ស្ទើរស្លាប់ស្ទើររស់ អ្នកទាំងនេះបានមកប្រាប់ពីបទពិសោធន៏ដ៏ភ័យខ្លាចនៃជីវិតពួកគេដែលប៊ិះនឹងបាត់បង់ទៅហើយ
Connect with us

ទាក់ទាញ

ស្ទើរស្លាប់ស្ទើររស់ អ្នកទាំងនេះបានមកប្រាប់ពីបទពិសោធន៏ដ៏ភ័យខ្លាចនៃជីវិតពួកគេដែលប៊ិះនឹងបាត់បង់ទៅហើយ

មានមនុស្សជាច្រើនបានគេចផុតពីសេចក្តីស្លាប់ ដែលគេជឿថាជាការបោកបញ្ឆោត និងការឱ្យសញ្ញាមិនល្អនៃជីវិត ពួកអាចនឹងស្លាប់បាត់ទៅហើយកាលពីពេលដែលមានហេតុការណ៏អាក្រក់កើតឡើងចំពោះគេ ប៉ុន្តែដោយសារតែសំណាងនៃជីវិតយ៉ាងធំធេង ពួកគេបានរួចខ្លួនពីសេចក្តីមកវិញ ដោយការខិតខំប្រឹងប្រែងរត់គេចពីការស្លាប់នោះ។ យើងមិនអាចមើលដឹងទេថា ហេតុការណ៏អាក្រក់នឹងកើតមកលើយើងនៅពេលណា យើងក៏មិនដឹងដែរថាតើយើងអាចរួចផុតពីហេតុការណ៏អាក្រក់ៗទាំងនោះដែរឬអត់។ ដូច្នេះហើយថ្ងៃនេះយើងនឹងជួបជាមួយមនុស្សមហាសំណាងដែលបានគេចផុតពីសេចក្តីស្លាប់យ៉ាងមិនគួរឱ្យជឿ។

១. ក្មេងស្រីនេះបានគេចផុតពីការប្រមាញ់របស់ត្រីឆ្លាមមួយ នៅពេលដែលនាងហែលទឹកសមុទ្រ ជាសំណាងនាងគ្រាន់តែត្រូររបួសខ្នងប៉ុណ្ណោះ។

cheat death

២. ជាសំណាងធំធេងម្ចាស់រថយន្តបានរត់គេចផុតពីសេចក្តីស្លាប់ ព្រោះសង័្កសីនោះជុងតែមួយចំហៀងនៃឡានតែប៉ុណ្ណោះ។

cheat death

៣. បុរសម្នាក់ឈ្មោះថា Isidro Mejia កំពុងធ្វើការសំណង់ ជាសំណាងអាក្រក់គាត់បានដួលរូចភ្លាត់ស្នៀតបាញ់កាំភ្លើងដែកគោលចំក្បាលខ្លួនឯង ៦ គ្រាប់។ ប៉ុន្តែសំណាងល្អវិញគាត់មិនបានស្លាប់ឡើយព្រោះមិនត្រូវចំចំនុចសំខាន់នៃខួរក្បាលរបស់គាត់។ 

cheat death

៤. វ៉ែនតាការពារនេះ បានជួយជីវិតបុរសម្នាក់នេះពីសេចក្តីស្លាប់នៃការខ្ទាតអំបែង។ 

cheat death

៥. ជីវិតថ្លៃញញួរហោះពីណាមកមិនដឹងក៏មកធ្លាក់ចំកញ្ចក់ឡានប៊ិះនឹងស្លាប់ទាំងមិនដឹងខ្លួន។ 

cheat death

៦. បុរសម្នាក់នេះត្រូវគៀបដៃរបស់គាត់នូវនឹងផ្ទាំងថ្មអស់រយៈពេល ១២៧ម៉ោង ជាសំណាងនៃជីវិតរបស់លោក លោកមិនស្លាប់តែគ្រាន់តែត្រូវពិការដៃមួយជីវិត។

cheat death

៧. អ្នកបើកបររថយន្តម្នាក់បានរកឃើញនៅពីក្រោមផ្ទាំងដីបាក់ ប៉ុន្តែលោកមិនបានបាត់បង់ជីវិតទេ។ 

Cheat death

៨. ប្រវត្តិរឿងរ៉ាវរបស់ Harrison Okene គឺមិនអាចរស់រានបានឡើយ តែបុរសនេះបានរស់រានមានជីវិតនៅក្នុងការលិចកប៉ាល់អស់រយៈពេលបីថ្ងៃរហូតទាល់តែគាត់ត្រូវបានរកឃើញដោយអ្នកមុជទឹកស្វែងរកសាកសព។ 

cheat death

៩. រឿងរបស់ Steve Callahan ពិតជាអស្ចារ្យណាស់។ គាត់ត្រូវបានអណ្តែតនៅលើមហាសមុទ្រដ៏ធំ ដោយជិះទូកសង្គ្រោះតូចមួយ បន្ទាប់ពីទូករបស់គាត់បានលិចទៅ។ គាត់បានបាត់ខ្លួនអស់រយៈពេល 76 ថ្ងៃរហូតដល់ត្រូវបានជួយសង្គ្រោះ។ 

Cheat death

១០. នៅឆ្នាំ 1971 មានយន្តហោះមួយបានធ្លាក់នៅព្រៃ Amazon ក្នុងប្រទេសប៉េរូ។ នារីម្នាក់នេះមានអាយុត្រឹមតែ 17 ឆ្នាំប៉ុណ្ណោះ ប៉ុន្ដែនាងអាចដើរឆ្លងកាត់ព្រៃដ៏គ្រោះថ្នាក់នេះហើយរស់នៅបាន 10 ថ្ងៃមុនពេលត្រូវបានជួយសង្គ្រោះ។ 

Cheat death

១១. នារីម្នាក់នេះ មិនត្រឹមតែបានរស់នៅពីការផ្ទុះយន្តហោះទេ គាត់ថែមទាំងអាចរស់រានមានជីវិត ទាំងដែលយន្តហោះធ្លាក់ពីកំពស់យ៉ាងខ្ពស់ទៀតផង។ 

Cheat death

១២. អ្នកបង្ហោះរូបនេះ បានសរសេរថា ជាសំណាងណាស់ដែលពួកគេមិនបានមានគ្រោះថ្នាក់បុកគ្នាជាមួយឡានមួយគ្រឿងនេះ កុំអីគេត្រូវស្លាប់បាត់ហើយមិនដឹង បើសាហាវយ៉ាងហ្នឹង។ 

Cheat death

១៣. ឆ្មារខ្មៅមួយនេះ មានពណ៌សម្បុរស្រដៀងទៅនឹងចង្កា្រនពេក ស្ទើរតែម្ចាស់ខ្លួនឯងមើលមិនដឹង ហើយទៅបើកចង្ក្រានឆេះស្លាប់បាត់ទៅហើយ៕

Cheat death

អត្ថបទល្អផ្សេងទៀត៖  តើមានអ្វីកើតឡើងចំពោះអ្នកនៅពេលដែលអ្នករៀបនឹងស្លាប់?

កើត ចាស់ ឈឺ ស្លាប់ គឺជាពាក្យដែលយើងចំណាំនិយាយ ព្រោះវាគឺជាការពិតដែលមិនអាចប្រកែកបាន ហើយនរណាម្នាក់ក៏ត្រូវតែបញ្ចប់ដោយការស្លាប់ផងដែរ។ ប៉ុន្តែការស្លាប់របស់មនុស្សម្នាក់មិនដូចគ្នានោះទេ ដោយអ្នកខ្លះអាចស្លាប់ដោយចាស់ជរា អ្នកខ្លះដោយសារមានជម្ងឺ អ្នកខ្លះដោយគ្រោះថ្នាក់អ្វីមួយ និងអ្នកខ្លះទៀតដោយបញ្ចប់ជីវិតរបស់ខ្លួន។ តើអ្នកធ្លាប់ឆ្ងល់ទេ ថាតើមនុស្សម្នាក់ៗនឹងមានអាការៈដូចម្តេចនៅពេលដែលពួកគេជិតស្លាប់?

ថ្ងៃនេះ Anarchak នឹងនិយាយពីអាការៈរបស់មនុស្សម្នាក់នៅពេលដែលពួកគេជិតស្លាប់ ដោយការស្លាប់នេះដែរគឺស្លាប់ដោយមានជម្ងឺ រឺស្លាប់ដោយជរាពាធ៖

១. មិនសូវមានទំនាក់ទំនងជាមួយមនុស្សខាងក្រៅ

ជាទូទៅ ចំនុចនេះកើតឡើងនៅពេលដែលមនុស្សមានសភាពចាស់ រឺមានជម្ងឺអ្វីមួយប្រចាំកាយ ដែលតម្រូវអោយពួកគេកាត់ផ្តាច់ទំនាក់ទំនងប្រចាំថ្ងៃរបស់គេទៅនឹងពិភពលោកខាងក្រៅច្រើនណាស់ ពោលគឺផ្ទុយនឹងពេលដែលគេមានសុខភាពធម្មតា។

២. ទទួលទានអាហារបានតិច

នៅពេលដែលមនុស្សម្នាក់ជិតស្លាប់ ខ្លួនប្រាណនឹងបញ្ចេញសារធាតុគីមីម្យ៉ាងដែលមានឈ្មោះថា catecholamine ដែលគឺមានតួនាទីនៅបង្រួញក្រពះ និងធ្វើអោយចំនង់អាហាររបស់មនុស្សម្នាក់ធ្លាក់ចុះ។ ម្យ៉ាងទៀត ដោយសារតែពោះវៀនរបស់អ្នកគេធ្វើការមិនបានល្អដូចមុន វាធ្វើអោយចំនីដែលពួកគេទទួលទានចូលទៅនោះមិនធ្លាក់ទៅរំលាយបានល្អ ដែលជាហេតុធ្វើអោយពួកគេមានអារម្មណ៍ណែនៗពោះ។

៣. មានចលនាយឺតៗ

ដោយសារទទួលទានអាហារមិនសូវបាន អ្នកដែលជិតស្លាប់នោះរមែងមានចលនាយឺត មិនថាការដើរ ឈរ អង្គុយ រឺក៏គិតនោះទេ។ សូម្បីតែការធ្វើរឿងធម្មតាអ្វីមួយក៏អាចធ្វើអោយពួកគេអស់កម្លាំង និងមានអារម្មណ៍ថាហត់បានយ៉ាងងាយស្រួលផងដែរ។ លើសពីនេះទៅទៀត ដោយសារពួកគេមិនសូវមានកម្លាំង ខ្លួនរបស់ពួកគេប្រហែលជាមិនអាចគ្រប់គ្រងសីតុណ្ហភាពរបស់ខ្លួនឯងបានឡើយ ដូច្នេះហើយវាជាហេតុដែលធ្វើអោយខ្លួនពួកគេជួនកាលក្តៅពេក រឺត្រជាក់ពេក។

៤. បេះដូងឈប់លោត និងខួរក្បាលលែងដំណើរការ

ការស្លាប់ត្រូវបានចែកចេញជាពីរប្រភេទ ដោយប្រភេទទីមួយគឺនៅពេលដែលបេះដូងឈប់លោតមុន ហើយប្រភេទទីពីរគឺនៅពេលខួរក្បាលលែងដំណើរការមុន។ មិនថាយ៉ាងណាក៏ដោយ ប្រភេទណាមួយក្នុងចំនោមពីរនេះនឹងធ្វើអោយម្ខាងទៀតមិនដំណើរដូចគ្នា។ ប៉ុន្តែក្នុងករណីខ្លះដែលបេះដូងរបស់ពួកគេមិនដំណើរការ ប៉ុន្តែខួរក្បាលរបស់ពួកគេនៅមានជីវិត នៅពេលដែលអ្នកជម្ងឺត្រូវបានជួយសង្គ្រោះដោយសារការធ្វើចលនាបេះដូងមកវិញ រឺការបញ្ចូលខ្យល់អុកស៊ីសែនអោយឈាមអាចធ្វើដំណើរមកកាន់បេះដូង អ្នកជម្ងឺភាគច្រើនតែងតែរាយការណ៍ថាពួកគេអាចចាំបានរឿងរ៉ាវដែលកើតឡើងចំពោះពួកគេនៅពេលដែលខ្លួនកំពុងតែទទួលរងការជួយសង្គ្រោះនោះ។ ប៉ុន្តែសម្រាប់មនុស្សដែលមានសភាពចាស់ទ្រុឌទ្រោមទៅហើយ ការជួយសង្គ្រោះបេះដូងមិនសូវជាទទួលបានផលនោះទេ ព្រោះអ្វីៗផ្សេងៗទៀតដែលនៅក្នុងរាងកាយត្រូវបានឈប់ដំណើរការទៅហើយ៕

មតិយោបល់

ពេញនិយម