ការពិតចំលែកទាំង ១០ អំពីក្រិកបុរាណដែលអ្នកមិនធ្លាប់បានឮពីមុនមក
Connect with us

ទាក់ទាញ

ការពិតចំលែកទាំង ១០ អំពីក្រិកបុរាណដែលអ្នកមិនធ្លាប់បានឮពីមុនមក

នៅពេលដែលយើងឮពាក្យ «ក្រិកបុរាណ» រឿងរ៉ាវបានមកក្នុងគំនិតរបស់យើងដូចជាអគារបុរាណ ទេវកថា និងទស្សនវិទូជាដើម។ ប៉ុន្តែមានរឿងមួយចំនួនដែលមនុស្សពីបុរាណធ្លាប់ធ្វើនិងជឿថានៅពេលអ្នកនឹងលឺអំពីពួកគេ វានឹងធ្វើឱ្យអ្នកមានអារម្មណ៍ថាភ្ញាក់ផ្អើលជាមិនខាន។ នៅទីនេះយើងបានរៀបចំបញ្ជីនៃឯកសារខ្លះដែលមានពិតពីក្រិកបុរាណដែលអ្នកមិនធ្លាប់ស្គាល់ពីមុន។

. ពួកគេប្រើដុំថ្ម និងអេប៉ុងជំនួសឱ្យក្រដាសបន្ទប់ទឹក

10 Weird Facts About Ancient Greeks That You Never Have Heard Of

កាលពីមុនគឺពួកគេមិនទាន់មានក្រដាសអនាម័យក្នុងបន្ទប់ទឹកនៅឡើយទេ ប៉ុន្តែអនាម័យផ្ទាល់ខ្លួនរបស់ពួកគេនៅតែជារឿងសំខាន់មួយ ហើយគ្រប់គ្នាក៏តែងតែគិតអំពីរឿងសំអាតខ្លួន និងផ្នែកផ្សេងៗទៀតរបស់ពួកគេជានិច្ច។ គេប្រើដុំថ្មក្នុងការដុសសម្អាតខ្លួន ហើយចំពោះអ្នកដែលមានគ្រាន់បើគឺគេមានអេប៉ុងចងជាមួយថ្មដើម្បីធ្វើការដុសខាត់រាងកាយ។

. ពួកគេចងសាកសពឱ្យជាប់នឹងផ្នូរដើម្បីកុំឱ្យសាកសពនោះងើបមកវិញ

10 Weird Facts About Ancient Greeks That You Never Have Heard Of

ជនជាតិក្រិកត្រូវបានគេចាត់ទុកថាជាអ្នកចេះគិតគួរសម ប៉ុន្តែពួកគេមានការភ័យខ្លាចនិងការយល់ឃើញមួយចំនួនទាក់ទងនឹងរឿងផ្សេងៗដែលពួកគេធ្លាប់ជឿលើខ្មោចបិសាច។ ដូច្នេះដើម្បីយកឈ្នះលើការភ័យខ្លាចនោះពួកគេបានចងក្រងសាកសពមនុស្សស្លាប់ដោយថ្មនៅក្នុងផ្នូររបស់ពួកគេឱ្យជាប់។ អ្នកបុរាណវិទូបានរកឃើញថ្មនិងបំណែកនៃអាហ្វ្រូរ៉ានៅលើដៃជើងនិងក្បាលមនុស្សស្លាប់។ 

. បុរសដែលទាក់ទាញគឺមានប្រដាប់ភេទតូច 

10 Weird Facts About Ancient Greeks That You Never Have Heard Of

ស្តង់ដារសម្រស់នៃប្រទេសក្រិកបុរាណគឺចម្លែកណាស់នៅពេលដែលពួកគេចាត់ទុកថាបុរសដែលមានប្រដាប់បន្តពូជតូចៗមានភាពទាក់ទាញ។ យើងបានឃើញរូបជាច្រើន និងចម្លាក់វិចិត្រលើរូបគំនូរ រូបសំណាកនិងវីរបុរសដទៃ ទោះបីជាពួកគេរឹងមាំ តែពួកគេមានប្រដាប់បន្តពូជតូច។ នៅពេលដែលលិង្គធំមិនត្រូវបានគេកោតសរសើរនិងត្រូវបានគេចាត់ទុកថាជាពាក្យអាស្រូវ។

. ហាត់ប្រាណអាក្រាតកាយ 

10 Weird Facts About Ancient Greeks That You Never Have Heard Of

អ្នកនឹងភ្ញាក់ផ្អើលដោយដឹងថាអត្តពលិកនៅសម័យនោះ ហាត់ប្រាណដោយមិនមានឯកសណ្ឋាននោះទេ។ មនុស្សដែលមិនមានទំនុកចិត្តឬខ្មាសអៀននៃរាងកាយរបស់ពួកគេ នឹងត្រូវបានមនុស្សជាច្រើនរិះគន់យ៉ាងខ្លាំង។

. ឆ្លាក់ផ្លែប៉ោមដើម្បីសារភាពស្នេហ៏

10 Weird Facts About Ancient Greeks That You Never Have Heard Of

សព្វថ្ងៃនេះវាងាយស្រួលណាស់ក្នុងការសារភាពអារម្មណ៍របស់អ្នកចំពោះស្ត្រីភេទ។ អ្នកអាចឱ្យសូកូឡាសំណព្វចិត្តរបស់នាង ឬយកនាងទៅកន្លែងស្រស់ស្អាតហើយនិយាយថាពាក្យទាំង 3 ម៉ាត់។ ប៉ុន្តែក្រិកបុរាណមានភាពជឿនលឿនច្រើនជាងយើងទោទៀត គឺពួកគេបានបោះផ្លែប៉ោមដែលមានរូបបេះដូង ទៅមនុស្សស្រីដែលពួកគេស្រឡាញ់។

. ចិញ្ចើមជាប់គ្នាគឺជាភាពទាក់ទាញរបស់មនុស្សស្រី 

10 Weird Facts About Ancient Greeks That You Never Have Heard Of

និន្នាការម៉ូដរបស់ក្រិកបុរាណក៏មានលក្ខណៈប្លែកដែរហើយ និន្នាការម៉ូដដ៏ល្បីល្បាញត្រូវបានគេដឹងថានៅត្រង់ចិញ្ចើម។ ស្រ្តីម្នាក់មានរោមចិញ្ចើមជាប់គ្នាត្រូវបានគេចាត់ទុកថាសិចស៊ីនិងទាក់ទាញ។ ហើយស្ត្រីដែលមិនមានរោមចិញ្ចើមប្រភេទទាំងនេះពួកគេប្រើរោមសត្វនិងកាវបិទដើម្បីធ្វើចិញ្ចើមរបស់ពួកគេឱ្យជាប់គ្នា។

. ពេទ្យត្រូវធ្វើតេស្តអាចម៏ត្រចៀកដើម្បីរកជម្ងឺ10 Weird Facts About Ancient Greeks That You Never Have Heard Of

គ្រូពេទ្យជាច្រើននៅពេលនោះបានប្រើរសជាតិត្រចៀករបស់អ្នកជំងឺដើម្បីទទួលបានគំនិតនៃជំងឺមួយ ដូចជារោគសញ្ញាមូលដ្ឋាននៃជម្ងឺមួយៗ។ យោងទៅតាមពួកគេ វត្ថុរាវនៃរាងកាយមានរសជាតិជាក់លាក់និងការផ្លាស់ប្តូររសជាតិដើមរបស់ពួកគេ គឺមានន័យថាមានអ្វីមួយមិនត្រឹមត្រូវហើយ។ ពួកគេបិទម្រាមដៃរបស់ពួកគេនៅក្នុងត្រចៀកអ្នកជំងឺនិងភ្លក្សរសជាតិអាចម៏ត្រចៀកអ្នកជម្ងឺតែម្តង។

. ញើសរបស់អត្តពលិកត្រូវបានប្រើដើម្បីបន្ធូរភាពតានតឹងនៃសាច់ដុំ 

10 Weird Facts About Ancient Greeks That You Never Have Heard Of

តើអ្នកដឹងទេថានៅក្នុងបស្ចិមប្រទេស ញើសរបស់អត្តពលិកត្រូវបានប្រើសម្រាប់គោលបំណងផ្នែកវេជ្ជសាស្រ្ត? ជាការប្រសើរណាស់ នៅពេលដែលអត្តពលិកដែលបានហាត់ប្រាណនៅក្នុងកន្លែងហាត់ប្រាណនោះគ្របដណ្ដប់រាងកាយរបស់ពួកគេជាមួយនឹងប្រេងអូលីវមុនពេលចាប់ផ្តើមហាត់។ ក្រោយមកវាត្រូវបានគេជូតដោយបន្ទះដែក ឬកំទេចជាតិដែក ញើសនិងធូលីទាំងនោះត្រូវបានពួកគេជឿថាវានឹងជួយសម្រួលភាពតានតឹងសាច់ដុំ។

. មនុស្សស្រីប្រើភក់ ឬដីកខ្វក់ដើម្បីសម្រស់ 

10 Weird Facts About Ancient Greeks That You Never Have Heard Of

យោងទៅតាមជំនឿរបស់ពួកគេ ស្ត្រីជឿជាក់ថាគ្មានការការពារពីភាពមិនស្អាតស្អំនិងភាពកខ្វក់ទេ ដូច្នេះវិធីសាស្ដ្រដែលប្រើដើម្បីព្យាបាលពួកគេគឺចម្លែកណាស់។ តើអ្នកដឹងទេថាប្រសិនបើស្ត្រីម្នាក់រលូតកូនរួចហើយដើម្បីសុខភាពគាត់ត្រូវផឹកស្រាលាយនិងលាមកសត្វខ្ញី? នេះគឺជារឿងដ៏គួរឱ្យកខ្វក់មួយ។

១០. ការមានផ្ទៃពោះត្រូវបានជៀសវាងដោយការកណ្តាស់ 

10 Weird Facts About Ancient Greeks That You Never Have Heard Of

យោងទៅតាមប្រទេសក្រិកបុរាណស្ត្រីម្នាក់ ត្រូវកណ្តាស់ភ្លាមបន្ទាប់ពីរួមភេទ។ វាបន្ថយឱកាសនៃការមានផ្ទៃពោះរបស់នាង។ វាមិនសូវជាមានប្រសិទ្ធភាពនោះទេ រឿងមួយទៀតដែលពួកគេធ្លាប់ធ្វើគឺជូតប្រដាប់បន្តពូជជាមួយនឹងទឹកឃ្មុំ ដើម្បីកុំឱ្យមានកូន៕   

អត្ថបទល្អផ្សេងទៀត៖  រឿងចម្លែកទាំង ១០ ដែលកើតមានតែនៅប្រទេសឥណ្ឌាប៉ុណ្ណោះ

បើទោះបីជាប្រទេសនីមួយៗក្នុងពិភពលោកសុទ្ធតែមានលក្ខណៈខុសពីគ្នា ក៏មានចំណុចមួយចំនួនដែលប្រទេសខ្លះៗមានភាពស្រដៀងរឺប្រហាក់ប្រហែលគ្នា។ ឧទាហរណ៍ ប្រទេសជាច្រើនតែងតែងក់ក្បាលនៅពេលដែលគេយល់ស្របនឹងអ្វីមួយ។ ផ្ទុយទៅវិញ ប្រទេសឥណ្ឌាបែរជាគ្រវីក្បាល ជាសញ្ញានៃការយល់ស្រប។ ក្រៅពីនេះ ប្រទេសឥណ្ឌាមានរឿងចម្លែកជាច្រើនទៀត ដែល ១០ ក្នុងចំណោមនោះរួមមានដូចខាងក្រោម។

១. ខណៈពេលប្រទេសខ្លះមាន ៤​ រដូវ ឯប្រទេសខ្លះមានតែ ២ រដូវ ប្រទេសឥណ្ឌាបែរជាចម្លែកខុសពីគេ ដោយសារតែនៅទីនោះ ពួកគេមានរហូតដល់ ៦​ រដូវ ដូចជា​ រដូវក្តៅ រដូវស្លឹកឈើជ្រុះ រដូវរងា និទាឃរដូវ រដូវខ្យល់មូសុង និងរដូវមុនត្រជាក់។

២. មន្ត្រីប៉ូលីសឥណ្ឌាត្រូវបានគេផ្តល់ប្រាក់រង្វាន់បន្ថែម ប្រសិនបើពួកគេមានពុកមាត់។ គំនិតនេះត្រូវបានគេអះអាងថាជា ការធ្វើឱ្យពួកគេមានភាពជាបុរសនិងមានកេរ្ដិ៍ឈ្មោះ។

៣. ជនបរទេសត្រូវបានហាមឃាត់មិនឱ្យយកលុយ​ (រូពី) ជាមួយនឹងពួកគេនោះទេ នៅពេលចាកចេញពីប្រទេសឥណ្ឌា។

៤. នៅរដ្ឋឥណ្ឌាមួយឈ្មោះថា West Bengal គោនីមួយៗគួរតែមានអត្តសញ្ញាណប័ណ្ណដែលមានរូបថតរបស់ពួកវា។

៥. កសិករឥណ្ឌាប្រើកូកាកូឡានិងប៉ិបស៊ីជំនួសឱ្យថ្នាំសម្លាប់សត្វល្អិតដែលមានតម្លៃថ្លៃ។

៦. ប្រទេសឥណ្ឌាមានគ្រួសារដ៏ធំបំផុតនៅពិភពលោក។ បុរសម្នាក់នេះមានប្រពន្ធ ៣៩ នាក់និងកូន ៩៤ នាក់។

៧. ទិវាកុមារត្រូវបានប្រារព្ធនៅប្រទេសឥណ្ឌានៅថ្ងៃទី ១៤ ខែវិច្ឆិកា ៩ ខែបន្ទាប់ពីទិវានៃសេចក្តីស្រឡាញ់។

៨. ក្នុងចំណោមអាពាហ៍ពិពាហ៍ ១០០ មានតែមួយប៉ុណ្ណោះដែលបញ្ចប់ដោយការលែងលះ។ វាធ្វើឲ្យប្រទេសឥណ្ឌាស្ថិតក្នុងចំណោមប្រទេសដែលមានអត្រាលែងលះទាបបំផុតនៅក្នុងពិភពលោក។

៩. គ្រាន់តែមួយថ្ងៃនៅក្រុង Delhi ឬក្រុង Mumbai គឺស្មើនឹងការជក់បារី ១០០​ ដើម។

១០. រាល់សាសនាធំទាំងអស់របស់ពិភពលោកសុទ្ធតែអាចរកបាននៅក្នុងប្រទេសឥណ្ឌា។ អ្នកអាចជួបអ្នកគោរពសាសនាគ្រឹស្ដ យូដា ព្រះពុទ្ធ ជេន ស៊ីកនិងសាសនាដទៃទៀតនៅទីនោះ។

ហាមដាច់ខាតយកអត្ថបទពី ANARCHAK.COM ទៅផ្សាយបន្តដោយគ្មានការអនុញ្ញាតិ បើលោក លោកស្រីត្រូវការអត្ថបទ សូមទំនាក់ទំនងលេខទូរស័ព្ទ 010 999 745

មតិយោបល់

ពេញនិយម