ហេតុអ្វីបានជាឪពុកម្ដាយមិនគួរព្រងើយកន្ដើយដាក់ទារក នៅពេលដែលពួកគេកំពុងយំ?
Connect with us

គួរដឹង

ហេតុអ្វីបានជាឪពុកម្ដាយមិនគួរព្រងើយកន្ដើយដាក់ទារក នៅពេលដែលពួកគេកំពុងយំ?

ឪពុកម្ដាយមួយចំនួនតែងគិតថា ការបណ្ដោយឲ្យទារកយំរហូតដល់ពេលដែលពួកគេឈប់ដោយខ្លួនឯងអាចធ្វើឲ្យពួកគេចេះគ្រប់គ្រងអារម្មណ៍បាន នៅពេលពួកគេពេញវ័ញ។

ដោយឡែក អ្នកវិទ្យាសាស្រ្តបានបង្ហាញឲ្យឃើញថា ការដែលឪពុកម្ដាយបណ្ដោយឲ្យកូនយំច្រើនធ្វើឲ្យកូនធំឡើងក្លាយជាមនុស្សឆេវឆាវ មិនអាចទប់អារម្មណ៍ខ្លួនបានទៅវិញ។

ការសិក្សាបានឲ្យដឹងថា នៅពេលដែលឪពុកម្ដាយទុកឲ្យក្មេងយំក្នុងរយៈពេលយូរ ប្រព័ន្ធអរម៉ូនអាដ្រេណាលីនរបស់ពួកគេអាចនឹងមានភាពសកម្មហួសកម្រិត ជាហេតុបណ្ដាលឲ្យពួកគេងាយនឹងមានប្រតិកម្ម មានភាពឆេវឆាវ និងអាចឈានដល់ការប្រើអំពើហិង្សាផងដែរ។

មិនត្រឹមតែប៉ុណ្ណោះ វាក៏អាចបណ្ដាលឲ្យពួកគេមានបញ្ហាទាក់ទងនឹងការសិក្សានៅពេលធំឡើងផងដែរ។ ប្រព័ន្ធប្រសាទអាចមានការខូចខាត ជាហេតុធ្វើឲ្យសមត្ថភាពនៃបញ្ញារបស់ពួកគេខ្សោយនិងធ្វើឲ្យពួកគេមានការលំបាកក្នុងការចាប់យកអ្វីដែលថ្មី។

ប្រព័ន្ធខួរក្បាលរបស់ទារកដែលយំក្នុងរយៈពេលយូរគឺ មានលក្ខណៈស្រដៀងគ្នាទៅនឹងខួរក្បាលនៃមនុស្សវ័យជំទង់ដែលកំពុងតែមានជំងឺបាក់ទឹកចិត្ត។

លោក Allan Schore ដែលជាអ្នកដឹកនាំការស្រាវជ្រាវ បាននិយាយថា ឥទ្ធិពលដែលសំខាន់បំផុតនៃការអភិវឌ្ឍបញ្ញារបស់កុមារគឺជា ការឆ្លើយតបរបស់ម្តាយចំពោះកូន។ លោកបានបន្ថែមថា ការបណ្ដោយឲ្យទារកយំយូរអាចបណ្តាលអោយពួកគេមានការកើនឡើងសម្ពាធឈាមនៅក្នុងខួរក្បាល និងបង្កើនអ័រម៉ូនស្ត្រេសផងដែរ។

ដូច្នេះហើយ ឪពុកម្ដាយគួរធ្វើការពិចារណាឡើងវិញ ប្រសិនបើពួកគេមិនចង់មានការស្ដាយក្រោយនៅពេលអនាគតនោះទេ៕

ប្រភព៖ Cultura Colectiva

អត្ថបទល្អផ្សេងទៀត៖ មានដែលឆ្ងល់អត់ ហេតុអ្វីបានជាគ្រូពេទ្យតែងតែវាយទារកដែលទើបកើតអោយយំដូច្នេះទៅវិញ?

ប្រសិនជាអ្នកធ្លាប់មានកូន រឺមានបងប្អូនណាដែលធ្លាប់ឆ្លងទន្លេ ពួកគេនឹងនិយាយពីបញ្ហាដែលគ្រូពេទ្យវាយគូទទារកជាដើម ដើម្បីអោយក្មេងនោះយំ ជាពិសេសប្រសិនជាកូនក្មេងនោះកើតឡើងមិនមានយំសោះ។ តើហេតុអ្វីបានជាគ្រូពេទ្យធ្វើបែបនេះទៅវិញ?

តាមការបកស្រាយពីគ្រូពេទ្យមួយចំនួនបានបង្ហាញថា ការធ្វើបែបនេះគឺដើម្បីបង្ខំអោយទារកនោះចាប់ផ្តើមដកដង្ហើមដំបូងគេបង្អស់។ មុនពេលកើត ទារកនីមួយៗនៅក្នុងទងសុកម្តាយ នៅក្នុងនោះពួកគេត្រូវបានហុំព័ទ្ធទៅដោយសារធាតុរាវ ដែលយើងចំណាំហៅថា ជាទឹកភ្លោះនោះ។ ដូច្នេះនៅពេលដែលទារកមិនទាន់កើត ពួកគេមិនធ្លាប់ដកដង្ហើមខ្លួនឯងឡើយ ចំនែកឯដង្ហើមដែលមាននៅក្នុងខ្លួនពួកគេនោះគឺដោយសារតែអុកស៊ីសែនដែលនៅក្នុងខ្លួនម្តាយដើម្បីទៅចិញ្ចឹមទារកទាំងនោះ។

ចំនែកឯការវាយទារកនោះដែរ គឺគ្រូពេទ្យគ្រាន់តែវាយស្រាលៗអោយក្មេងនោះយំ និងចាប់ផ្តើមដកដង្ហើមតែប៉ុណ្ណោះ។ ចំពោះទារកណាដែលកើតមកចាប់ផ្តើមយំខ្លួនឯង គ្រូពេទ្យមិនធ្វើរបៀបនេះដាក់ទារកនោះឡើយ។

ទោះជាយ៉ាងណាក្តី ការអនុវត្តវិធីសាស្ត្រមួយនេះមិនត្រូវបានគ្រូពេទ្យទាំងអស់ធ្វើទៀតនោះទេ ព្រោះថាកាលណាដែលទារកនោះនៅក្នុងបរិយាកាសមួយសន្ទុះ វានឹងចាប់ផ្តើមព្យាយាមដកដង្ហើមយកអុកស៊ីសែនដោយខ្លួនឯងហើយ៕

មតិយោបល់

ពេញនិយម