ទំលាប់មួយនាទីដែលនឹងធ្វើឱ្យជីវិតមនុស្សយើងកាន់តែងាយស្រួលនូវរាល់គ្រប់ការងារ
Connect with us

គួរដឹង

ទំលាប់មួយនាទីដែលនឹងធ្វើឱ្យជីវិតមនុស្សយើងកាន់តែងាយស្រួលនូវរាល់គ្រប់ការងារ

នៅក្នុងការធ្វើកិច្ចការងារប្រចាំថ្ងៃ ឬកិច្ចការអ្វីដែលជាការចាំបាច់នៅក្នុងជីវិតយើង យើងតែងតែត្រូវប្រើពេលវេលា ចំណាយពេលវេលា និងត្រូវមានការបែងចែកពេលវេលាឱ្យបានច្បាស់លាស់ និងការចែកដាច់ពីគ្នា។ ចំពោះការធ្វើកិច្ចការងារផងដែរ មនុស្សយើងក៏តែងតែអូសបន្លាយពេលវេលា អ្នកខ្លះក៏យូរឆាប់ ទៅតាមទំលាប់ និងភាពខ្ជិលច្រអូសរបស់មនុស្សម្នាក់ៗ។ យ៉ាងណាមិញ ដោយសារតែមានគំនិតច្នៃប្រឌិតចេះតែកើតឡើង ទៅតាមពេលវេលា មនុស្សយើងក៏បានរកនឹកឃើញនូវគំនិតល្អៗជាច្រើន ដែលអាចជួយឱ្យពួកគេងាយស្រួលក្នុងការរស់នៅ ជាពិសេសការសម្រេចកិច្ចការនាៗក្នុងជីវិត។

One Minute Rule

ដូច្នេះហើយកាលពីឆ្នាំ២០០៦ មានអ្នកសរសេរ blog មួយរូបបានចែករំលែកនូវបទពិសោធន៏ខ្លួនឯង ដែលទាក់ទងទៅនឹងទំលាប់ប្រចាំក្នុងការធ្វើកិច្ចការងាររបស់គេ ដោយកំណត់ថាការងារទាំងឡាយនឹងត្រូវធ្វើហើយក្នុងរយៈពេលត្រឹមតែមួយនាទីតែប៉ុណ្ណោះ។ មិនថាការងារអ្វី ដូចជាការលាងចាន ការរៀបចំខ្លួន ការរៀបចំគ្រែគេង ឬការឆ្លើយតបសារ និង អ៊ីម៉ែលជាដើម គឺនាងត្រូវតែធ្វើឱ្យហើយក្នុងរយៈពេលមួយនាទី។ នាងបានចែករំលែកបទពិសោធន៏មួយនេះ ដោយសារតែវាអាចជួយសម្រួលដល់ការងារនាងច្រើន និងបានធ្វើឱ្យជីវិតនាងកាន់តែប្រសើរឡើងជារឿយៗ។ ហេតុផលដែលនាងបានលើកឡើងមានដូចជា៖

. វាមានភាពងាយស្រួលជាងមុននៅពេលដែលអ្នករក្សាទំលាប់មួយនេះវា: ដំបូង នាងពិតជានៅតែរឹងទទឹងនឹងធ្វើការងារទាំងនោះឱ្យហើយឆាប់ៗ (ជាពិសេសជាមួយនឹងការលាងចាន និងការងារផ្ទាល់ខ្លួនទៀតរបស់នាង) ។ ប៉ុន្ដែនាងបានព្យាយាមរក្សាទំលាប់មួយនេះឱ្យជាប់ ពេលនោះវាកាន់តែក្លាយទៅជាធម្មជាតិទីពីរនៃជីវិតរបស់នាង។ វាធ្វើឱ្យនាងមានអារម្មណ៏ថានាងដូចជាកំពុងឱ្យរង្វាន់ខ្លួនឯងដោយសម្រេចការងារបានជោគជ័យក្នុងរយៈពេលខ្លីមួយ។

. វានឹងផ្លាស់ប្តូរជីវិតអ្នកមួយភាគធំទាំងស្រុង

ក្បួនមួយនាទីនេះអាចជួយអ្នកដោះស្រាយបញ្ហាការងារតូចៗមុនពេលពួកគេក្លាយជាការងារដ៏ធំ។ ជំនួសឱ្យការរៀបចំសំលៀកបំពាក់យ៉ាងច្រើនក្នុងពេលតែមួយ យើងគ្រាន់តែប្តូរមករៀបចំវាបន្តិចម្តងៗ ដើម្បីជៀសវាងការរាំងស្ទះនូវការងារផ្សេងៗ និងការឆ្លើយតបសារ​ ឬអ៊ីម៉ែលម្តងមួយៗ មិនទុកគរចោលឱ្យច្រើន វានឹងជួយសម្រួលជីវិតអ្នកកាន់តែច្រើន មិនធ្វើឱ្យអ្នកមានការស្រ្តេសច្រើនដូចសព្វមួយដង ការធ្វើបែបនេះ នៅពេលក្រោយនឹងផ្ដល់ផលធំធេងដល់ផលិតភាពរបស់អ្នក។

One Minute Rule

. ជួយសម្រួលដល់ការងារសំខាន់ៗដទៃទៀត

ក្បួនមួយនាទីនេះ នឹងជួយសម្រួលដល់ការងារដទៃទៀត មិនអោយគរច្រើន ក៏ដូចជាកាត់បន្ថយភាពខ្ជិលច្រអូសរបស់មនុស្សយើង នឹងជួយកែទំលាប់អូសបន្លាយពេលវេលា ជួយឱ្យមនុស្សចេះគិតពីផលចំនេញរបស់ខ្លួន និងអ្នកជុំវិញខ្លួន។

. ផ្លាស់ប្តូរផ្នត់គំនិតរបស់មនុស្ស

ក្បួនមួយនាទីនេះ នឹងជួយផ្លាស់ប្តូរផ្នត់គំនិតមនុស្សភាគច្រើន ទៅកាន់ផ្លូវត្រូវ ផ្លូវដែលមានការគិតគូរទុកជាមុន មិនឱ្យមនុស្សរាថយនឹងឩបសគ្គចំពោះមុខ នឹងការយកឈ្នះចិត្តខ្លួនឯង ដើម្បីជោគជ័យផ្ទាល់ខ្លួនទៀតផង។ មួយវិញទៀត វាក៏ជួយដល់ការគិត ពង្រឹងការផ្ដោតអារម្មណ៏ទៅលើការងារនាៗដែលត្រូវសម្រេច។

One Minute Rule

លើសពីនេះទៅទៀត មិនត្រឹមតែមានក្បួនមួយនាទីនេះទេ យើងក៏អាចអនុវត្តនូវក្បួន ១៥ នាទី ឬ៣០ នាទី ឬរយៈពេលកំណត់ណាមួយ ដែលវានឹងជួយពន្លឿនដល់កិច្ចការងាររបស់យើង។ ជាការពិតណាស់ អត្ថបទមួយនេះ ក៏គ្រាន់តែចង់អប់រំចិត្តមនុស្សយើង ក្នុងការធ្វើអ្វីមួយ ដែលអោយចេះកំណត់គោលដៅ ពេលវេលា និងជំហានច្បាស់លាស់ ព្រោះថារឿងទាំងនោះ វាជាផ្នែកមួយនៅក្នុងការជោគជ័យរបស់មនុស្សយើងម្នាក់ៗ៕

អត្ថបទល្អផ្សេងទៀត៖ វិធីសាស្ត្រ៥យ៉ាងដើម្បីផ្លាស់ប្តូរទំលាប់អាក្រក់ក្នុងការធ្វើជំនួញ

មនុស្សជាច្រើនមិនដឹងពីទំលាប់ខ្លួនឯងទេ ឬក៏គេមិនព្រមទទួលយកទំលាប់របស់ពួកគេ ប៉ុន្តែក្នុងការប្រកបជំនួញ អ្នកត្រូវតែដោះស្រាយជាមួយនឹងរឿងទាំងនេះ។ ជំហានដំបូង គឺត្រូវកំណត់ពីទំលាប់ទាំងនេះជាមុនសិន។ សរសេរវាលើក្រដាស់មួយ ហើយទុកនៅកន្លែងណាដែលអ្នកអាចមើលឃើញ។

ផ្លាស់ប្តូរទំលាប់អាក្រក់ក្នុងការធ្វើេជំនួញ

១. ស្វែងរកមូលហេតុចំបង

នៅពេលដែលអ្នកបានរាយនាមនៅទំលាប់ដែលអ្នកមានហើយ ត្រូវរកអោយឃើញមូលហេតុនៃទំលាប់ទាំងនេះ ដោយត្រូវសួរថា ហេតុអ្វី? ឧទាហរណ៍ថា អ្នកតែងតែស្រែកដាក់បុគ្គលិករបស់អ្នក។ អ្នកត្រូវគិតពីមូលហេតុ ដែលអ្នកស្រែកដាក់ពួកគេ។ តើពួកគេយឺតយ៉ាវពេកក្នុងការបំពេញការងារ? នេះមិនមែនជាសំនួរ ហេតុអ្វីទេ វាគ្រាន់តែជាលទ្ធផល។ ស្វែងរកអោយបានជ្រៅជាងនេះ ហើយអ្នកប្រហែលជារកឃើញថា មូលហេតុដែលពួកគេមានភាពយឺតយ៉ាវ ប្រហែលមកពីអ្នកអោយពួកគេធ្វើការច្រើន ឬលំបាកពេក។

គិតពីមូលហេតុ

២. តើអ្វីដែលជាមូលហេតុបណ្តាលអោយមានបញ្ហាកើតឡើង?

មូលហេតុនៃការជក់បារី គឺដោយសារឃើញអ្នកដ៏ទៃជក់។ ការបញ្ឈប់ការជក់បារីគឺផ្តោតលើអ្នកជក់ ដែលពួកគេមានការញៀនដូចគ្នា។ ប្រើវិធីបែបនេះក្នុងមុខជំនួញដូចគ្នា។ ប្រសិនបើអ្នករកឃើញថាអ្នកគឺជាមនុស្សដែលមានថាមពល មានកំលាំងធ្វើរឿងអ្វីមួយនៅពេលថ្ងៃ អញ្ចឹងក៏ព្យាយាមចូលគេងអោយបានលឿន ឬក៏រកអាហារដែលខ្លួនឯងចូលចិត្តញាំដែលមានថាមពលច្រើនក្នុងនោះញាំអោយបានច្រើននៅពេលអាហារថ្ងៃត្រង់។

រកមូលហេតុដែលបណ្តាលអោយមានបញ្ហា

៣. មានផែនការសំរាប់បង្កើតទំលាប់ល្អៗ

លោក Dr. Peter Gollwitzer មកពីសាកលវិទ្យាល័យ New York បានសរសេរថា អ្នកកដែលជោគជ័យក្នុងមុខជំនូញភាគច្រើនគឺជោគជ័យតាមរយៈការលះបង់ទំលាប់អាក្រក់របស់គេ នៅពេលដែលគេមានផែនការរួចរាល់ហើយ។ គាត់បាននិយាយទៀតថា អ្នកជោគជ័យទាំងនេះត្រូវតែមានផែនការជាមុនដើម្បីជំនួសអោយទំលាប់អាក្រក់ផ្សេងៗ និងដើម្បីបង្កើតរឿងល្អៗ។

បង្កើតផែនការទំលាប់ល្អ

៤. រកគ្រូជំនួយ

ស្វែងរកអ្នកដែលធ្លាប់មានបទពិសោធន៍មកជួយណែនាំគឺជាគន្លឹះឆ្ពោះទៅរកភាពជោគជ័យ។ អ្នកអាចធ្វើជំនូញរបស់អ្នកបានកាន់តែប្រសើរដោយរៀនតាមមនុស្សដែលមានបទពិសោធន៍ មានភាពជោគជ័យក្នុងការប្រកបជំនួញ ដូច្នេះអ្នកមិនចាំបាច់ខំប្រឹងធ្វើអ្វីដែលគេធ្លាប់ធ្វើរួចមកហើយនោះទេ ព្រោះអ្នកអាចរៀនពីពួកគេបាន។ ទុកភាពអំនួតរបស់អ្នកមួយឡែកសិន ហើយស្វែងរកមនុស្សដែលជោគជ័យមកជួយណែនាំអ្នក និងជួយត្រួសត្រាយផ្លួវក្នុងការរកស៊ីអោយអ្នក។

ស្វែងរកគ្រូជំនួយ

៥. រកមើលពីផ្នែកដែលល្អៗ

វាសំខាន់ណាស់ដែលត្រូវមើលពីផ្នែកល្អៗរបស់វត្ថុទាំងអស់។ ផ្តោតលើអ្វីដែលទំលាប់ល្អអាចធ្វើអោយអ្នកមានភាពរីកចំរើន ហើយទំលាប់អាក្រក់បំផ្លាញអ្វីពីជីវិតអ្នក និង សង្កេតមើលពីដំនើរការរបស់ជំនួញរបស់អ្នក។ ការផ្លាស់ប្តូរទំលាប់របស់អ្នកដែលអាចធ្វើអោយអ្នកមានការរីកចំរើន អញ្ចឹងអ្នកគួរតែធ្វើការផ្លាស់ប្តូរ។

ស្វែងរកទំលាប់ល្អៗ

វាជាវិធីសាស្ត្រដ៏អស្ចារ្យដែលអាចជួយលើកទឹកចិត្តអ្នកអោយជំនះភាពលំបាកផ្សេងៗ៕

 

មតិយោបល់

ពេញនិយម