​ជំងឺ​ស្លេកស្លាំង​ដោយសារ​តែ​កង្វះ​ជាតិ​ដែក​អាចមាន​រោគសញ្ញា​អ្វី​ខ្លះ​ទៅ​?
Connect with us

សុខភាព & សម្រស់

​ជំងឺ​ស្លេកស្លាំង​ដោយសារ​តែ​កង្វះ​ជាតិ​ដែក​អាចមាន​រោគសញ្ញា​អ្វី​ខ្លះ​ទៅ​?

មនុស្ស​យើង​ត្រូវការ​ជាតិ​ដែក​ដើម្បី​បង្កើត​ជា​អេ​ម៉ូគ្លូ​បី​ន ដែល​វា​ជា​ផ្នែក​មួយ​នៃ​កោសិកា​គ្រាប់​ឈាមក្រហម​សម្រាប់​ដឹកនាំ​អុកស៊ីសែន​នៅក្នុង​រាងកាយ​។ ការ​កង្វះ​ជាតិ​ដែក​នេះ​កើតឡើង​លើ​មនុស្ស​ស្រី​ច្រើន​ជាង​បុរស ជាពិសេស​ក្នុង​ពេល​មាន​ផ្ទៃពោះ​តែម្តង​។ អ្នក​អាច​មាន​ជំងឺ​ស្លេកស្លាំង​ដោយសារ​តែ​កង្វះ​ជាតិ​ដែក នៅពេល​រាងកាយ​មិន​អាច​ផលិត​កោសិកា​គ្រាប់​ឈាមក្រហម​សុខភាព​ល្អ​បាន​គ្រប់គ្រាន់ ឬ​កោសិកា​គ្រាប់​ឈាម​មិន​អាច​ធ្វើការ​បាន​ល្អ​។ 

​រឿង​នេះ​អាច​កើតឡើង​នៅ​ពេល​អ្នក​មិន​ទទួលបាន​ជាតិ​គ្រប់គ្រាន់​សម្រាប់​បំពេញ​តម្រូវការ​រាងកាយ​។ ស្ត្រី​ដែល​មាន​ផ្ទៃពោះ និង​អ្នក​ដែល​មក​រដូវ​ច្រើនៗ​ទំនង​ជា​ងាយ​នឹង​កើត​ជំងឺ​ស្លេកស្លាំង​ដោយសារ​តែ​កង្វះ​ជាតិ​ដែក​នេះ​ខ្លាំងណាស់​។ 

​ជំងឺ​ស្លេកស្លាំង​ដោយសារ​តែ​កង្វះ​ជាតិ​ដែក​ច្រើនតែ​កើតឡើង​បន្តិច​ម្តងៗ និង​ប្រហែលជា​មិនសូវ​មាន​រោគសញ្ញា​អ្វី​ផង​។ ប៉ុន្តែ​នៅពេល​រឿង​នេះ​កើតឡើង​យូរៗ​ទៅ អ្នក​ប្រហែលជា​អាច​សម្គាល់​ដឹង​អាការៈ​មួយឬ​ច្រើន​ដូច​ខាងក្រោម​នេះ​ហើយ​៖
•​    ​អស់កម្លាំង​
•​    ​ខ្សោយ​
•​    ​វិលមុខ​
•​    ​ឈឺក្បាល​
•​    ​ត្រជាក់​ខ្លួន​
•​    ​ស្បែក​ស្លេកស្លាំង​
•​    ​បេះដូង​ដើរ​ញ៉ាប់ ឬ​ដើរ​មិន​ទៀងទាត់​
•​    ​ពិបាក​ដកដង្ហើម ឬ​ឈឺទ្រូង ជា​ពិសេស​សកម្មភាព​រា​ង​កាយ​តែម្តង​
•​    ​ក្រចក​ពុកផុយ​
•​    ​ឃ្លាន​ចង់​ញ៉ាំ​ទឹកកក ភេសជ្ជ​ដែល​ត្រជាក់​ខ្លាំង ខុស​ពី​ធម្មតា ឬ​អាហារ​មិនមែន​មនុស្ស​ញ៉ាំ​ដូចជា ក្រដាស​ជាដើម​៕

ផ្តល់សិទ្ធិដោយ : សុខភាព

មតិយោបល់

ថ្មីៗ7 hours ago

ចិត្តល្អ ខំចុះពីឡានទៅទទួលខុសត្រូវករណីគ្រោះថ្នាក់ចរាចរណ៍ បែរជាត្រូវគេព្រួតវាយញាត់ភក់ស្លាប់ភ្លាមៗនៅនឹងកន្លែង

គួរដឹង7 hours ago

បើស្រលាញ់កូនសូមប្រយ័ត្ន! មេរោគម្យ៉ាងកំពុងរាលដាលខ្លាំងនៅថៃនិងវៀតណាម អីលូវកើតមានលើកុមារខ្មែរហើយ

គួរដឹង1 day ago

ទស្សនៈសំខាន់ៗរបស់បិតាស្ថាបនិកសិង្ហបុរី លីខ្វាន់យូ លើប្រទេសកម្ពុជាដែលគេកម្របានដឹង!

ទាក់ទាញ1 day ago

សម្រស់ប៉ុន្មានឆ្នាំមុនរបស់ អូនម៉ី កាលមិនទាន់ល្បីខ្លាំង ពិតជាឃើញហើយទប់អារម្មណ៍មិនបាន!

បែបផែនជីវិត1 day ago

ខឹងអ្នកភូមិមើ់លងាយថាក្ររៀនមិនចេះ… ខំប្រឹងរៀនរហូតបានពិន្ទុខ្ពស់ ហើយព្រីនរូបខ្លួនឯងបិទនៅផ្ទះតែម្តង!

ពេញនិយម