បាក់​ឆ្អឹងជំនីរ​គួរ​ធ្វើយ៉ាងណា​?
Connect with us

សុខភាព & សម្រស់

បាក់​ឆ្អឹងជំនីរ​គួរ​ធ្វើយ៉ាងណា​?

​ឆ្អឹងជំនីរ​គឺជា​ឆ្អឹង​ដែល​ព័ទ្ធជុំវិញ​ទ្រូង ខាងក្រោយ​សម្រាប់​ភ្ជាប់​ទៅ​នឹង​ឆ្អឹង​កង​ខ្នង ឯ​ខាង​មុខ​ភ្ជាប់​នឹង​សន្ទះ​ទ្រូង ប៉ុន្តែ​មុន​នឹង​ជាប់​សន្ទះ​ទ្រូង​គឺ​មាន​ឆ្អឹងខ្ចី​មួយ​កង់​ទៀត​ផង​ដែរ​។ ការបាក់​ឆ្អឹងជំនីរ​គឺ​សម្តៅ​ទៅលើ​ឆ្អឹង​នេះ​បាក់ ឬ​ឆ្អឹងខ្ចី​បាក់​។ យក​ល្អ​អ្នក​គួរតែ​ទៅ​អោយ​គ្រូពេទ្យ​ពិនិត្យ​ក្រោយពី​មាន​របួស​ទៅ​លើ​ឆ្អឹងជំនីរ​រួច​។ កម្លាំង​នៃ​ការប៉ះទង្គិច​អាច​គ្រប់គ្រាន់​នឹង​ធ្វើអោយ​ឆ្អឹងជំនី​បាក់ ហើយក៏​អាចរ​បួស​ទៅដល់​សួត អណ្តើក សរសៃឈាម ឬ​ផ្នែក​ផ្សេងៗ​នៃ​រាងកាយ​ផងដែរ​។​

ឆ្អឹងជំនីរ​មាន​តួនាទី​សំខាន់ៗ​ពីរ​យ៉ាង​គឺ​៖

  • ការពារ​សរីរាង្គ​ខាងក្នុង​ទ្រូង​
  • ជួយ​អោយ​អ្នក​ដកដង្ហើម​ចេញចូល​បាន​ស្រួល​ដោយសារ​តែ​សាច់ដុំ​កន្ត្រាក់ និង​សម្រាក​។​

​ដង្ហើម​មនុស្ស​ដែល​អាច​ដក​ចេញ​ចូល​បាន​គឺ​ត្រូវ​ការប្រើ​សាច់ដុំ​ឆ្អឹងជំនី​កន្ត្រាក់ ដូច្នេះ​ប្រសិនបើ​មាន​បញ្ហា​បាក់​ឆ្អឹងជំនី​កើតឡើង វា​នឹង​ធ្វើអោយ​ការដកដង្ហើម​ម្តងៗ​មាន​ការឈឺចាប់​ខ្លាំង​។​

​ចំពោះ​ការបាក់​ឆ្អឹងជំនី​រទាំង​ផ្ទាំង (​ចាប់​ពី​ពីរ​ឡើងទៅ​) គឺជា​បញ្ហា​ដ៏​ធ្ងន់ធ្ងរ​មួយ​។ ប្រសិន​បើ​រឿង​នេះ​កើតឡើង​មែន តំបន់​ដែល​មាន​ឆ្អឹង​បាក់​នោះ​មិន​អាច​រក្សា​រូបរាង​ឆ្អឹង​ធម្មតា​នៅពេល​ដកដង្ហើម​បានទេ​។ វា​នឹង​ធ្វើអោយ​ការរីក​របស់​ទ្រូង​កាន់តែ​តិច​នៅពេល​ដក​ដង្ហើមចូល​។ ជាមួយគ្នានេះដែរ កាលណា​ឆ្អឹងជំនីរ​បាក់​ទាំង​ផ្ទះ​ដូច្នេះ វា​ក៏​ធ្វើអោយ​សាច់ដុំ​ឆ្អឹងជំនីរ​ធ្វើការ​មិន​បាន​ល្អ ដែល​ជាហេតុ​នាំ​អោយ​ពិបាក​ក្នុង​ការដកដង្ហើម​។​

​មូលហេតុ​
​មូលហេតុ​នៃ​ការបាក់​ឆ្អឹងជំនី​ដែល​កើតមាន​ជា​ញឹកញាប់​បំផុត​នោះ​គឺជា​ការប៉ះទង្គិច​ផ្ទាល់​ទៅ​នឹង​ទ្រូង​តែម្តង ដែល​ភាគច្រើន​បណ្តាល​មកពី​គ្រោះថ្នាក់​ដោយ​ឡាន​បុក ឬ​ធ្លាក់​ពី​ទី​ខ្ពស់​។ ការ​ក្អក​ធ្ងន់ធ្ងរ​ក៏​អាច​នឹង​ធ្វើអោយ​បាក់​ឆ្អឹងជំនី​ដែរ​។ ប្រសិនបើ​អ្នក​មាន​ជំងឺរ​ដែល​ធ្វើអោយ​ឆ្អឹង​ខ្សោយ​ដូច​ជា​ជំងឺ​ពុក​ឆ្អឹង ឬ​មហារីក ការបាក់​ឆ្អឹងជំនីរ​ទំនងជា​អាច​កើតមាន​។​

​រោគសញ្ញា​

  • ឈឺ​តិចតួច ឬ​ធ្ងន់ធ្ងរ​នៅ​តំបន់​ដែល​មាន​របួស​
  • ឈឺ​ពេល​ដកដង្ហើម​
  • ឈឺ​នៅ​ជុំវិញ​កន្លែង​បាក់​ជាពិសេស​នៅពេល​មាន​នរណា​ម្នាក់​សង្កត់​ឆ្អឹងជំនីរ​ទ្រូង​

​ប្រសិនបើ​អ្នក​មិន​អាច​ដកដង្ហើម​បាន​ដូច​ធម្មតា​ទេ​ដោយសារ​តែ​ការឈឺចាប់ ឬ​ឆ្អឹង​បាក់​ទាំង​ផ្ទាំង អ្នក​ប្រហែលជា​មាន​អាការៈ​ដូចជា​៖

  • មាន​អារម្មណ៍​ថា​ដកដង្ហើម​បាន​ខ្លីៗ​
  • តក់ស្លុត នៅ​មិន​សុខ ឬ​ភ័យខ្លាច​
  • ឈឺក្បាល​
  • វិលមុខ អស់កម្លាំង ឬ​ងងុយដេក​

​ការព្យាបាល​
​គ្រូពេទ្យ​នឹង​សួរ​សំណួរ​អំពី​ការ​មាន​របួស​របស់​អ្នក ក៏​ដូចជា​ពិនិត្យ​លើ​រាងកាយ​។ ការពិនិត្យ​អាចជា​៖

  • សង្កត់​ដើមទ្រូង​ដើម្បី​រក​មើល​កន្លែង​ដែល​អ្នក​ឈឺ​
  • មើល​ដង្ហើម និង​ស្តាប់​សួត​ដើម្បី​អោយ​ប្រាកដថា​ខ្យល់​ចេញចូល​សួត​ធម្មតា​ឬក៏​អត់​។​
  • ស្តាប់​បេះដូង​
  • ពិនិត្យ​ក្បាល ក ឆ្អឹង​កង​ខ្នង និង​ពោះ​ដើម្បី​ប្រាកដថា​គ្មាន​គ្រោះថ្នាក់​អ្វី​ផ្សេង​ទៀត​

​អ្នក​ប្រហែលជា​ត្រូវ​ថតកាំរស្មីអ៊ិច ឬ​ថត​រូបភាព​វេជ្ជសាស្ត្រ​ផ្សេងៗ​ទៀត​ប្រសិនបើ​គ្រូពេទ្យ​មិនអាច​ទាន់​យល់​ច្បាស់​អំពី​រោគសញ្ញា​។ ប៉ុន្តែ​ការ​បាក់​ឆ្អឹងជំនីរ​មិន​ប្រាកដ​ថា​ថតកាំរស្មីអ៊ិច​ទៅ​តែងតែ​មើល​ឃើញ​នោះទេ​។ ដូច្នេះ​អ្នក​ប្រហែលជា​ត្រូវ​ព្យាបាល​ដូចជា​អា​ការៈបាក់​ឆ្អឹងជំនី​រដែ​រ​ទោះបីជា​ការ​ថតកាំរស្មីអ៊ិច​មើលមិនឃើញ​ឆ្អឹង​បាក់​ក៏ដោយ​។​

​ប្រសិនបើ​គ្រូពេទ្យ​គិតថា អ្នក​មាន​របួស​ទៅលើ​សរីរាង្គ​ខាងក្នុង​ជាមួយគ្នា​នឹង​ការបាក់​ឆ្អឹងជំនី​រដែរ​នោះ អ្នក​ប្រហែលជា​ត្រូវ​ព្យាបាល ឬ​ត្រូវ​សម្រាក់​ក្នុង​មន្ទីរពេទ្យ​ហើយ ពេល​នោះ​គ្រូពេទ្យ​នឹង​ចាក់​ថ្នាំ​ដើម្បី​គ្រប់គ្រង​នូវ​ការឈឺចាប់​របស់​អ្នក​។​

​ប៉ុន្តែ​ការ​បាក់​ឆ្អឹងជំនីរ​ភាគ​ច្រើន​អាច​ព្យាបាល​នៅ​តាម​ផ្ទះ​ដោយ​ខ្លួនឯងបាន ហើយ​វា​នឹង​ជា​មក​វិញ​ដោយ​ខ្លួនឯង​ដែរ​។ ថ្នាំ​បំបាត់​ការឈឺចាប់​អាច​នឹង​ជួយ​អោយ​អ្នក​មាន​អារម្មណ៍ និង​ដកដង្ហើម​បាន​ស្រួល​ដូច​ធម្មតា​នៅពេល​ព្យាបាល​ដោយ​ខ្លួនឯង​។​

​ធម្មតា​ឆ្អឹង​ការបាក់​ឆ្អឹងជំនីរ​នឹង​ត្រូវ​ជា​សះស្បើយ​យ៉ាងហោចណាស់​ក៏ ៦​សប្តាហ៍​ដែរ​។ ដូច្នេះ​ដើម្បី​ជំនួយ​ដល់​ការឈឺចាប់​ពេល​ឆ្អឹង​កំពុងតែ​ជា​នោះ​ចូរ​ធ្វើ​ដូចខាងក្រោម​៖

  • ស្អំ​ទឹកកក​នៅ​កន្លែង​មាន​របួស​
  • សម្រាក​អោយបាន​ច្រើន​
  • ប្រើ​ថ្នាំ​បំបាត់​ឈឺចាប់​ដូចជា Aspirin ឬ Ibuprofen​។ ពេល​នោះ​គ្រូពេទ្យ​ប្រហែល​ជា​ចេញ​ថ្នាំ​បំបាត់​ការឈឺចាប់​ដែល​មាន​ឥទ្ធិពល​ខ្លាំង​អោយ​អ្នក​ប្រើ​ប្រសិនបើ​ថ្នាំ​ដែល​គ្មាន​វេជ្ជបញ្ជា​ពុំ​មាន​ប្រសិទ្ធភាព​។​

​ក្នុងពេល​របួស​កំពុង​តែ​ជា យក​ល្អ​អ្នក​គួរត​ក្អក ឬ​ដកដង្ហើម​អោយបាន​ជ្រៅៗ​អោយបាន​យ៉ាងហោច​ណាស់​ក៏​ម្តង​ដែរ​ក្នុង​រយៈពេល​មួយ​ម៉ោង ព្រោះ​វា​អាច​ជួយ​ការពារ​អ្នក​ពី​ជំងឺ​រលាក​សួត ឬ​ក្រ​ពិត​ជាលិកា​សួត​បាន​។​

​ប្រសិនបើ​ឆ្អឹងជំនី​របាក់​តែមួយ​មុខ ហើយ​មិន​មាន​របួស​នៅ​នឹង​ក្បាល ឬ​ខ្នង​ទេ យក​ល្អ​គួរតែ​ដេក​ផ្អៀង​ទៅ​ខាង​ដែល​មាន​របួស​។ គំនិត​បែបនេះ​ស្តាប់​ទៅ​ដូច​ជា​ចម្លែក​ខ្លាំង​ណាស់ ប៉ុន្តែ​វា​នឹង​ជួយ​អោយ​អ្នក​អាច​ដកដង្ហើម​បាន​ជ្រៅៗ​។​

​កាលពីមុន វិធី​ព្យាបាល​ឆ្អឹង​បាក​គឺ​ប្រើ​បង់​បិទ​ខ្ចប់​កន្លែង​ដែល​បាក់​នោះ​អោយ​តឹង​។ ប៉ុន្តែ​អ្នក​មិនគួរណា​ធ្វើ​ដូច្នេះ​ទេ​ទោះបីជា​វា​ជួយ​អោយ​បាន​ឈឺ​ក៏ដោយ​។ ការធ្វើ​បែបនេះ​វា​នឹង​រំខាន​ដល់​ការដកដង្ហើម​អ្នក ហើយ​ក៏​បណ្តាលអោយ​ផ្នែក​ណាមួយ​របស់​សួត​អាច​ក្រ​ពិត ឬ​ប្រឈម​កាន់តែខ្លាំង​នឹង​ជំងឺ​រលាក​សួត​៕

ផ្តល់សិទ្ធិដោយ : សុខភាព

ហាមដាច់ខាតយកអត្ថបទពី ANARCHAK.COM ទៅផ្សាយបន្តដោយគ្មានការអនុញ្ញាតិ បើលោក លោកស្រីត្រូវការអត្ថបទ សូមទំនាក់ទំនងលេខទូរស័ព្ទ 010 999 745

មតិយោបល់

ពេញនិយម