរាវរកយ៉ាងណាក៏ដោយក៏មិនឃើញសោះឡើយ។

លុះដល់យប់មួយនាថ្ងៃសីលដែលមានព្រះចន្ទរះពេញបូណ៏មី​ ទូកមាសនោះក៏បានអណែ្ដតឡើងមកម្ដងទៀត​ ដែលប្រកបដោយពន្លឺពណ៏មាសភ្លឺយ៉ាងចិញ្ចាំង ចិញ្ចាច ហើយប្រជាជនគ្រប់គ្នាក៏នាំគ្នាគោរពនិងលែងហ៊ានប៉ះពាល់ទូកមាសនោះទៀតឡើយ។ ហើយទូកមាសនោះតែងតែបង្ហាញខ្លួនក្រោយៗមកនៅថ្ងៃព្រះចន្ទ័ពេញបូណ៏មី​ ពេលនោះប្រជាជននៅទីនោះក៏នាំគ្នាដាក់ឈ្មោះភូមិនោះថាភូមិទូកមាស​។ រហូតមកដល់បច្ចុប្បន្នគេបានហៅស្រុកបន្ទាយមាសថា ស្រុកទូកមាស ក៏បានដែរ ៕

ប្រភព : ខ្មែរអប្សរា

មតិយោបល់

ពេញនិយម