ត្រីឆ្លាមចំណាស់ ៥១២ឆ្នាំ ត្រូវរកឃើញដោយអ្នកនាវាចរ ជីវវិទូតំបន់សមុទ្រ(មានរូបភាព)!!!
Connect with us

ទាក់ទាញ

ត្រីឆ្លាមចំណាស់ ៥១២ឆ្នាំ ត្រូវរកឃើញដោយអ្នកនាវាចរ ជីវវិទូតំបន់សមុទ្រ(មានរូបភាព)!!!

នៅក្នុងប្រវត្តិសាស្រ្តការរកឃើញជាច្រើនត្រូវបានធ្វើឡើងនៅក្នុងពិភពលោកដ៏ធំធេងនេះ មិនថាប្រភេទសត្វ ឬវត្ថុអ្វីនោះទេ។ ពីពូជថ្មីទៅចាស់ ពួកគេអាចត្រូវបានឆ្លុះបញ្ចាំងថាវាបានកើតឡើង និងមាននៅភពផែនដីរបស់យើងមែន។ នៅក្នុងការរកឃើញថ្មីមួយទៀតអ្នកវិទ្យាសាស្ដ្រជនជាតិ ដាណឺម៉ាក បានរកឃើញត្រីឆ្លាមមួយដែលពួកគេជឿថាអាចមានអាយុ 512 ឆ្នាំដែលអាចមានតាំងពីសម័យលោក William Shakespeare។

shark
នៅក្នុងអ្វីដែលបានរកឃើញ មានអាយុកាលចាស់បំផុត ត្រីឆ្លាមហ្គ្រីនលេន មួយនេះមានប្រវែង ១៨ ហ្វីត អាចស្មើនឹង ជិត ៦ ម៉ែត្រ។ អាយុរបស់វាត្រូវបានកំណត់ដោយប្រវែងរបស់វានិងត្រូវបានគេរកឃើញថាជាសត្វមានអាយុកាលចំណាស់ជាងគេបំផុតនៅក្នុងក្រុមត្រីឆ្លាមទាំងចំនួន ២៨ ដែលត្រូវបានគេវិភាគក្នុងការសិក្សាកន្លងមក។

shark

ចាប់បាននៅមហាសមុទ្រអាត្លង់ទិចខាងជើង អ្នកនិពន្ធនាំមុខនៃការស្រាវជ្រាវពីសកលវិទ្យាល័យ Copenhagen លោក Julius Nielsen បានរកឃើញត្រីឆ្លាមនេះជាមួយនឹងក្រុមអ្នកជីវសាស្ដ្រសមុទ្រ។ ក៏ប៉ុន្តែត្រូវបានគេដឹងថាត្រីឆ្លាមនេះ មានការលូតលាស់ត្រឹមតែមួយសង់ទីម៉ែត្រក្នុងមួយឆ្នាំតែប៉ុណ្ណោះ ហើយវាក៏ជាប្រភេទត្រីឆ្លាមដែលរស់នោបានរាប់រយឆ្នាំទៀតផង ខ្លះរស់នៅបានជាង ៤០០ ឆ្នាំមកហើយឥឡូវនេះ។ រហូតមកដល់ពេលនេះត្រីឆ្លាមចាស់បំផុតដែលបានរកឃើញមានអាយុត្រឹមតែ 392 ឆ្នាំប៉ុណ្ណោះ។ ការសិក្សារបស់ក្រុមអ្នកស្រាវជ្រាវបង្ហាញពី “ភាពយូរអង្វែងរាប់សតវត្សរ៍នៅក្នុងត្រីឆ្លាមគឺ នៅត្រីឆ្លាមហ្គ្រីនលេននេះហើយ”។

shark

ដោយមើលពីលទ្ធភាពនេះត្រីឆ្លាមនេះដែលអាចស្ថិតនៅក្នុងអំឡុងពេលព្រឹត្តិការណ៍សំខាន់ៗមួយចំនួនរបស់ពិភពលោកដែលបានកត់ត្រាទុក។ ការចេញមកពីអតីតកាលដ៏ខ្លាំងក្លានៃសង្គ្រាមពិភពលោក ការលិចទឹកនៃកប៉ាល់ទីតានិក និងសូម្បីតែការបង្កើតសហរដ្ឋអាមេរិកនោះត្រីឆ្លាមនេះបានយកឈ្នះនិងទប់ទល់នឹងពេលវេលាគួរឱ្យកត់សម្គាល់ផងដែរ។ សត្វត្រីប្រភេទនេះត្រូវបានគេដឹងថា មិនមានអ្នកណាតាមប្រមាញ់ដូចសត្វដទៃឡើយ ហេតុផលដោយសារតែសាច់របស់វា បើសិនជាយកមកធ្វើអាហារគឺអាចមានជាតិពុល ហើយក៏មិនសូវឆ្ងាញ់ដូចសាច់ត្រីឆ្លាមដទៃដែរ ដោយសារតែវាមានអាយុកាលយូរអង្វែងពេក។

shark

ដូច្នេះហើយ របកគំហើញថ្មីនេះអាចផ្តល់ជាព័ត៌មានសំខាន់ៗអំពីប្រភេទត្រីឆ្លាមនិងជាការបើកបង្ហាញដ៏គួរអោយចាប់អារម្មណ៍នៃអាយុកាលដ៏យូរលុងរបស់សត្វលោក។ លោក Nielsen បាននិយាយថា “វាពិតជាប្រាប់យើងថាសត្វនេះគឺអស្ចារ្យហើយវាគួរតែត្រូវបានគេចាត់ទុកថាជាសត្វដែលមានអាយុចាស់ជាងគេបំផុតនៅក្នុងពិភពលោក” ដែលបង្ហាញពីប្រភពដើមរបស់វាដែលអាចត្រូវបានរកឃើញនិងត្រូវបានគេស្គាល់ ដូចសត្វដាយណូស័រដែរ៕

អត្ថបទល្អផ្សេងទៀត៖ គួរដឹង៖ កាលពីមុនមនុស្សខ្លាចត្រីឆ្លាម តែពេលនេះត្រីឆ្លាមខ្លាចមនុស្ស!

តើហេតុអ្វីទៅបានជាត្រីឆ្លាមកំពុងរងការគម្រាមកំហែងខ្លាំង?

ត្រីឆ្លាមកំពុងរងការគម្រាមកំហែងខ្លាំង ដោយសារហេតុផលធំៗដូចជា៖

ហេតុផលដ៏ចម្បងមួយគឺ សកម្មភាពរបស់មនុស្សក្នុងការប្រមាញ់ត្រីឆ្លាមដោយចេតនា តាមរយៈការនេសាទដោយប្រើឧបករណ៍ទំនើបៗ។ ជាទូទៅត្រីឆ្លាមត្រូវបានគេប្រមាញ់ដើម្បីយកព្រុយរបស់វា ដែលមានទីផ្សារខ្ពស់ក្នុងវិស័យវេជ្ជសាស្រ្ដថ្នាំចិនបុរាណ ក៏ដូចជាក្នុងមុខម្ហូបដ៏ពេញនិយមមួយនៅអាស៊ីគឺស៊ុបព្រុយត្រីឆ្លាម។ ការកាត់យកព្រុយនេះគឺជាការគម្រាមកំហែងដ៏សាហាវមួយព្រោះនៅពេលគេចាប់ត្រីឆ្លាមបាន ពេលខ្លះគេកាត់យកតែព្រុយរបស់វាតែប៉ុណ្ណោះហើយក៏គ្រវែងតួខ្លួនរបស់វាចូលសមុទ្រវិញដែលមិនអាចឱ្យវារស់បាននោះទេ។ ជារៀងរាល់ឆ្នាំសកម្មភាពនេះបានប្រល័យជីវិតត្រីឆ្លាម នៅទូទាំងពិភពលោកដល់ទៅប្រមាណ 100 លានក្បាលឬលើសពីនេះ។

ហេតុផលមួយទៀតគឺ ខណៈដែលចំនួនត្រីឆ្លាមដែលត្រូវបានគេសម្លាប់មានសន្ទុះលឿន ចំនួនកូនត្រីឆ្លាមដែលកើតមកថ្មីៗមិនសូវច្រើនប៉ុន្មានទេ ដែលជាហេតុធ្វើឱ្យចំនួនពួកវាកាន់តែឆាប់ថមថយ។

ហេតុផលដ៏គួរឱ្យបារម្ភមួយទៀតគឺការ ធ្លាក់ចុះគុណភាពនៃបរិស្ថានរស់នៅរបស់ត្រីឆ្លាមផ្ទាល់ដែលជាហេតុធ្វើឱ្យប៉ះពាល់ដល់ការរស់នៅរបស់ពួកវា។ បញ្ហាទាំងនោះរួមមាន បម្រែបម្រួលអាកាសធាតុ ការបំពុលបរិស្ថាន (ពិសេសការបំពុលទឹក) និងការរិចរិលនៃប្រព័ន្ធអេកូសាស្រ្ដសំខាន់ៗដូចជា ព្រៃលិចទឹកនិងថ្មប៉ប្រះទឹក ជាដើម។

ចុងក្រោយហេតុផលដែលមិនអាចមើលរំលងបានគឺ ការចាប់ត្រីឆ្លាមដោយចៃដន្យ។ ពេលខ្លះការនេសាទគឺផ្ដោតលើការចាប់ប្រភេទត្រីផ្សេងៗ ក៏ប៉ុន្តែក៏មិនតិចពេលដែរ ដែលត្រីឆ្លាមត្រូវបានគេប្រមាញ់បានដោយចៃដន្យនៅពេលគេនេសាទត្រីផ្សេងៗនោះ។


តើហេតុអ្វីបានជាបញ្ហាគម្រាមកំហែងលើត្រីឆ្លាមនេះជារឿងដ៏គួរឱ្យបារម្ភ?

បានជាបញ្ហាគម្រាមកំហែងលើត្រីឆ្លាមនេះជារឿងដ៏គួរឱ្យបារម្ភព្រោះ ត្រីឆ្លាមជាប្រភេទសត្វស្ថិតនៅលើគេក្នុងវដ្ដអាហាររបស់ពិភពសត្វក្នុងសមុទ្រ (ពុំមានសត្វណាស៊ីវានោះទេ) ដូចនេះវាមានតួនាទីសំខាន់ណាស់ក្នុងការបង្កើតតុល្យភាពអាហារក្នុងសមុទ្រ។ បើសិនត្រីឆ្លាមបាត់បង់អស់ទៅ ឬក៏នៅសេសសល់ក្នុងចំនួនតិចតួច ប្រព័ន្ធអេកូសាស្ដ្រ សមុទ្រទាំងមូលនឹងរងការគម្រាមកំហែងដោយគេចមិនផុត៕

ហាមដាច់ខាតយកអត្ថបទពី ANARCHAK.COM ទៅផ្សាយបន្តដោយគ្មានការអនុញ្ញាតិ បើលោក លោកស្រីត្រូវការអត្ថបទ សូមទំនាក់ទំនងលេខទូរស័ព្ទ 010 999 745

មតិយោបល់

ពេញនិយម