ព្រោះ​តែ​ខ្លាច​ជីតា​មិន​បាន​នៅ​ចូលរួម​មង្គលការ​ខ្លួន ចៅស្រី​សុំតា​ថត Pre-Wedding ឲ្យ​ហើយ
Connect with us

ថ្មីៗ

ព្រោះ​តែ​ខ្លាច​ជីតា​មិន​បាន​នៅ​ចូលរួម​មង្គលការ​ខ្លួន ចៅស្រី​សុំតា​ថត Pre-Wedding ឲ្យ​ហើយ

នារី​ដ៏ស្រស់ស្អាត​អាយុ ២៥ ឆ្នាំ​ជនជាតិ​ចិន បាន​នាំ​ជីតា​ជា​ទីស្រឡាញ់​របស់​ខ្លួន​ថត​រូបខ្លួន​ស្លៀករូបការនិង​ដឹកដៃ​នាង​ចូល​វិហារ ព្រោះ​តែ​នាង​ខ្លាច​ថា​ទម្រាំ​នាង​បាន​រៀបការ​ ជីតា​នាង​ប្រហែល​មិន​បាន​នៅ​ចូលរួម​ឡើយ។

​ជីតា​​របស់កញ្ញា Fu Xuewei អាយុ ៨៧ ឆ្នាំ​មក​ហើយ ហើយ​គាត់​ក៏​មានជំងឺស្ទះ​សរសៃឈាម​ខួរក្បាល​និង​ឧស្សាហ៍​មាន​ជំងឺគាំង​បេះដូង​ផង​ដែរ ហេតុ​ដូច្នេះ​ទើប​នារីស្រស់ស្អាត​ជាចៅស្រីរូប​នេះ នាំ​ជីតា​របស់​ខ្លួន​ថត​រូប​នាង​ស្លៀក​រ៉ូប​កូនក្រមុំឲ្យ​​ហើយ។ព្រោះ​តែ​ក្តីស្រឡាញ់​ចំពោះ​ជីតា​ដែល​ខំមើលថែនាង កញ្ញា Fu បាន​សាក់មុខជីតា​របស់​ខ្លួន​នៅ​លើ​ដើម​ដៃ ដើម្បី​ទុក​ជា​ការចងចាំ​ជា​រៀងរហូត​ ទោះ​បី​គាត់​នឹង​ចាកចេញ​នៅពេលណាមួយ​ក៏ដោយ។

Fu ប្រាប់​អ្នក​សារព័ត៌មាន​ថា កាលពីនាង​នៅតូចរៀនបឋមសិក្សា ឱពុក​ម្តាយ​នាង​រវល់នឹងការងារខ្លាំងពេកហើយ​ក្រោយ​មក​ក៏​លែងលះគ្នា ទើប​ជីតា​នាង​យក​នាង​មក​ចិញ្ចឹម​រហូត​ដល់​ធំ​ប៉ុណ្ណោះ ហើយ​ក៏​បំពេញ​បំណង​នាង​គ្រប់យ៉ាងដែលនាង​ចង់បាន។ នាង​ថា​ពេល​នាង​មានកូន នាង​នឹង​ឲ្យ​ពួកគេ​បាន​ដឹង​ពី​គុណបំណាច់​ដ៏​ធំធេង​របស់​ជីតា​នាង​ ហើយ​ឲ្យ​ពួកគេ​ចងចាំមុខ​ជីតា​នាង​ទុករហូត៕

 

ផ្តល់សិទ្ធិដោយ : អង្គរប៉ុស្តិ៏

 

មតិយោបល់

ពេញនិយម