ប្តីមួយសោះ ធ្វើឱ្យប្រពន្ធវិលមុខជាងកូនមួយឡូទៀត មើលឱ្យហើយទៅ
Connect with us

ទាក់ទាញ

ប្តីមួយសោះ ធ្វើឱ្យប្រពន្ធវិលមុខជាងកូនមួយឡូទៀត មើលឱ្យហើយទៅ

នៅក្នុងការស្ទង់មតិមួយដែលធ្វើឡើងដោយ វេបសាយ Today ថ្ងៃនេះ ដែលបានសម្ភាសម្តាយជាង 7000 នាក់មកពីសហរដ្ឋអាមេរិកពួកគេបានរកឃើញថាជាមធ្យមម្ដាយភាគច្រើនមានកម្រិតស្ត្រេសរបស់ពួកគេស្ថិតក្នុងកម្រិត 8,5 លើ 10 ។ យោងទៅតាមការសិក្សាដដែលបានធ្វើដោយ វេបសាយ Today ថ្ងៃនេះស្ទើរតែពាក់កណ្តាលនៃម្តាយទាំងនោះ មាន ៤៦% បានរកឃើញថាប្តីរបស់ពួកគេបណ្តាលឱ្យពួកគេកាន់តែតានតឹងនិងមានស្រ្តេសច្រើនជាងកូនរបស់ពួកគេទៅទៀត។

Stress level husband

ការស្រាវជ្រាវបានរកឃើញថាម្តាយ និងស្រ្តីភាគច្រើនមានការតានតឹងនិងឆាប់ខឹងនៅពេលពួកគេមិនមានពេលគ្រប់គ្រាន់ក្នុងការធ្វើកិច្ចការទាំងអស់ដែលត្រូវធ្វើ។ លើសពីនេះទៅទៀត 75% នៃនារីអ្នកចូលរួមបាននិយាយថាពួកគេបានធ្វើកិច្ចការពារ ជាឪពុកម្ដាយនិងភារកិច្ចក្នុងគ្រួសារជាច្រើនមុខ។ ហើយចុងក្រោយអ្នកស្រាវជ្រាវនៅក្នុងការស្ទង់មតិនាពេលបច្ចុប្បន្ននេះបានរកឃើញថា ម្នាក់ក្នុងចំណោម 5 នាក់ជាម្តាយនិយាយថាប្រភពដ៏សំខាន់មួយនៃភាពតានតឹងប្រចាំថ្ងៃគឺការខ្វះជំនួយពីមនុស្សសំខាន់របស់គេដែលជាប្តីនោះហើយ។

Stress level husband

យោងតាមសាកលវិទ្យាល័យ Padova បានឱ្យដឹងថាភាពតានតឹងទាំងនេះពិតជាដើរតួយ៉ាងសំខាន់ក្នុងជីវិតនៅក្នុងអាពាហ៍ពិពាហ៍ក៏ដូចជាសុខភាពនិងអាយុវែងនៃមនុស្សយើង។ ក្រុមអ្នកស្រាវជ្រាវទាំងនេះបានរកឃើញថានៅពេលដែលប្រពន្ធដកខ្លួនចេញទៅ សុខភាពរបស់ប្ដីកាន់តែយ៉ាប់យ៉ឺន ប៉ុន្តែនៅពេលដែលប្រពន្ធបាត់បង់ស្វាមីនាងទៅ នាងកាន់តែមានសុខភាពល្អនិងមានភាពប្រសើរឡើងក្នុងការដោះស្រាយភាពតានតឹងនិងការធ្លាក់ទឹកចិត្ត។

Stress level husband

ខណៈពេលដែលក្រុមអ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យ Padova មិនអាចរកកត្តាសម្រេចចិត្តថាហេតុអ្វីបានជារឿងនេះកើតឡើងនោះពួកគេបានប៉ាន់ស្មានថាមូលហេតុគឺដោយសារតែដៃគូប្រុសៗពឹងផ្អែកយ៉ាងខ្លាំងទៅលើដៃគូស្រីរបស់ពួកគេ។

Stress level husband

ក្នុងនោះដែរអត្ថបទមួយដែលធ្វើដោយ Living Healthful Living បានបង្ហាញនូវគន្លឹះជាច្រើនដែលអាចនាំឱ្យដៃគូប្តីប្រពន្ធជិតស្និទ្ធជាមួយគ្នា។ ប្រសិនបើប្តីប្រពន្ធទាំងពីរធ្វើការងារពេញម៉ោងត្រូវប្រាកដថាមានបញ្ជីនៃការទទួលខុសត្រូវដែលត្រូវគោរពតាម។ ជាឧទាហរណ៍ ឪពុកអាចរៀបចំ ការណាត់ជួបគ្រូពេទ្យ និងជាមួយការសម្រាកលំហែ ខណៈពេលដែលមាតាអាចដោះស្រាយបញ្ហា ដូចជាការធ្វើលំហាត់ជាមួយកូន និងវិន័យនៅក្នុងគ្រួសារ និងការងារសំខាន់ផ្សេងៗ៕

អត្ថបទល្អផ្សេងទៀត៖ ​កំពុងតែស្រ្តេសជាមួយនឹងការងារមែនទេ? អនុវត្តគន្លឹះទាំង៦នេះទៅដើម្បីសម្រួលបញ្ហា!

ក្នុងចំនោមហេតុផលជាច្រើននៃធ្វើអោយមនុស្សមានជម្ងឺ រឺបញ្ហាស្ត្រេស ការងារគឺជាកត្តាធំមួយដែលតែងតែដាក់សម្ពាធអោយមនុស្សជាច្រើន។ ប្រសិនជាអ្នកកំពុងតែមានបញ្ហាស្ត្រេសដោយសារតែការងារដែលអ្នកកំពុងតែធ្វើ កុំបារម្ភអី! អានចំនុចទាំង៦ខាងក្រោមនេះនឹងអាចជួយដោះស្រាយបញ្ហាអ្នកបាន។ គន្លឹះទាំង៦នេះមានដូចជា៖

១. កម្រិតអាទិភាពនៃការងារនីមួយៗ

ប្រសិនជាអ្នកមានបញ្ហាស្ត្រេសដោយសារតែការងារច្រើននោះ អ្នកអាចដោះស្រាយបញ្ហាទាំងនោះបានដោយសារការកម្រិតអាទិភាពនៃការងារដែលអ្នកមានទាំងអស់។ ថ្វីត្បិតតែអ្នកប្រហែលជាអាចមានការងារច្រើនដែលត្រូវបំពេញ ប៉ុន្តែអ្នកអាចកាត់បន្ថយសម្ពាធបានខ្លះៗ ដោយការសម្រេចការងារពីមួយជំហានទៅមួយជំហាន អាស្រ័យលើការងារសំខាន់ខ្លាំងបំផុត និងមិនសូវសំខាន់បំផុត។

២. ប្រាប់ពីបញ្ហាទៅកាន់អ្នកដទៃ

ការលាក់បាំងរឿងទុកក្នុងចិត្តជួនកាលអាចជារឿងពិបាកបំផុតសម្រាប់មនុស្សម្នាក់ ប៉ុន្តែអ្នកអាចដោះស្រាយបញ្ហានេះបានដោយការស្វែងរកជំនួយពីអ្នកនៅជុំវិញខ្លួន។ ការស្វែងរកជំនួយនោះមានន័យថា អ្នកគួរតែនិយាយបញ្ហារបស់អ្នកទៅកាន់មនុស្សដែលអ្នកទុកចិត្តមួយ ដើម្បីអោយគេជួយផ្តល់យោបល់អោយអ្នក។

៣. ស្វែងរករិះគល់នៃបញ្ហា

ករណីស្ត្រេសនីមួយៗសុទ្ធតែមានបញ្ហារិះគល់ខាងដើមរបស់វារាងៗខ្លួន អញ្ចឹងហើយដើម្បីដោះស្រាយបញ្ហានេះ អ្នកគួរស្វែងយល់ថាតើអ្វីទៅគឺជាហេតុផលធំបំផុតដែលនៅពីក្រោយការស្ត្រេសរបស់អ្នក រួចហើយសឹមរកវិធីដោះស្រាយវា។

៤. ដឹងពីតួនាទីរបស់ខ្លួន

មានមនុស្សមួយចំនួនមានបញ្ហាស្ត្រេសដោយសារតែពួកគេមានការងារច្រើនពេក ដោយក្នុងនោះមានការងារមិនមានជាការងាររបស់គេ ដែលគេត្រូវបារម្ភនោះឡើយ។ ដូច្នេះនៅក្នុងរឿងការងារ អ្នកគួរតែដឹងពីតួនាទីរបស់ខ្លួន ថាតើខ្លួនគួរធ្វើអ្វី និងមិនគួរធ្វើអ្វី។

៥. សុំច្បាប់សម្រាក

ប្រសិនជាអ្នកមិនអាចដោះស្រាយបញ្ហាស្ត្រេសនេះសោះ បន្ទាប់ពីសាកគ្រប់គន្លឹះខាងលើហើយនោះ អ្នកគួរតែសាកល្បងសុំច្បាប់សម្រាកមួយរយះសិន ដើម្បីលំហែកាយ និងស្តារកម្លាំងចិត្តរបស់អ្នកឡើងវិញ។

៦. ផ្លាស់ប្តូរការងារ

ប្រសិនជាអ្នកធ្វើគ្រប់យ៉ាងអស់ហើយនៅតែមិនអាចជួយអ្នកបានទៀត ប្រហែលជាប្រភពនៃការស្ត្រេសនោះគឺមកពីការងាររបស់អ្នកតែម្តង។ ជួនកាលវាអាចមកពីអ្នកមិនចូលចិត្តការងាររបស់ខ្លួន រឺការងារនោះមិនបានតបស្នងគ្រប់គ្រាន់នឹងតម្រូវការប្រចាំថ្ងៃរបស់អ្នក អ្នកអាចពិចារណាឈប់ពីការងារនោះ ហើយផ្លាសប្តូរទៅរកការងារណាដែលអ្នកពេញចិត្តជាង៕

មតិយោបល់

ពេញនិយម