សំបុត្រសារនៅក្នុងដបដ៏ចំណាស់ ត្រូវបានរកឃើញបន្ទាប់ពីអណ្តែតនៅកណ្តាលសមុទ្រអស់រយៈពេល ១៣២ ឆ្នាំ
Connect with us

ទាក់ទាញ

សំបុត្រសារនៅក្នុងដបដ៏ចំណាស់ ត្រូវបានរកឃើញបន្ទាប់ពីអណ្តែតនៅកណ្តាលសមុទ្រអស់រយៈពេល ១៣២ ឆ្នាំ

ឯកត្តកម្មថ្មីមួយទៀតត្រូវបានកំណត់បន្ទាប់ពីមានសំបុត្រសារមួយសន្លឹក ដែលមិនទាន់មានអ្នកអានទាល់តែសោះ ត្រូវបានរកឃើញ។ ថ្មីៗនេះ គឺមានក្រុមគ្រួសារមួយ បានដើរលេងនៅតំបន់ឆ្នេរសមុទ្រ ហើយក៏បានប្រទះឃើញដបថ្មចំណាស់មួយនៅលើឆ្នេរសមុទ្រនោះ ហើយក្នុងដបនោះពួកគេក៏បានឃើញមានក្រដាសមួយសន្លឹកដែលជាក្រដាសសារពីយូរលង់ណាស់មកហើយ។ សំបុត្រនោះត្រូវបានគេរកឃើញនៅលើឆ្នេរសមុទ្រនៅប្រទេស អូស្រ្តាលី។

message-in-a-bottle

វាត្រូវបានគេដឹងថា សារមួយនោះបានសរសេរនិងរក្សាទុកក្នុងដបមួយនោះ ដោយកម្មករនាវាជនជាតិអាឡឺម៉ង់ នៅចំកណ្តាលសមុទ្រឥណ្ឌា កាលពីថ្ងៃទី ១២ ខែ មិថុនា ឆ្នាំ ១៨៨៦។ មុននេះផងដែរ សំបុត្រសារដែលចាស់ជាងគេលើពិភពលោកត្រូវបានគេដឹងថាមានអាយុកាលតែ ១០៨ឆ្នាំ តែប៉ុណ្ណោះ។ វាជាកន្សោមសារមួយដែលត្រូវបានបាត់បង់នៅក្នុងសមុទ្រខាងជើងមុនពេលវាត្រូវបានរកឃើញនៅក្នុងប្រទេសអាល្លឺម៉ង់។

message-in-a-bottle

ហើយគ្រួសារដែលរកឃើញសារនោះ បានយកសារនោះទៅប្រគល់ឱ្យសារមន្ទីរមួយនៃប្រទេស អួស្រ្តាលី ដើម្បីធ្វើកោសលវិច្ច័យ និងស្រាវជ្រាវផ្សេងទាក់ទងទៅនឹងប្រភពដើមរបស់វា និងអត្ថន័យផ្សេងៗ និងដើម្បីឱ្យសារមន្ទីរផងដែរ ធ្វើការរក្សាទុក ឬដាក់តាំងជាវត្ថុមានតម្លៃមួយ។ ក្រដាសសារនោះគឺមានសភាពសើម ហើយចងរុំព័ទ្ធយ៉ាងតឹងណែនជាមួយនឹងខ្សែ។ គ្រួសារមួយនោះបាននិយាយទៀតថា ពួកគេបានយកវាទៅផ្ទះ ហើយហាលឱ្យស្ងួតរួចក៏បានបើកវាមើល ហើយពួកគេក៏ឃើញថាអក្សរពោរពេញទៅដោយអក្សរអាឡឺម៉ង់ ជាមួយនឹងការសរសេរយ៉ាងផ្ចិតផ្ចង់។ វាក៏បាននិយាយផងដែរថាទូកក្តោងរបស់កម្មករនាវាចរ នេះបានស្ថិតនៅលើនាវាអាល្លឺម៉ង់មួយដែលមានឈ្មោះថា Puala ដែលមានការរុករកផ្លូវសមុទ្រថ្មីដើម្បីសិក្សាពីផ្លូវដឹកជញ្ជូនតាមសមុទ្រ។ អ្នកជំនាញក៏បានវិភាគថា ការរកឃើញសំបុត្រមួយនេះ គឺជាការពិតប្រាកដមែន មិនក្លែងបន្លំឡើយ។

យ៉ាងណាមិញ ពត៌មានបន្ថែមទៀត គឺមិនទាន់មានការច្បាស់លាស់ឡើយ ថាអត្ថន័យសំបុត្រនោះមានន័យយ៉ាងណា ដោយសារតែវាត្រូវយកទៅពិសោធន៏ និងធ្វើការបកប្រែភាសា សិក្សាជាច្រើនដំណាក់កាលទៀត៕  

អត្ថបទល្អផ្សេងទៀត៖ សំបុត្រមួយច្បាប់របស់ម្ចាស់ចំការដំឡូងដែលធ្វើឲ្យកូនអង្គុយយំក្នុងគុកធំ

ថ្ងែនេះយើងនឹងនាំប្រិយមិត្តនូវរឿងនិទានអំពីជិវិតរបស់ម្ចាស់ចំការដំឡូង និងកូនប្រុសរបស់គាត់ដែលជាសាច់រឿងមួយបង្កប់នូវការអប់រំសម្រាប់ពិចារណាជាប្រយោជន៍ក្នុងការរស់នៅប្រចាំថ្ងៃដូចតទៅ៖

នៅក្នុងភូមិមួយមាន​បុរសដ៏ជរាម្នាក់រស់នៅក្នុងខ្ទមដ៏ចំណាស់មួយ ការដាំដំឡូងជាកិច្ចការដែលគាត់ចូលចិត្តធ្វើបំផុត ហើយវាក៏ជាការងារចញ្ចឹមជីវិតរបស់គាត់ប្រចាំថ្ងៃដែរ។ ក៏ប៉ុន្តែមានថ្ងៃមួយគាត់បានធ្លាក់ខ្លួនឈឺជាទម្ងន់ ហើយគាត់ក៏បានសំរាចចិត្តសរសេរសំបុត្រមួយទៅកូនប្រុសរបស់គាត់ដែលត្រូវបានគេដាក់ឲ្យជាប់ទោសមួយជីវិតដោយសារតែបទល្មើសលួចវត្ថុមានតំលៃមួយរបស់ព្រះមហាក្សត្រនៅក្នុងរាជវាំង។

នៅក្នុងសំបុត្រនោះគាត់បានសរសេរថា៖ កូនប្រុសជាទីស្រលាញ់! ដោយពេលនេះឪពុកមានជំងឺ ហើយចំការដំឡូងដែលយើងធ្លាប់តែដាំជារៀងរាល់រដូវ នៅឆ្នាំនេះដីរបស់វាស្ងួតប្រេះស្រាំ មិនអាចប្រកបធ្វើចំការបានទៀតឡើយ។ ឪពុកសង្ឃឹមថាកូនអាចមកលេងផ្ទះយើងម្ដង ហើយជួយពុកភ្ជួររាស់ចំការរបស់យើង ហើយវាក៏ជាឪកាសក្នុងការដែលឲ្យពុកបានឃើញមុខរបស់កូនផងដែរ។

កាលដែរបានអានសំបុត្រ​របស់ឪពុករបស់ខ្លួនហើយ ក្នេងប្រុសដែលអង្គុយនៅក្នុងគុកមានអារម្មណ៍ក្ដុកក្ដួលក្រៃលែងដែលបានឮនូវដំណឹងនេះ។ បន្ទាប់ពីបានក្ដោមសំបុត្រ​យំមួយសន្ទោះនៅក្នុងគុកធំហើយ ខ្លួនក៏បានសរសេរសំបុត្រមួយច្បាប់ទៅកាន់ឪពុករបស់ខ្លួនវិញ ដោយនៅក្នុងនោះបានសរសេរថា៖

លោកឪពុកជាទីនឹករលឹករបស់ខ្ងុំអើយ! សូមកុំប៉ះពាល់នូវចំការនោះទៀតឲ្យសោះ! ដោយសារតែខ្ញុំបានលាក់វត្ថុដ៏អាថ៌កំបាំងមួយនៅទីនោះ ហើយសូមលោកពុករក្សានូវរឿងសំងាត់នេះកុំឲ្យអ្នកណាដឹងឲ្យសោះ។ ហើយអគុណណាស់ ចំពោះគ្រប់កិច្ចការទាំងអស់ដែលពុកតែងតែអត់អោនទោសឲ្យខ្ញុំ។

បន្ទាប់ពីបានអានសំបុត្រមិនបានប៉ុន្មាននាទីផង ក៏មានភ្នាក់ងារ និងទាហានជាច្រើនមកផ្ទះរបស់បុរសចំណាស់នោះ ហើយបានជីកកកាយដីពាសពេញចំការគ្រប់ស្វពទីកន្លែងទាំងអស់ ដើម្បីរកវត្ថុដ៏អាថ៌កំបាំងដែលបុរសវៃក្មេងបានលាក់ទុកនៅឯចំការនោះ។

ប៉ុន្តែទោះបីជាប្រឹងជីករកពាសពេញចំការយ៉ាងណាក៏ដោយ ក៏នៅតែមិនឃើញស្រមោលវត្ថុមានតំលៃអ្វីមួយទាល់តែសោះ។ រយះពេល២ថ្ងៃបន្ទាប់មក បុរសចំណាស់នោះក៏បានទទួលសំបុត្រមួយច្បាប់ទៀតពីកូនប្រុសរបស់ខ្លួនដែលនៅ​ក្នុងនោះបាននិយាយថា៖

លោកឪពុកជាទីស្រលាញ់! ប្រហែលជាចំការរបស់យើងបានភ្ជួររាស់ល្អអស់ហើយមើលទៅ ទាំងនេះជាលទ្ធភាពដែលកូនប្រុសម្នាក់នេះអាចធ្វើបានសម្រាប់លោក សង្ឃឹមថាលោកពុកអាចបន្តធ្វើការដាំឡូងដែលលោកពុកចូលចិត្តបន្តទៀតចុះ៕

ហាមដាច់ខាតយកអត្ថបទពី ANARCHAK.COM ទៅផ្សាយបន្តដោយគ្មានការអនុញ្ញាតិ បើលោក លោកស្រីត្រូវការអត្ថបទ សូមទំនាក់ទំនងលេខទូរស័ព្ទ 010 999 745

មតិយោបល់

ពេញនិយម