ផល​លំបាក​របស់​អ្នក​ដែល​កើត​ជំងឺ​ប្រមេះ​
Connect with us

សុខភាព & សម្រស់

ផល​លំបាក​របស់​អ្នក​ដែល​កើត​ជំងឺ​ប្រមេះ​

ជំងឺ​ប្រមេះ​ដែល​មិន​បាន​ទទួល​ការព្យាបាល​ត្រឹមត្រូវ គឺ​អាច​ឈាន​ទៅ​រក​ការ​ប្រឈម​នឹង ផល​លំបាក ធ្ងន់ធ្ងរ មួយចំនួន ដូចជា​៖

•​    ​មិន​អាច​មាន​កូន​បាន ចំពោះ​ស្ត្រីៈ  ជំងឺ​ប្រមេះ ដែល​មិន​បាន​ទទួល​ការព្យាបាល គឺ​អាច​រីក​រាល ដាល​ទៅក្នុង​ស្បូន និង ដៃ​ស្បូន​បាន ដែល​វា​នឹង​បណ្តាល​អោយ មាន​ជំងឺ​រលាក​ឆ្អឹង​អាង​ត្រគាក ហើយ​ជា​លទ្ធផល វា​ធ្វើអោយមាន​សំលាក​នៅក្នុង​ដៃ​ស្បូន នឹង បង្កើន​គ្រោះថ្នាក់​នៃ​ការ មាន​ផល លំបាក​ក្នុង​ការ​មាន​ផ្ទៃពោះ និង មិន​អាច​មាន​កូន​បាន​។ ជំងឺ​រលាក​ឆ្អឹង​អាង​ត្រគាក គឺជា​ការ បង្ក​រោគ​ដែល​មាន​សភាព​ធ្ងន់ធ្ងរ ដែល​ចាំបាច់​តម្រូវ អោយមាន​ការព្យាបាល​ជាបន្ទាន់​។​

•​    ​មិន​អាច​មាន​កូន​បាន ចំពោះ​បុរសៈ  រាល់​បុរស​ណា​ដែល​មាន​ជំងឺ​នេះ នឹង​មិន​បាន​ធ្វើការ​ព្យាបាល នោះ​ពួកគេ​អាច​នឹង​ជួបប្រទះ​នូវ ការ​រលាក​បំពង់​បង្ហូរ​ទឹកកាម​។ ជំងឺ​នេះ​គឺ​អាច​ធ្វើការ​ព្យាបាល អោយ​ជា​បាន តែ​បើ​វា​មិន​ត្រូវបាន​ទទួល​ការព្យាបាល​នោះទេ វា​អាច​នឹង​នាំ​អោយ​ពួកគេ មិនអាច មាន​សម្តម្ថ​ភាព ក្នុង​ការបង្ក​កំណើត​បាន​។​

•​    ​មានការ​ចម្លងរោគ​ដែល​អាច​រីក​រាលដាល​ដល់​សន្លាក់ និង ផ្នែក​ផ្សេង​ទៀត​នៃ​រាងកាយៈ ពពួក​បាក់ តេ​រី ដែល​បង្ក​អោយ​មាន​ជំងឺ​ប្រមេះ គឺ​អាច​រីក​រាលដាល​ចូលទៅក្នុង ចរន្ត​ឈាម និង ប៉ះពាល់ ដល់​ផ្នែក​ផ្សេងៗ​ទៀត​នៃ​រាងកាយ និង រួម​ផងដែរ​នូវ​សន្លាក់​របស់​អ្នក​។ គ្រុ​នក្តៅ​, កន្ទួលរ​ម៉ាស់​, ឈឺចាប់​នៅលើ​ស្បែក​, ឈឺ​សន្លាក់​, ហើមប៉ោង និង ការ​តឹង​ណែន អាច​ជា​លទ្ធភាព ដែល​នឹង​កើតមាន​។​

•​    ​បង្កើន​នូវ​ឱកាស​គ្រោះថ្នាក់ ប្រឈម​នឹង​ជំងឺអេដស៍ៈ ការ​មាន​ផ្ទុក​នូវ​ជំងឺ​ប្រមេះ គឺ​អាច​ធ្វើអោយ​អ្នក ងាយ​នឹង​រងគ្រោះ​ពី ការចម្លង​នូវ​មេរោគ​ហ៊ី​វ ដែល​វា​ជា​វីរុស នឹង​ឈាន​អោយ​អ្នក​មាន​ជំងឺអេដស៍ ។ អ្នក​ដែល​មាន​ទាំង​ជំងឺ​ប្រមេះ និង ជំងឺអេដស៍ គឺ​ងាយ​នឹង​អាច​ចម្លង​នូវ​ជំងឺ​ទាំងពីរ​ប្រភេទ​នេះ ទៅកាន់ ដៃគូ​រួមភេទ​របស់​ពួកគេ​។​

•​    ​ផ្តល់​ផល​លំបាក ដល់​ទារកៈ ទារក​ទាំងឡាយណា ដែល​បាន​ប្រឈម​នឹង​ជំងឺ​នេះ ពី​ម្តាយ​របស់ ពួកគេ ក្នុងអំឡុងពេល​នៃ​ការ​មាន​ផ្ទៃពោះ គឺ​អាច​ធ្វើអោយ​ពួកគេ​វិវត្ត​មាន នូវ​ការពិការ​ភ្នែក​, ឈឺ​នៅត្រង់​ស្បែកក្បាល និង កើតមាន​នូវ​ការបង្ក​រោគ ៕

ផ្តល់សិទ្ធិដោយ : សុខភាព

មតិយោបល់

ពេញនិយម