តើបណ្តាញសង្គម Linkedin គឺជាអ្វី?
Connect with us

គួរដឹង

តើបណ្តាញសង្គម Linkedin គឺជាអ្វី?

សម្រាប់មនុស្សមួយចំនួន ពួកគេប្រាកដជាបានស្គាល់ រឺធ្លាប់ប្រើប្រាស់ Linkedin រួចទៅហើយជាមួយនឹងបណ្តាញទំនាក់ទំនង ពីមុនមក ប៉ុន្តែសម្រាប់មនុស្សមួយចំនួនទៀត ពួកគេមិនធ្លាប់បានប្រើប្រាស់ រឺលឺពីប្រភេទបណ្តាញសង្គមមួយនេះនោះទេ។

តើបណ្តាញសង្គម Linkedin គឺជាអ្វី?

បណ្តាញសង្គម Linkedin គឺជាបណ្តាញសង្គមមួយដែលមានលក្ខណះពិសេសជាកន្លែងជួបជុំមួយដើម្បីអោយមនុស្សបង្កើនបណ្តាញទំនាក់ទំនងរបស់ខ្លួន ដើម្បីជាផលប្រយោជន៍ដល់ការធ្វើការងារ រឺការរកស៊ីជាដើម។ បណ្តាញសង្គម Linkedin អាចត្រូវបានគេប្រើប្រាស់ក្នុងគោលបំណងច្រើន ដោយក្នុងនោះមានដូចជាដើម្បីស្គាល់ពីបុគ្គល និងប្រវត្តិការងាររបស់មនុស្សម្នាក់ ការស្វែងរកការងារ រឺបុគ្គលិក រឺការចែករម្លែកបទពិសោធន៍ជាដើម។

ក្នុងបណ្តាញសង្គម Linkedin នេះ អ្នកអាចមើលឃើញពីពត៌មានវិជ្ជាជីវះរបស់បុគ្គលម្នាក់ ដោយអ្នកក៏អាចធ្វើការភ្ជាប់ទំនាក់ទំនងជាមួយបុគ្គលនោះក៏បាន ដោយគ្រាន់តែចុចផ្ញើរសារទៅនិយាយសួរនាំនៅក្នុងនោះផ្ទាល់។

ជាទូទៅ មនុស្សគ្រប់គ្នាដែលប្រើប្រាស់បណ្តាញសង្កម Linkedin គឺពាក់ព័ន្ធនឹងកត្តាការងារ និងដើម្បីស្គាល់មនុស្ស

អោយបានច្រើន នៅតាមវិស័យនីមួយដែលយើងចាប់អារម្មណ៍។ ប្រសិនជាអ្នកជានិស្សិតដែលរៀបនឹងបញ្ចប់ការសិក្សា រឺអ្នកជាអ្នកដែលកំពុងចេញធ្វើការ អ្នកគួរតែសាកល្បងប្រើប្រាស់ Linkedin នេះ៕

អត្ថបទល្អផ្សេងទៀត៖ កុំតែមាន Bill Gates ទេ! កុំអីក្រុមហ៊ុន Apple រលំទាំងពីណាពីណីឯណោះ!

ទាំងលោក Bill Gates ទាំងក្រុមហ៊ុន Apple សុទ្ធតែត្រូវបានស្គាល់ដោយពិភពលោក ប៉ុន្តែហេតុអ្វីបានជារឿងរ៉ាវរបស់ Apple មានជាប់ពាក់ព័ន្ធជាមួយលោកមហាសេដ្ឋីពិភពលោក Apple ទៅវិញ?

កាលពីឆ្នាំ ១៩៩៧ ក្រុមហ៊ុន Apple មិនដូចជាឥឡូវនោះទេ ពោលគឺវាមិនទាន់មានការគាំទ្រយ៉ាងសស្រាក់សស្រាំដូចឥឡូវនេះឡើយ។ កាលណោះ ស្ថាបនិករបស់ក្រុមហ៊ុន គឺលោក Steve Jobs បានជួបប្រទះជាមួយនឹងបញ្ហាដ៏ធំមួយគឺពាក់ព័ន្ធនឹងបញ្ហាហិរញ្ញវត្ថុ។ ក្រុមហ៊ុន Apple ត្រូវការទន់បណ្តាក់ខ្លាំង ដូច្នេះហើយគេក៏បានសម្រេចចិត្តប្រកាសលក់ភាគហ៊ុនរបស់ក្រុមហ៊ុននេះ។

បន្ទាប់ពីមានការប្រកាសបែបនេះ ក្រោយមកចាប់មានការប្រជុំរវាងលោក Steve Jobs ដែលជាស្ថាបនិកក្រុមហ៊ុន Apple និងលោក Bill Gates នេះឯង។ ការប្រជុំនេះគឺទាក់ទងទៅនឹងការចរចារពីការសហការរបស់ក្រុមហ៊ុនទាំងពីរ។

កាលណោះលោក Bill Gates បានសម្រេចចិត្តទិញហ៊ុនពីក្រុមហ៊ុនApple ក្នុងតម្លៃ ១៥០លានដុល្លារ ក៏ព្រោះតែគាត់មិនចង់អោយក្រុមហ៊ុន Apple ធ្វើការចោទប្តឹងមកលើក្រុមហ៊ុនរបស់លោក បន្ទាប់ពីក្រុមហ៊ុន Apple ចេញមុខទម្លាយថាក្រុមហ៊ុន Microsoft បានលួចចម្លងគំនិត Mac OS របស់Apple ទៅដាក់នៅលើ Window របស់ខ្លួន ។

ទាក់ទឹងនឹងការចរចារនេះទៀតផងដែរ ក្រុមហ៊ុន Apple ក៏យល់ព្រមអោយ Window ក្លាយជា Software របស់កុំព្យូទ័រ Apple ផងដែរ។ កុំតែបានការជួយជ្រោមជ្រែងពី Bill Gates កាលនោះដែរទេ ទើបក្រុមហ៊ុន Apple បែក

គំនិតមកអភិវឌ្ឍន៍ទូរស័ព្ទ និងឧបករណ៍អេឡិចត្រូនិចផ្សេងៗទៀត និងបានទទួលកេរ្តិ៍ឈ្មោះល្បីមកទល់សព្វថ្ងៃ៕

 

ហាមដាច់ខាតយកអត្ថបទពី ANARCHAK.COM ទៅផ្សាយបន្តដោយគ្មានការអនុញ្ញាតិ បើលោក លោកស្រីត្រូវការអត្ថបទ សូមទំនាក់ទំនងលេខទូរស័ព្ទ 010 999 745

មតិយោបល់

ពេញនិយម