គួរដឹង
ក្រោយការពិសោធន៍ អវកាសយានិកម្នាក់ស្នាក់នៅទីអវកាសមួយឆ្នាំប៉ុណ្ណោះ មានការប្រែប្រួលធំមួយកើតឡើង…
(អាមេរិក)៖ ការធ្វើដំណើរក្នុងទីអវកាស គឺជារឿងគ្រោះថ្នាក់ ដោយសារមូលហេតុជាក់ស្តែងជាច្រើន តួយ៉ាងការចាកចេញពីភពផែនដីដោយគ្រាប់រ៉ុក្កែត មានហានិភ័យរបស់វា ប៉ុន្តែសូម្បីតែនៅពេលដែលអ្វីៗ ប្រព្រឹត្តទៅយ៉ាងប្រសើរក្តី ការស្នាក់នៅមួយរយៈក្នុងទីអវកាស អាចធ្វើឲ្យ DNA (វាផ្ទុកព័ត៌មាននៃហ្សែន) របស់មនុស្សយើងអាចប្រែប្រួលបាន។ នេះបើតាមការដកស្រង់ការផ្សាយចេញ ពីវែបសាយ BGR.com នៅរសៀលថ្ងៃសៅរ៍ ទី១០ ខែមីនា ឆ្នាំ២០១៨។
ខាងលើគឺជាការរកឃើញ នៅក្នុងការសិក្សាស្រាវជ្រាវរយៈពេលវែងមួយរបស់ ទីភ្នាក់ងារអវកាសអាមេរិក NASA នៅលើអវកាសយានិក លោក Scott Kelly ហើយនិងបងប្អូនប្រុសភ្លោះរបស់លោក គឺលោក Mark Kelly ដើម្បីតាមដានថា តើការរស់នៅក្នុងទីអវកាស អាចជះផលប៉ះពាល់បែបណាដល់ DNA របស់មនុស្ស។
លោក Scott Kelly បានចំណាយពេលសរុបជាង ៥០០ថ្ងៃ នៅក្នុងលំហអវកាស ប៉ុន្តែភាគច្រើននៃពេលវេលាទាំងនោះ គឺបានមកពីបេសកកម្មតែមួយគត់ ដែលបានតម្រូវឲ្យលោក ស្ថិតនៅលើស្ថានីយអវកាសអន្តរជាតិ ISS សម្រាប់រយៈពេល ៣៤២ថ្ងៃ។ បងប្អូនប្រុសភ្លោះរបស់លោក គឺលោក Mark Kelly ដែលជាអវកាសយានិកចូលវិត្តន៍ មាន DNA ដូចគ្នាបេះបិទនឹងរូបលោក។
គួរជម្រាបថា ប្រការនេះបានផ្តល់ឲ្យអង្គការ NASA នូវឱកាសដែលពុំអាចទៅរួចពីមុនមក ដើម្បីសិក្សាស្វែងយល់ថា តើការស្នាក់នៅរយៈពេលវែងក្នុងទីអវកាស អាចប៉ះពាល់បែបណា ដល់រូបរាងកាយមនុស្ស ព្រមទាំងហ្សែនដែលជាអត្តសញ្ញាណរបស់យើងម្នាក់ៗ។ ជាលទ្ធផល លំហអវកាស ពិតជាផ្លាស់ប្តូរពួកយើង ដោយនៅពេលលោក Scott ត្រឡប់មកាន់ផែនដីវិញ គេបានរកឃើញថា DNA របស់លោកមានការប្រែប្រួលគួរឲ្យកត់សម្គាល់ ខុសពីលោក Kelly ដែលធ្លាប់តែមាន DNA ដូចគ្នា។
សម្រាប់ការសិក្សានៅទីអវកាស ពិតជារឿងមួយដែលលំបាកបំផុត ព្រោះទីអវកាសគ្មានទំនាញ និងបរិយាកាស ដូច្នេះតម្រូវឲ្យមនុស្ស មានខែលការពារយ៉ាងក្រាសក្រែល ហើយសកម្មភាពនានា ត្រូវតែប្រព្រឹត្តទៅយឺតៗ ដែលជាហេតុធ្វើឲ្យសាច់ដុំរបស់មនុស្សរងផលប៉ះពាល់យ៉ាងខ្លាំង។ ដោយហេតុនេះហើយ ទើបអវកាសយានិកនានា មិនតម្រូវឲ្យស្នាក់នៅទីអវកាសយូរពេកនោះឡើយ ប៉ុន្តែអ្នកវិទ្យាសាស្ត្រខាងលើនេះ ស្ថិតនៅក្នុងករណីលើកលែង ព្រោះលោកបានស្នាក់នៅទីនោះយូរបំផុត ក្នុងន័យពិសោធន៍៕
ផ្តល់សិទ្ធិដោយ : អវកាស & វិទ្យាសាស្រ្ត
មតិយោបល់
-
គួរដឹង1 year ago
វិធីគ្រប់គ្រងមនុស្សទាំង៦យ៉ាង ដែលមានប្រសិទ្ធិភាពបំផុតសម្រាប់អ្នកដឹកនាំ!
-
គួរដឹង2 years ago
អីយ៉ា! វែបសាយទាំងនេះដឹងតែជាទីពេញចិត្តរបស់ប្រុសៗតែម្ដង!
-
ទាក់ទាញ1 year ago
កក្រើកឆាកអន្ដរជាតិ! បឹងយក្សឡោមកម្ពុជាជាប់បឹងស្អាតជាងគេទាំង ១៥ លើពិភពលោក!
-
បែបផែនជីវិត1 year ago
ស្ដ្រីចំណាស់សួរទៅព្រះពុទ្ធថា៖ “ធ្វើម្ដេចទើបឈប់ក្រ?” ទ្រង់មានពុទ្ធដីកាតបយ៉ាងមានអត្ថន័យ!
-
គួរដឹង2 years ago
ប្រើកុំព្យូទ័រយូរហើយ មិនដែលដឹងសោះថា F1 ដល់ F12 ហ្នឹងមានមុខងារចឹងសោះ !!
-
គួរដឹង1 year ago
ឯកសារដ៏កម្រស្ដីពីការបែកបាក់បន្ទាយលង្វែក! នេះជាប្រវត្តិសាស្ដ្រដែលកូនខ្មែរគ្រប់រូបគួរដឹង!
-
គួរដឹង1 year ago
បើសិនជ្រុលប្រឡាក់កាវកំពូលស្អិត ៥០២ ជាប់ដៃ ជើង បបូរមាត់ ភ្នែក តើត្រូវធ្វើយ៉ាងណាទៅ?
-
បែបផែនជីវិត8 months ago
មិនគួរឱ្យជឿ! មនុស្សរាប់រយនាក់ឱ្យតែស្ដាប់បទចម្រៀងនេះហើយសុទ្ធតែធ្វើអត្តឃាត!