តើ​ខ្មែរ​យើង​ដឹង​ទេ​សត្វ​ហង្ស មាន​ពិត ឬ ទេ ហើយ​តំណាង​ឲ្យ​អ្វី ដែល​ខ្មែរ​យើង​គោរព​លើកតម្កើង​ពី​សម័យ​នគរ​ភ្នំ​សតវត្ស​ទី ១
Connect with us

គួរដឹង

តើ​ខ្មែរ​យើង​ដឹង​ទេ​សត្វ​ហង្ស មាន​ពិត ឬ ទេ ហើយ​តំណាង​ឲ្យ​អ្វី ដែល​ខ្មែរ​យើង​គោរព​លើកតម្កើង​ពី​សម័យ​នគរ​ភ្នំ​សតវត្ស​ទី ១

​កន្លងមកនេះ គេ​បាន​គេ​រកឃើញ​នូវ​កាក់​សំណ​មួយចំនួន​ដែល​សព្វថ្ងៃ​រក្សាទុក​នៅ​សារមន្ទីរ​ជាតិពន្ធុវិទ្យា​មួយ នៅ​ខ័​ណ្ឌ​ទួលគោក​២ ផ្លូវ​លេខ ៣២៩ ។ កាក់​ទាំងនោះ​ត្រូវបាន​គេ​ឃើញ​នៅក្បែរ​កំពង់ចម្លង ឬ​ផែ​មួយ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​វត្ត​កំពង់ហ្លួង​។ ក្នុងចំណោម​កាក់​ទាំងនោះ យើង​ឃើញ​មាន​កាក់​សំណ​មួយ​ទំហំ ២​ស​.​ម ដែលមាន​រូបចម្លាក់​ថ្វីត្បិតតែ​រេច​រិល​បន្តិច​ក្តី តែ​អាច​មើល​ដឹង​ម្ខាង​រូប​ហង្ស និង​ម្ខាង​ទៀត​ប្រហែលជា​រូប​ផ្កាឈូក​រីក​ក្រពុំ ដែលមាន​ត្របកឈូក​៨ តំណាង​ដោយ​រង្វង់​មូល​ចំនួន​ទាំង ៨ ពោលគឺ​១ នៅ​ចំ​កណ្តា​លហើយ​៧​ទៀត​ហ៊ុំ​ព័ន្ធ​ចំណុចកណ្តាល​នេះ ។ ​បើ​យើង​មិន​ច្រឡំ​ទេ នេះ​ជាស​ញ្ញា​ដែល​ពាក់ព័ន្ធ​ទៅនឹង​លទ្ធិ​ព្រះពុទ្ធសាសនា​ផង​, ព្រហ្មញ្ញសាសនា​ផង ។​

យើង​នៅតែ​មិនទាន់​ដឹង​នៅឡើយ​នូវ​អត្ថន័យ​ស៊ីជម្រៅ​យ៉ាង​ប្រាកដ​នៃ​សត្វ ហង្ស​នេះ​នៅឡើយ ទោះបី​ជាទូទៅ​ក្នុង​លទ្ធិ​ព្រហ្មញ្ញសាសនា​សត្វ​សិប្បនិម្មិត​នេះ តំណាង​ឲ្យ​ព្រលឹង​ឬ​វិញ្ញ​ណ​របស់​ពួក​យោគី​ដែល​បំពេញ​តប​:​ក៏ដោយ ។​ ដោយ​ឃើញ​សញ្ញា​សត្វ​ហង្ស​បែបនេះ គេ​អាច​សន្និដ្ឋានថា ជា​សញ្ញា​និមិត្ត​នៃ​លទ្ធិ​ព្រហ្មញ្ញសាសនា​នា​សម័យ​នគរ​ភ្នំ​ដែល​ត្រូវបាន បន្ត​រហូតដល់​ចុង​សតវត្ស​ទី​៦ ដើម​សតវត្ស​ទី​៧ នៅ​សម្បូរ​ព្រៃ​គុក ។ ក៏ប៉ុន្តែ​ដោយមាន​វត្តមាន​របស់​ផ្កាឈូក​ដែលមាន​ត្របកឈូក​ទាំង​៨ យើង​សុំ​ស្នើយោបល់​ថា កាក់​នេះ​ពាក់ព័ន្ធ​នឹង​លទ្ធិ​ព្រះពុទ្ធសាសនា​មហាយាន​ទៅវិញ ។​

​ម្យ៉ាងវិញទៀត​បើតាម​ប្រសាសន៍​របស់លោក ប៉ី​ហ្សូ​ត៌ ជានិច្ចកាល​គម្ពីរ​ខ្មែរ​រមែង​អធិប្បាយ​ដល់​ដើម​ពោធិ៍​ដែលមាន​មែក ទាំង ៥ ដែលមាន​ក្នុង​លទ្ធិ​ព្រះពុទ្ធសាសនា ។​ ក្នុងចំណោម​គ្រឿង​តុបតែង​លំអ​ប្រាសាទ​នៅ​អង្គរបុរី ដែល​សព្វថ្ងៃ​តម្កល់​នៅ​សារមន្ទីរ​ជាតិ​ភ្នំពេញ យើង​បាន​ប្រទះឃើញ​ទម្រ​ទេវរូប ដ៏​ធំ​មួយ​ដែល​ផ្នែក​ខាងក្រោម​មាន​ឆ្លាក់​ក្បាច់​សត្វ​ហង្ស​ជា​ជួរ ។ តាម​ការប៉ាន់ស្មាន​រប​ស់​យើង ចម្លាក់​ហង្ស​ទាំងនោះ ឋិត​ក្នុងសម័យ​អន្តរកាល​វប្បធម៌​រវាង​នគរ​ភ្នំ និង ចេនឡា ពោលគឺ​ចុង​ស​.​វ​ទី ៦ ដើម​ស​.​វ​ទី ៧ ។​

​យ៉ាងណាមិញ នៅលើ​កាក់​ដែល​គេ​បាន​រកឃើញ​នៅ​ទីក្រុង​អ៊ូ​ថង ខេត្ត​សុផាន់​បុរី ក៏មាន​ចម្លាក់​សត្វ​ហង្ស​ដែរ ។​ ការប្រៀបធៀ​ខាងលើ នេះ​នាំ​ឲ្យ​យល់ថា បុព្វបុរស​ខ្មែរ​តាំងពីដើម​សតវត្ស​ទី​១​នៃ​គ​.​ស បាន​គោរពបូជា​សត្វ​ហង្ស​នេះ​ដែល​តាមពិតទៅ​គឺជា​សត្វ​ក្ងាន​ព្រៃ តែ​ឋានៈ​ត្រូវបាន​លើ​កត​ម្តើ​ង​ឲ្យ​ស្មើរ​ទៅនឹង​សត្វ​អច្ឆរិយៈ ឬក៏​ជា​អាទិទេព បណ្តោះអាសន្ន ។ បើ​យើង​យក​និមិត្តរូប​នៃ​សត្វ​ហង្ស​ក្នុងសម័យ​អង្គរ​មក​ពិចារណា នោះ​យើង​នឹង​ឃើញថា សត្វ​ហង្ស​តំណាង​ឲ្យ​ទឹកភ្លៀង​ទៅវិញ ព្រោះ​វា​ជា​យានជំនិះ​របស់​ព្រះ​ភិ​រុណ ។​ជារួម ចំពោះ​យើង​គេ​មិន​ពិបាក​សន្និដ្ឋាន​ទេ អំពី​ប្រព័ន្ធ​សមីការ​វាង​វិញ្ញាណ​ព្រលឹង​ភាព​លំហ ឬ​អវកាស និង ទឹកភ្លៀង ឬ​នាគ បើ​ពិចារណា​តាម​និមិត្តរូប​និយម​វិញ ៕

ប្រភព: ខ្មែរអប្សរា

មតិយោបល់

ពេញនិយម