សូមប្រយ័ត្នពេលញ៉ាំអីរួចហើយភ្លាម អ្នកគួរតែជៀសវាងធ្វើទង្វើទាំងនេះ!!!!!
Connect with us

គួរដឹង

សូមប្រយ័ត្នពេលញ៉ាំអីរួចហើយភ្លាម អ្នកគួរតែជៀសវាងធ្វើទង្វើទាំងនេះ!!!!!

កាលដែលមានកម្មវិធីជុំលៀងម្តងៗ គឺយើងតែងតែមានម្ហូបញ៉ាំយ៉ាងច្រើនពោរពាស មិនថាមុខម្ហូបបែបណាទេ យើងតែងតែភ្លេចខ្លួនញ៉ាំគ្រប់មុខតែម្តងដើម្បីបំពេញការស្រេកឃ្លានរបស់យើង តួយ៉ាងបើយើងនិយាយឱ្យស្រួលទៅ គឺថាការរស់នៅប្រចាំថ្ងៃក៏យើងនៅតែញ៉ាំច្រើនដូចគ្នាដែរ ហើយញ៉ាំអាហារដល់ទៅបីពេលទៀតផង។ ក៏ប៉ុន្តែនៅពេលនិយាយដល់ការញ៉ាំ គឺតែងតែមានសំនួរចោតសួរថា តើញ៉ាំហើយយើងគួរធ្វើអ្វីទៀត ហើយមិនគួរធ្វើអ្វី? តើពេលញ៉ាំបាយ ឬញ៉ាំចំណីអ្វីៗឆ្អែតហើយតើយើងមិនគួរធ្វើអ្វីទៀត ដែលអាចប៉ះពាល់សុខភាពយើង? ដូច្នេះ ខាងក្រោមគឺជាសកម្មភាពមួយចំនួនដែលអ្នកមិនគួរធ្វើភ្លាមនោះទេ បន្ទាប់ពីញ៉ាំបាយ ឬញ៉ាំឆ្អែតហើយភ្លាម។

Things should not do after eat

ការគេង ឬតម្រេទខ្លួន៖ ជាការពិតណាស់ សកម្មភាពដែលយើងតែងតែមើលឃើញ និងបានធ្វើឡើងកន្លងមក បន្ទាប់ពីញ៉ាំបាយ គឺការគេង ឬហៅថាការតម្រេទខ្លួនសម្រាក។ ប៉ុន្តែបញ្ហានេះអាចនាំនឹងឱ្យមានការហើមពោះ ក្រហាយទ្រូងនិងការមិនស្រួលខ្លួនជាដើម។ យោងតាមការសិក្សាមួយដែលធ្វើឡើងនៅសាកលវិទ្យាល័យ Ioannina Medical School បានឱ្យដឹងថាអ្នកដែលរង់ចាំរយៈពេលយូរដើម្បីដេកបន្ទាប់ពីការទទួលទាន ឬមានន័យថាមិនគេងភ្លាមបន្ទាប់ពីញ៉ាំបាយឆ្អែត គឺមានការថយចុះនូវហានិភ័យនៃជំងឺដាច់សរសៃឈាមក្នុងខួរក្បាល។ អ្នកស្រាវជ្រាវបានសរុបថាមនុស្សគួរតែរង់ចាំយ៉ាងហោចណាស់ពីរទៅបីម៉ោងបន្ទាប់ពីបរិភោគអាហារមុនពេលពួកគេចូលគេង ឬតម្រេទខ្លួនសម្រាក។ 

ផឹកតែ៖ ជួនកាលបន្ទាប់ពីអាហារច្រើនៗរួចមក យើងមានបង្អែមដែលជាទូទៅ មានទឹកតែមួយមុខផងដែរ សម្រាប់ជាការលាងមាត់។ ទោះបីជាវាមានលក្ខណៈល្អប្រសើរក៏ដោយក៏ការប្រជុំគណៈកម្មាធិការណែនាំរបបអាហារ លោកវេជ្ជបណ្ឌិត Dr. D. Raghunatha Rao បាននិយាយថាទឹកតែគួរតែចៀសវាងមួយម៉ោងមុន និងមួយម៉ោងបន្ទាប់ពីបរិភោគអាហារ។ ហេតុផលនោះគឺថាតែមានសារជាតិតានណាននៅក្នុងវាដែលអាចរំខានដល់ការស្រូបយកជាតិដែក។ 

Things should not do after eat

ការបរិភោគផ្លែឈើ៖ ពិតជាមិនមានអ្វីអាក្រក់ទេក្នុងការញ៉ាំផ្លែឈើ។ អ្នកកំពុងតែធ្វើឱ្យរាងកាយអ្នកសប្បាយចិត្តគ្រប់ពេលដែលអ្នកញ៉ាំផ្លែឈើ។ ប៉ុន្តែនោះមិនមានន័យថាមិនមានផលវិបាកខ្លះទេ។ យោងតាមវេជ្ជបណ្ឌិត Melina Jampolis ជាអ្នកឯកទេសខាងវេជ្ជសាស្ត្រនិងអាហាររូបត្ថម្ភរបស់ CNN.com បានឱ្យដឹងថាផ្លែឈើមានបរិមាណកាឡូរីជិត 3 ដងច្រើនជាងបន្លែ។ គាត់បានបន្ថែមថាការទទួលទានលើសពី 1/2 ពែងក្នុងមួយថ្ងៃនៃផ្លែឈើ អាចធ្វើឱ្យកើនទម្ងន់បាន។ វាក៏អាចបណ្តាលឱ្យអ្នកចូលទៅក្នុងទម្លាប់នៃការញ៉ាំអាហារសម្រន់ បន្ទាប់ពីបរិភោគអាហាររួច ដែលអាចធ្វើឱ្យអ្នកព្រងើយកន្តើយពីសញ្ញាតមអាហារ​របស់អ្នកពីរាងកាយរបស់អ្នក។ 

ការដើរ៖ មានមនុស្សជាច្រើននិយាយថានៅពេលដែលអ្នកញ៉ាំអាហាររួចនោះ អ្វីដែលល្អបំផុតគឺត្រូវដើរ។ ផ្នែកមួយនៃសេចក្តីថ្លែងការណ៍នោះគឺជាការពិតនិងជាផ្នែកមួយទៀតគឺវាមិនមែនទេ។ ការដើរដោយផ្ទាល់បន្ទាប់ពីញ៉ាំអាហាររួចភ្លាម អាចបណ្តាលអោយមានការចាល់អាស៊ីតក្រពះនិងការរំលាយអាហារ។ ប៉ុន្តែយោងតាមអ្នកស្រាវជ្រាវនៅនាយកដ្ឋានវិទ្យាសាស្ត្រលំហាត់នៅសាកលវិទ្យាល័យ South Carolina អ្នកគួរតែរង់ចាំយ៉ាងហោចណាស់ 30 នាទីមុនពេលដើរ។ ពួកគេបានបន្ថែមថាបន្ទាប់ពីរង់ចាំអស់រយៈពេល 30 នាទី មនុស្សគួរតែដើរមិនលើសពី 10 នាទីនោះទេ។ 

Things should not do after eat

ការងូតទឹក៖ ប្រសិនបើអ្នកគិតថាចង់លាងជំរះខ្លួន ឱ្យស្រស់ស្រាយបន្ទាប់ពីពេលញ៉ាំអាហាររួចហើយភ្លាម អ្នកគួរតែសាកគិតឡើងវិញ។ ដើម្បីធ្វើការរំលាយអាហារ រាងកាយរបស់អ្នកគឺត្រូវថាមពលច្រើន និងលំហូរនៃឈាមទៅកាន់ពោះ និងក្រពះ។ បន្ទាប់ពីញ៉ាំហើយភ្លាមគឺមានការលំហូរឈាមច្រើនណាស់ក្នុងរាងកាយយើង ដែលវាជួយសម្រួលដល់ការរំលាយអាហារ យ៉ាងណាមិញ បើសិនជាយើងធ្វើការងូតទឹកភ្លាមបន្ទាប់ពីញ៉ាំអាហាររួច នោះខួរក្បាលរបស់អ្នកនឹងបញ្ជាសរសៃឈាម ការលំហូរនៃទៅកាន់ផ្នែកដទៃ ដូចជាដៃ ជើង ប្រអប់ដៃ ប្រអប់ជើង ដើម្បីរក្សាសីតុណ្ហភាពនៃរាងកាយក្នុងពេលងូតទឹក ដូច្នេះ យើងឃើញថាវានឹងប៉ះពាល់ដល់លំហូរនៃឈាមនិងធ្វើឱ្យវាមានកំណត់ ដែលជួយដល់ការរំលាយអាហារក្នុងពោះយើង។  

Things should not do after eat

ដូចដែលអ្នកអាចឃើញថាអាហារគឺសំខាន់ណាស់ វាអាចបំពេញដោយប្រូតេអ៊ីននិងសារធាតុចិញ្ចឹមដែលមានអត្ថប្រយោជន៍ដល់រាងកាយរបស់អ្នក។ ប៉ុន្តែអ្នកក៏អាចធានាថារាងកាយរបស់អ្នកមានសុខភាពល្អដោយការធ្វើលំហាត់ប្រាណប្រចាំថ្ងៃនិងធានាថាអ្នកមានរបបអាហារដែលមានសុខភាពល្អ ប្រសិនបើអ្នកបញ្ចូលគ្នានូវធាតុផ្សំសំខាន់ៗទាំងពីរជាមួយទំលាប់ “កុំធ្វើ” ទាំង៥ខាងលើ អ្នកនឹងដឹងថាអ្នកស្ថិតនៅលើផ្លូវត្រូវក្នុងដំណើររក្សារាងកាយឱ្យមានសុខភាពល្អ៕ 

មតិយោបល់

ពេញនិយម