តើអ្នកគួរធ្វើយ៉ាងណា ប្រសិនជាអ្នកជ្រុលខកជើងហោះហើរ?
Connect with us

គួរដឹង

តើអ្នកគួរធ្វើយ៉ាងណា ប្រសិនជាអ្នកជ្រុលខកជើងហោះហើរ?

ក្នុងមួយថ្ងៃៗ ចំនួនអ្នកដែលខកជើងយន្តហោះមានមិនតិចអ្នកនោះទេ ប៉ុន្តែការខកខានជើងហោះហើរមិនមែនជារឿងដែលសាមញ្ញធម្មតាឡើយ ព្រោះអ្នកដំនើរមិនត្រឹមតែបាត់បង់លុយរបស់ខ្លួននោះទេ ព្រោះគេនៅត្រូវបាត់បង់ពេលវេលា និងខកគម្រោងរបស់ខ្លួនទៀតក៏ថាបាន។

ប្រសិនជាអ្នកជាមនុស្សដែលឧស្សាហ៍ធ្វើការហោះហើរ វាគឺជារឿងសំខាន់មួយ ដែលអ្នកគួរតែដឹងទាក់ទងនឹងបញ្ហាខាងលើនេះ ព្រោះស្រួលមិនស្រួល អ្នកអាចកែប្រែស្ថានភាពអាក្រក់មួយនេះបាន។ ខាងក្រោមនេះជារឿងដែលអ្នកត្រូវធ្វើប្រសិនជាអ្នកត្រូវបានខកជើងយន្តហោះ៖

១. ផ្តល់ដំណឹងជូនដល់ក្រុមហ៊ុន

វាគឺជារឿងល្អមួយ នៅពេលដែលអ្នកដំណើរអាចរាយការណ៍ជូនដល់ក្រុមហ៊ុន ប្រសិនជាពួកគេដឹងខ្លួនហើយថា ពួកគេមិនអាចមកទាន់ពេលដែលត្រូវហោះហើរនោះទេ។ ជូនកាល ប្រសិនជាពួកគេអាចចាំបានប៉ុន្មាននាទី ពួកគេនឹងអាចរងចាំអ្នក។ ម្យ៉ាងការធ្វើបែបនេះ គឺដើម្បីអោយមានការអន្តរាគមន៍ពិសេស ដើម្បីជួយអោយអ្នកអាច Check inលឿនជាងធម្មតា (សម្រាប់ករណីមួយចំនួន)។

២. Check in តាមអនឡាញសិន

ប្រសិនជាអ្នកមកតាមផ្លូវហើយ តែកំពុងតែមានបញ្ហាជាប់ស្ទះរឺយ៉ាងណា អ្នកគួរធ្វើការ Check in តាមអនឡាយសិន ព្រោះធ្វើបែបនេះគឺដើម្បីជូនដំណឹងដល់ក្រុមហ៊ុនថា អ្នកនឹងមកធ្វើដំនើរនៅក្នុងជើងហោះហើរមួយនេះ ដូច្នេះបើទោះបីជាត្រូវដល់ម៉ោងចេញ គេប្រហែលជាអាចចាំហៅឈ្មោះអ្នកបានមួយសន្ទុះដែរ។

៣. ពិភាក្សាជាមួយភ្នាក់ងារអាកាសចរណ៍

បើអ្នកទៅដល់ព្រលានយន្តហោះហើយ ប៉ុន្តែយន្តហោះបានចេញដំណើរទៅបាត់ អ្នកគួរពិភាក្សាជាមួយអ្នកក្រុមហ៊ុនដែលប្រចាំការនៅទីនោះ ថាតើអ្នកអាចធ្វើការហោះហើរជាមួយជើងក្រោយបានរឺអត់ រឺអ្នកគួរតែបង់ប្រាក់តាមរបៀបណា ក្រែងលោហ៍គេអាចផ្តល់ជូនសំបុត្រថ្មីអោយអ្នកនៅក្នុងតម្លៃពិសេសណាមួយ៕

អត្ថបទល្អផ្សេងទៀត៖ ដឹងទេហេតុអ្វីបានជាអ្នកមិនអាចប្រើប្រាស់បន្ទប់ទឹកបានពេលយន្ដហោះចាប់ផ្ដើមហោះហើរ?

អ្នកគួរតែទៅបន្ទប់ទឹកមុនពេលឡើងយន្ដហោះ។ វាមិនមែនត្រឹមតែជាដំបូន្មានធម្មតាមួយនោះទេ ប៉ុន្ដែវាក៏ជាច្បាប់អាកាសចរណ៍អន្តរជាតិផងដែរ។

កាលពីឆ្នាំមុនបុរសម្នាក់ត្រូវបានគេសុំឲ្យចេញពីជើងហោះហើរ Delta Air Lines ខណៈពេលដែលគាត់កំពុងព្យាយាមប្រើបង្គន់មុនពេលហោះឡើង បើទោះបីពេលនោះយន្តហោះមិនទាន់បានចាប់ផ្ដើមក៏ដោយ។ ក្នុងករណីនេះ មនុស្សភាគច្រើននៅលើយន្តហោះបាននៅខាងអ្នកដំណើរម្នាក់នោះ ប៉ុន្ដែពួកគេមិនបានយល់ពីផ្នែកសំខាន់មួយនៃសុវត្ថិភាពអាកាសចរណ៍នោះទេ។ អ្នកបើកយន្តហោះមិនអាចធ្វើការហោះហើរដោយស្របច្បាប់នោះទេ ប្រសិនបើមានអ្នកដំណើរណាម្នាក់នៅក្នុងបន្ទប់ទឹកនោះ។

គួរបញ្ជាក់ផងដែរថា ពេលវេលាដ៏គ្រោះថ្នាក់បំផុតនៃការហោះហើរនីមួយៗគឺនៅកំឡុងពេលហោះហើរ និងពេលចុះចត ហើយអ្នកដំណើរទាំងអស់ត្រូវស្ថិតនៅក្នុងកន្លែងអង្គុយរៀងៗខ្លួនរបស់ពួកគេ។

ក្នុងករណីដែលអ្នកបើកបរជួបប្រទះបញ្ហាណាមួយក្នុងកំឡុងពេលទាំងពីរនេះ ប្រាកដណាស់ គ្មាននរណាម្នាក់ចង់ជាប់នៅក្នុងបង្គន់នោះទេ។ បន្ទប់ទឹកមិនមានប្រដាប់ការពារសុវត្ថិភាពណាមួយ ដូចជាខ្សែក្រវាត់សុវត្ថិភាពនោះឡើយ ហើយវាមានគែមមុតស្រួចដែលអាចបណ្ដាលឲ្យមានគ្រោះថ្នាក់បាន។ ក្នុងករណីបន្ទាន់ដែលទាមទារឲ្យមានការជម្លៀសខ្លួនជាបណ្ដោះអាសន្ន អ្នកដំណើរដែលជាប់ក្នុងបន្ទប់ទឹកក៏មិនអាចគេចខ្លួនបានទាន់ពេលផងដែរ។

អ្នកបម្រើជើងហោះហើរនិយាយថា ពេលវេលាដ៏ល្អបំផុតក្នុងការប្រើបន្ទប់ទឹកក្នុងយន្តហោះគឺ បន្ទាប់ពីអ្នកបើកយន្ដហោះបិទសញ្ញាខ្សែក្រវ៉ាត់សុវត្ថិភាព និងមុនពេលអ្នកបម្រើលើយន្ដហោះចាប់ផ្ដើមផ្ដល់នូវភេសជ្ជៈ៕

ហាមដាច់ខាតយកអត្ថបទពី ANARCHAK.COM ទៅផ្សាយបន្តដោយគ្មានការអនុញ្ញាតិ បើលោក លោកស្រីត្រូវការអត្ថបទ សូមទំនាក់ទំនងលេខទូរស័ព្ទ 010 999 745

មតិយោបល់

ពេញនិយម