ល្បិច​បោក​លុយ​តាម​វីង ចោរ​​​និយម​ប្រើ​​ស្រុក​ខ្មែរ ពលរដ្ឋ​ត្រូវ​ប្រយ័ត្្ន​ដាច់​ខាតកុំ​ឲ្យ​ផុង​ខ្លួន
Connect with us

ថ្មីៗ

ល្បិច​បោក​លុយ​តាម​វីង ចោរ​​​និយម​ប្រើ​​ស្រុក​ខ្មែរ ពលរដ្ឋ​ត្រូវ​ប្រយ័ត្្ន​ដាច់​ខាតកុំ​ឲ្យ​ផុង​ខ្លួន

ថ្មីៗ​នេះ មាន​ករណី​បោក​ប្រាស់​​លុយ​ពលរដ្ឋ​ខ្មែរ​ស្លូត​ត្រង់​ជា​ច្រើនពិសេស​នៅ​តាម​ជនបទ ដោយ​ក្រុម​ចោរ​បាន​ប្រើប្រាស់​វិធី​បោកប្រាស់ ដោយ​អះអាង​​​ថា​ម្ចាស់​លេខ​ទូរសព្ទ​ជាជន​រង​គ្រោះ​ត្រូវ​រង្វាន់​១ម៉ឺន​ដុល្លារ​ជា​ដើម។

ដំបូង​នៅ​ពេល​ជន​រងគ្រោះ​ទទួល​លេខ​ទូរសព្ទ​ Private (លេខ​សំងាត់​មើល​មិន​ឃើញ​លេខ) ពី​ក្រុម​ជន​បោកប្រាស់ នោះ​ពួក​ជន​ទាំង​នោះ​នឹង​ប្រាប់​ថា​អ្នក​ត្រូវ​រង្វាន់​ ១ម៉ឺន​ដុល្លារឬ​ ត្រូវ​នេះ​ត្រូវ​នោះដែល​ជា​រង្វាន់​ធំធ្វើ​ឲ្យ​អ្នក​ស្លុង​អារម្មណ៍​ជឿ។ បន្ទាប់​មក​ជន​ទាំង​នោះ​ឲ្យ​អ្នក​រក្សា​ការសំងាត់​មិន​អោយ​អ្នក​ផ្សេង​ដឹង​ឬ​ឮ​និយាយ​ទូរសព្ទ​នេះ​ឡើយ។បន្ទាប់​មក​ជន​ឆបោក​ទាំង​នោះ​នឹង​ឲ្យ​អ្នក​ផ្ញើ​លុយ​តាម​វីង​ឬ True Money ជាដើម​ឲ្យ​ពួកគេ ក្នុង​ចំនួន​​ដែល​កំណត់ (៥២០, ៦២០ ឬ ៧២០ ដុល្លារ​ជា​ដើម) ដោយ​តម្រូវ​ឲ្យ​អ្នក​យក​លេខ​ទូរសព្ទ​ផ្ទាល់ខ្លួន​មួយ​របស់​អ្នក​ធ្វើ​ជា​លេខ​អ្ន​កផ្ញើ និង​លេខ​ផ្ទាល់​ខ្លួន​មួយ​ទៀត​របស់​អ្នក​ធ្វើ​ជា​អ្នក​ទទួល ដើម្បី​ឲ្យ​អ្នក​មាន​អារម្មណ៍​ទុក​ចិត្ត​ថា​លុយ​ទាំង​អស់​នៅ​តែ​ជា​របស់​អ្នក​ ព្រោះ​ទាំង​លេខ​ទទួល​និង​ផ្ញើ​សុទ្ធ​តែ​ជា​របស់​អ្នក។

ពេល​ទៅ​ផ្ញើ​លុយ ក្រុម​ជនឆបោក​នឹង​ឲ្យ​អ្នក​បើក​ការ​ហៅ​ទូរសព្ទ​​ជាមួយ​ពួកនោះ​ចោល ខណៈ​កំពុងវេរលុយ ហើយ​តម្រូវ​ឲ្យ​អ្នក​ហៅ​លេខ​កូដ​ទៅ​ពួកគេ។

នៅ​ពេល​ជន​ឆបោក​នោះ​បាន​លេខ​កូដ​អ្នក​ភ្លាម ពួកគេ​នឹ​ង​ទៅ​បើក​លុយ​ព្រោះ​បាន​លេខ​កូដ​ពី​អ្នក​រួច​ហើយ ទោះ​បីគ្មាន​លេខ​ទូរសព្ទ​ក៏​ដោយ។ បើ​ក្នុង​ករណី​ម្ចាស់កន្លែង​ផ្ញើលុយនោះ ទាមទារ​តេ​ចូល​លេខ​អ្នក​ផ្ញើ (លេខ​របស់​អ្នកជា​ជន​រងគ្រោះ) អ្នកប្រហែល​នឹង​ប្រាប់​គេ​ថាលេខ​កូដ​នោះ​ត្រឹមត្រូវ​ឬ​អ្នក​ពិត​ជា​ម្ចាស់​លេខ​ទូរសព្ទដែល​ផ្ញើលុយ​នោះ​ទៅ ដើម្បី​ឲ្យ​ជន​ឆបោក​នោះ​ដក ព្រោះ​ពេល​នេះ​អ្នក​ហាក់​ភាន់​ឬ​ស្លុង​នឹង​ល្បិច​ស្ទើរ​ភ្លើង​នេះ​បន្តិច។ ដូច្នេះ​ទីបញ្ចប់​ជនឆបោក​នោះ​ នឹង​អាច​ដក​ប្រាក់​របស់​អ្នក​បាន​មិន​ខាន​ឡើយ។

បច្ចុប្បន្ន​មាន​ករណី​ឆបោក​ផ្សេងៗ​ក្រៅ​ពីការ​រៀបរាប់​ខាង​លើ ហើយ​ជនរងគ្រោះ​ភាគច្រើន​គឺ​នៅ​តាមជនបទ​ដែល​ពួកគាត់​មិន​បាន​ដឹង​ឬ​គិត​មុខគិត​ក្រោយ​ ដោយ​ស្លុង​ខ្លាំង​រឿង​ត្រូវ​រង្វាន់​លុយ​ធំនោះ​ពេក។

ផ្តល់សិទ្ធិដោយ : អង្គរប៉ុស្តិ៏

មតិយោបល់

ពេញនិយម