ហេតុអ្វីបានជាយើងតែងតែរៀបការកូនភ្លោះប្រុសស្រីជាមួយគ្នា?
Connect with us

ទាក់ទាញ

ហេតុអ្វីបានជាយើងតែងតែរៀបការកូនភ្លោះប្រុសស្រីជាមួយគ្នា?

ទំនៀមទម្លាប់រៀបការអោយទៅកូនភ្លោះមួយគូរដែលកើតមកប្រុសស្រី គឺត្រូវបានអនុវត្តន៍តាំងពីយូរណាស់មកហើយ នៅក្នុងប្រទេសកម្ពុជា ពោលគឺវាសឹងតែចាត់ទុកជាប្រពៃណីមួយដែលឪពុកម្តាយគ្រប់រូបតែងតែធ្វើ អោយតែកូនរបស់ខ្លួនជាភ្លោះប្រុសស្រីបែបនេះ។

ប៉ុន្តែ ហេតុអ្វីបានជាយើងតែងតែរៀបការកូនភ្លោះប្រុសស្រីជាមួយគ្នា?

តាមជំនឿដែលយើងតែនិយាយ និងជឿតៗគ្នា គឺបានបង្ហាញថា ការអនុវត្តប្រពៃណីបែបនេះ គឺដោយសារតែឪពុកម្តាយយល់ថា កូនភ្លោះប្រុសស្រីដែលកើតមកជាមួយគ្នា ពួកគេសុទ្ធសឹងតែជាគូស្នេហ៍កាលពីជាតិមុនរបស់ខ្លួន ដែលពួកគេប្រហែលជាប៉ងសុំអោយកើតមកជាតិថ្មីជួបគ្នា រឺនៅជាមួយគ្នាទៀត។

 

ដូច្នេះហើយការរៀបការអោយកូនភ្លោះនេះ ត្រូវបានធ្វើឡើងដើម្បីសម្រេចបំនងរបស់ពួកគេ។ ការរៀបមង្គលការអោយកូនភ្លោះនេះ ច្រើនត្រូវបានគេធ្វើឡើងនៅពេលដែលក្មេងជាទារក រឺជាកុមារនៅឡើយ ព្រោះពួកគេអាចនឹងអៀនគ្នាប្រសិនជារៀបចំអោយនៅពេលដែលធំៗហើយ។

ការរៀបមង្គលការអោយពួកគេនេះ មិនត្រូវបានចាត់ទុកជាមង្គលការស្របច្បាប់នោះឡើយ ប៉ុន្តែវាដូចជាពិធីប្រារព្ធបង្គ្រប់កិច្ចច្រើនជាង។ ទន្ទឹមនឹងនេះផងដែរ គេក៏ជឿថា បើកាលណាដែលគេមិនធ្វើបែបនេះ ក្មេងណាម្នាក់ក្នុងចំនោមកូនភ្លោះ រឺពួកគេទាំងពីរតែម្តងនឹងអាចមានគ្រោះថ្នាក់ ដូច្នេះហើយដើម្បីសេចក្តីសុខរបស់កូនទាំងពីរអោយបានធំធាត់ មានសុខភាពល្អ ទំនៀមទម្លាប់នេះត្រូវបានគេរក្សាមកទល់សព្វថ្ងៃ៕

អត្ថបទល្អផ្សេងទៀត៖ ហេតុអ្វីបានជាអ្នកកោរពុកមាត់គួរតែប្រើប្រាស់ហ្វូមលាបលើវា ជាជាងកោរយកតែម្តង?

តើអ្នកមានធ្លាប់ឆ្ងល់ទេថា ហេតុអ្វីបានជាគេបង្កើតហ្វូមលាបពុកមាត់សម្រាប់អោយអ្នកប្រើប្រាស់មុនពេលកោរពុកមាត់ រឺរោមនានានៅលើដងខ្លួន? តើពួកគេមានសារប្រយោជន៍អ្វី?

ខាងក្រោមនេះគឺជាសារសំខាន់ទាំង៤យ៉ាងនៃការប្រើប្រាស់ហ្វូមកោរពុកមាត់ មុនពេលធ្វើការកោរពួកវាចេញ៖

១. ផ្តល់សំនើម
នៅពេលដែលអ្នកកោររោម រឺពុកមាត់ដោយមិនប្រើប្រាស់ហ្វូម ស្បែក និងរោមរបស់អ្នកនៅទីនោះអាចនឹងមានសភាពរឹង ប៉ុន្តែជាការប្រើប្រាស់ហ្វូមមុនពេលកោរ ហ្វូមនោះមានសមត្ថភាពក្នុងការជួយផ្តល់សំណើមដល់ស្បែករបស់អ្នកបន្ទាប់ពីពេលកោរ មិនអោយវាមើលទៅឃើញស្ងួត។

២. ជួយកាត់បន្ថយការដាច់រលាត់
ការកោរពុកមាត់ រឺរោមនានា គឺតម្រូវអោយមានការប្រុងប្រយ័ត្នខ្ពស់ ព្រោះថាអ្នកនឹងអាចមានគ្រោះថ្នាក់ដាច់រលាត់យ៉ាងងាយ ប៉ុន្តែនៅពេលដែលអ្នកប្រើហ្វូម វាជួយកាត់បន្ថយការដាច់រលាត់នោះ ព្រោះវាធ្វើអោយអ្នកកោរបានស្រួលល្អ មិនកកិតខ្លាំង ហើយរោមក៏មានលក្ខណះទន់ជាមុនដែរ។

៣. បន្ទន់រោមអោយងាយស្រួលកោរ
ជាទូទៅ ពុកមាត់ រឺពុកចង្ការមនុស្សប្រុសអាចជាកន្លែងដែលរោមមានលក្ខណះរឹងជារោម រឺសក់នៅទីណាៗទាំងអស់ ព្រោះថាកន្លែងនោះជាកន្លែងដែលអ្នកឧស្សាហ៍កោរចេញជាងគេ។ ថ្វីត្បិតតែបែបនេះមែន នៅពេលដែលអ្នកប្រើហ្វូមលាបពីលើរោមនោះ វានឹងជួយអោយរោមមានសភាពទន់ ងាយស្រួលក្នុងកោរជាធម្មតា។

៤. ជួយអោយស្បែកស្រស់ថ្លាបន្ទាប់កោររួច
ដោយសារតែស្បែករបស់អ្នកមានសំណើមដែលចេញពីហ្វូមកោរពុកមាត់នោះ មុខរបស់អ្នកនឹងមើលទៅឃើញស្រស់ថ្លាល្អ និងហាក់ដូចជាមានអនាម័យទៀតផង។

៥. ជួយអោយអ្នកកំណត់ពីទីតាំងដែលកោររួច រឺមិនទាន់
នៅពេលដែលអ្នកលាបហ្វូមមុនពេលកោរ នៅពេលដែលអ្នកចាប់ផ្តើមកោរ អ្នកអាចកំណត់ដឹងយ៉ាងងាយស្រួលថា តើកន្លែងណាខ្លះដែលអ្នកកោររួច ហើយកន្លែងណាដែលអ្នកមិនទាន់កោរ។ ធ្វើបែបនេះនឹងអាចជួយអោយអ្នកកោរបានស្អាតល្អផងដែរ៕

មតិយោបល់

ពេញនិយម