គួរដឹងដើម្បីបង្ការគ្រោះថ្នាក់ថ្ងៃមុខ! ទាំងគឺជារឿងដែលអ្នកត្រូវធ្វើនៅពេលមានគ្រោះរញ្ជួយដី!
Connect with us

គួរដឹង

គួរដឹងដើម្បីបង្ការគ្រោះថ្នាក់ថ្ងៃមុខ! ទាំងគឺជារឿងដែលអ្នកត្រូវធ្វើនៅពេលមានគ្រោះរញ្ជួយដី!

ប្រទេសកម្ពុជាយើងសព្វថ្ងៃ មានទីតាំងល្អប្រពៃណាស់ ដោយសារតែយើងពុំមានត្រូវជួបប្រទះជាមួយនឹងបញ្ហាសមុទ្យយក្ស ព្យុះកំបុតត្បូងធំៗ រឺក៏គ្រោះរញ្ជួយដីអ្វីពីមុនឡើយ ប៉ុន្តែថ្វីត្បិតតែយើងមិនដែលមានករណីគ្រោះធម្មជាតិប្រភេទនេះកើតឡើងពីមុនមកក៏ពិតមែន វាតែងតែជារឿងល្អមួយ ប្រសិនជាយើងដឹងពីវិធីការពារខ្លួន ព្រោះថាមិនត្រូវ យើងនឹងអាចប៉ះបញ្ហានេះនៅថ្ងៃក្រោយណាមួយ ជាពិសេសនៅពេលដែលយើងចេញទៅប្រទេសជាដើម។

ខាងក្រោមនេះគឺជាចំនុចសំខាន់ដែលអ្នកត្រូវធ្វើនៅពេលដែលមានគ្រោះថ្នាក់រញ្ជួយដី៖

១. មុនពេលរញ្ជួយដី
ជាទូទៅ អោយតែពេលត្រូវនឹងមានគ្រោះថ្នាក់រញ្ជួយដី ភាគច្រើនណាស់ដែលគេតែងតែជម្រាបដល់សាធារណះជនអោយបានដឹងជាដំណឹង ដើម្បីបង្ការទុករួចជាស្រេច។ ចំនុចមួយដែលអ្នកត្រូវធ្វើសំខាន់បំផុតគឺ ចំនាំអោយច្បាស់ថាតើករណីរញ្ជួយដីនោះនឹងត្រូវកើតឡើងនៅពេលណាអោយប្រាកដ ព្រោះដើម្បីអោយអ្នកអាចត្រៀមខ្លួន ស្វែងរកទីតាំងសុវត្ថិភាព។

សម្ភារះផ្សេងទៀតដែលអ្នកត្រូវត្រៀម អាចមានដូចជាប្រអប់សង្គ្រោះបឋម រឺឧបករណ៍ពន្លត់អគ្គីភ័យជាដើម (ប្រសិនជាអ្នកនៅក្នុងផ្ទះខ្លួនឯង)។ អ្វីដែលសំខាន់ផងដែរ អ្នកមិនគួរស្ថិតនៅទីខ្ពស់ ដូចជាអាគារធំៗនោះឡើយ ព្រោះវាអាចធ្វើអោយអ្នកមានគ្រោះថ្នាក់ និងពិបាកក្នុងការជម្លៀសខ្លួន។

២. ពេលកំពុងរញ្ជួយដី
នៅពេលដែលកំពុងរញ្ជួយដីនោះ អ្វីដែលអ្នកត្រូវធ្វើគឺស្វែងរកទីតាំងសុវត្ថិភាព ដើម្បីធ្វើការជ្រកកោន រឺលាក់ខ្លួន ដោយធ្វើអោយណាអោយអ្នកនៅទីស្រលះធំវាល ដូចជាតារាងបាល់ជាដើម រឺប្រសិនជាអ្នកស្ថិតនៅក្នុងផ្ទះ រឺអាគារជាដើម អ្នកត្រូវសម្ងំនៅក្រោមតុ រឺគ្រឿងសង្ហារឹមណាដែលអាចការពារក្បាល និងខ្លួនរបស់អ្នក ព្រោះកំឡុងពេលនោះ ប្រហែលជាអាចមានសម្ភារះមួយចំនួនធ្លាក់ចុះមក សូម្បីតែពិដានជាដើម។

បើអ្នកត្រូវជម្លៀសខ្លួនឯងចុះពីលើអាគារ អ្នកត្រូវតែចុះតាមជណ្តើរជើង ដោយជៀសវាងចុះមកតាមរយះជណ្ដើរយន្ត ព្រោះវាគឺជាគ្រោះថ្នាក់មួយ។ អ្នកក៏គួរជៀសវាងប្រើប្រាស់ដែកកេស ឈឺគូស រឺភ្លើងអ្វីមួយ ព្រោះនៅពេលដែលរញ្ជួយដីនោះ ប្រហែលជាមានខ្សែភ្លើង ឬបណ្តាញហ្គាសលេចធ្លាយក៏ថាបាន។ប្រសិនជាអ្នកកំពុងតែបើកឡាន អ្នកមិនគួរបើកទៅណានោះទេ អ្នកគួរស្វែងរកផ្លូវរាងស្រលះ រួចសម្ងំនៅក្នុងឡានរហូតដល់រញ្ជួយដីបានចប់សព្វគ្រប់។

៣. បន្ទាប់ពីរញ្ជួយដី
បន្ទាប់ពីរញ្ជួយដី ការងារដំបូងបំផុតគឺឆែកមើលថាតើអ្នកមានរបួសអ្វីអត់ បើគ្មានទេ តើអ្នកនៅក្បែរខ្លួនអ្នកនោះមានរបួសអ្វីរឺអត់។ ប្រសិនជាគ្មានរបួសអ្វីទាំងអស់ អ្នកអាចចេញទៅត្រួតពិនិត្យថាមើលមានការដាច់ រឺធ្លាយចរន្តណាមួយដែលអាចបណ្តាលជាអគ្គីភ័យ រឺក៏យ៉ាងណា។

អ្នកគួរតែប្រុងប្រយ័ត្ននៅពេលដើរ ព្រោះជួនកាលអាចនឹងមានអំបែងដែលមានធ្លាក់បែកមក ខណះដែលមានរញ្ជួយដី។ លើសពីនេះទៅទៀត អ្នកក៏គួរតែតាមដានស្ថានការបន្តតាមទូរទស្សន៍ រឺវិទ្យុជាដើម ដើម្បីធានាថាអ្នកអាចប្រុងប្រយ័ត្នខ្ពស់ ប្រសិនជាមានបញ្ហាបន្តមកទៀតនៅក្នុងពេលខ្លីខាងមុខ៕

អត្ថបទល្អផ្សេងទៀត៖ វិធីជួយសង្គ្រោះជីវិតដែលអ្នកគួរដឹង នៅពេលដែលជួបសត្វសាហាវទាំងនេះ!

គ្មាននរណាម្នាក់អាចទាញដឹងបញ្ហាទុកមុននោះទេ ដូច្នេះវាជាការសំខាន់មួយដែលអ្នកត្រូវដឹងពីវិធីការពារខ្លួនអ្នកពីបញ្ហាគ្រោះថ្នាក់គ្រប់កាលៈទេសៈ។ ថ្ងៃនេះAnarchak នឹងលើកពីវិធីរត់ការពារខ្លួននៅពេលដែលអ្នកជួបនឹងសត្វសាហាវអ្វីមួយ។ វិធីទាំងនោះមានដូចជា៖

១. បើជួបត្រីឆ្លាម

ប្រសិនជាអ្នកពិតជាសយដល់ថ្នាក់ជួបជាមួយត្រីឆ្លាមនៅក្នុងសមុទ្រមែននោះ អ្នកមិនអាចហែលគេចចេញពីវាទាន់នោះទេ ដូច្នេះនិយាយដែលអ្នកគួរធ្វើគឺមិនត្រូវហែលចេញឡើយ ផ្ទុយទៅវិញ អ្នកត្រូវសម្លឹងបែរមករកវាវិញ។ ប្រសិនជាវានៅតែហែលចូលមកក្នុងបំនងចង់ខាំអ្នក អ្នកត្រូវដឹងថាចំនុចខ្សោយរបស់វាគឺនៅត្រង់ភ្នែក និងស្រកី ដូច្នេះអ្នកអាចវាយប្រហារវាវិញទៅចំនុចទាំងពីរនេះ។

២. បើជួបសត្វកុងហ្គូរូ

ប្រសិនជាអ្នកជួបសត្វនេះ អ្នកចង់ធ្វើជាក្អក ព្រោះវានឹងធ្វើអោយសត្វនេះគិតថាអ្នកកំពុងតែឈឺ។ ម្យ៉ាងព្យាយាមដើរថយក្រោយបន្តិចម្តងៗ ដើម្បីធ្វើអោយវាគិតថាអ្នកមានខ្លួនតូច និងមិនគួរអោយខ្លាចនោះទេ។ ព្យាយាមកុំរត់ព្រោះអ្នកមិនអាចរត់ឈ្នះវានោះទេ។

៣. បើជួបសត្វតោ

ដើម្បីការពារខ្លួនពីការវាយប្រហាររបស់សត្វតោ អ្នកត្រូវធ្វើអោយខ្លួនឯងមើលទៅមានរាងធំ ដូច្នេះអ្នកអាចលើកដៃឡើងលើអោយខ្ពស់ និងយកអាវយកដាក់នៅដៃដូចរូបនេះជាដើម។ ការធ្វើបែបនេះនឹងធ្វើអោយតោមានការភ័យខ្លាចមានមួយអន្លើរដែរ។ អ្នកក៏អាចស្រែកកំហកខ្លាំងមួយៗទៅវាដើម្បីបន្លាចវាវិញដែរ។

៤. បើជួបសត្វដំរី

ថ្វីត្បិតែដំរីជាសត្វមួយស្លូតបូតមែន ប៉ុន្តែពេលខ្លះវាក៏អាចប្រែជាកាចសាហាវមួយរំពេចបានដែរ។ អ្នកអាចដឹងបានដោយមើលទៅប្រមោយ និងត្រចៀករបស់វា។ ប្រសិនជាប្រមោយរបស់វាបត់ចូលក្នុង ហើយត្រចៀករបស់វាលាតសន្ធឹងទៅខាងក្រោយ វាប្រហែលជាចង់វាយប្រហារទៅលើអ្នកហើយ។ ក្នុងករណីនេះ អ្នកមិនត្រូវរត់នោះទេ ប៉ុន្តែអ្នកត្រូវព្យាយាមរកកន្លែងពួនពីក្រោយថ្ម រឺដើរឈើអ្វីមួយទើបប្រសើរ។

៥. បើជួបសត្វរមាស

នៅពេលដែលអ្នកឃើញសត្វរមាស ហើយវារត់មកកាន់អ្នក ចូរអ្នករត់ទៅពួននៅក្រោយដើមឈើ។ ជៀសវាងរត់គេចទៅតែម្តងព្រោះវានឹងមើលឃើញហើយដេញតាមអ្នក។

៦. បើជួបសត្វគោជល់

អ្នកមិនត្រូវរត់ជាដាច់ខាត នៅពេលដែលឃើញសត្វមួយនេះ។ ផ្ទុយទៅវិញ អ្នកត្រូវឈរមួយស្ងៀមមួយកន្លែង រួចរកអាវ រឺមួករបស់អ្នកមកដាក់វាអន្ទាក់ដើម្បីអោយវារត់មកជល់វិញ។ កាលណាដែលវារត់មកកាន់តែជិតហើយ អ្នកដាក់ដោះរបស់នោះចោល ហើយវានឹងរត់ទៅតាមរបស់នោះ។

៧. បើជួបសត្វខ្ញែរសមុទ្រ

ប្រសិនជាអ្នកមានអារម្មណ៍រមាស់បន្ទាប់ពីលេងទឹកសមុទ្ររួច ហើយគិតថាវាមកពីខ្ញែរសមុទ្រ ចូរអ្នកលាងវាជាមួយទឹកសមុទ្រ។ ហាមប្រើប្រាស់ទឹកសាបព្រោះវាអាចនឹងធ្វើអោយពិសដែលនៅក្នុងនោះរាលដាល និងធ្វើអោយមានបញ្ហាស្បែក។

៨. បើជួបក្រពើ

បើអ្នកជួបសត្វនេះនៅក្នុងទឹក ចូរកុំស្រែក ព្យាយាមហែលស្ងាត់ៗមួយឡើងលើគោក។ បើអ្នកជួបវានៅលើគោកវិញ អ្នកត្រូវរត់ឆ្វេងស្តាំៗ ទើបមិនអាចអោយវាតាមអ្នកបាន។ ចំនុចខ្សោយរបស់សត្វនេះគឺនៅត្រង់ភ្នែក និងបំពង់ក៕

មតិយោបល់

ពេញនិយម