មនុស្សដែលឧស្សាហ៍ភ្លេចភ្លាំងភាគច្រើនមានប្រាជ្ញាវាងវៃ នេះបើយោងតាមការសិក្សាមួយ
Connect with us

គួរដឹង

មនុស្សដែលឧស្សាហ៍ភ្លេចភ្លាំងភាគច្រើនមានប្រាជ្ញាវាងវៃ នេះបើយោងតាមការសិក្សាមួយ

តើអ្នកជាមនុស្សដែលមានការភ្លេចភ្លាំងច្រើនមែនទេ? ធ្លាប់មានអារម្មណ៍មិនល្អទេ នៅពេលដែលខ្លួនតែងតែភ្លេចនេះភ្លេចនោះបែបនេះ? ឈប់គិតដូច្នេះទៀតទៅ!

ការសិក្សាស្រាវជ្រាវមួយបានបង្ហាញឲ្យឃើញថា ការភ្លេចភ្លាំងនេះជាសញ្ញានៃមនុស្សដែលមានប្រាជ្ញាខ្ពស់ ដោយសារតែខួរក្បាលរបស់ពួកគេផ្ដោតទៅលើតែរឿងដែលសំខាន់ប៉ុណ្ណោះ។

លោក Paul Frankland និងលោក Blake Richards នៃសាកលវិទ្យាល័យតូរ៉ុនតូបានធ្វើការសិក្សានេះហើយបានរកឃើញថា មនុស្សដែលព្យាយាមចងចាំអ្វីគ្រប់យ៉ាងជាញឹកញាប់មានការលំបាកក្នុងការធ្វើការសម្រេចចិត្តសំខាន់ៗ។

ការព្យាយាមផ្ទុកព័ត៌មានច្រើនពេកធ្វើឲ្យអ្នកបាត់បង់ការផ្ដោតអារម្មណ៍ ដូច្នេះហើយខួរក្បាលមិនគួរចាប់យកព័ត៌មានដែលអត់ប្រយោជន៍ រឺព័ត៌មានដែលអ្នកអាចផ្ទុកក្នុងទូរស័ព្ទរឺអាចរកបាននៅក្នុង Google នោះទេ៕

ប្រភព៖ Independent

អត្ថបទល្អផ្សេងទៀត៖ បើអ្នកធ្វើរឿងទាំងនេះបាន ខួរក្បាលអ្នកនឹងកាន់តែឆ្លាតវៃខុសពីមនុស្សធម្មតា

ភាពឆ្លាតវៃជាអ្វីដែលអាចបត់បែបបាន ហើយវាក៏មានវិធីច្រើនយ៉ាងដែលអាចជួយជំរុញភាពឆ្លាតវៃរបស់យើងបានរាល់ថ្ងៃផងដែរ។ ដើម្បីជួយអោយចិត្តនិងគំនិតរបស់យើងមានភាពឆ្លាតវៃជាងមុន គប្បីមានចំនុច៣យ៉ាងគឺ ត្រូវបណ្តុះបណ្តាលថ្នាលគំនិត ត្រូវដឹងពត៍មានជាច្រើន និងត្រូវផ្តោតទៅលើបញ្ហា និងដំណោះស្រាយជាចំបង។

ឩទាហរណ៍ដូចជាលោក Thomas Edison ជាមនុស្សដែលឆ្លាតវៃ និងដោះស្រាយបញ្ហារបស់គាត់បានដោយសារតែគាត់ជាមនុស្សដែលទទួលបានការបណ្តុះបណ្តាលការគិត ឫថ្នាលគំនិតជាចំបង យល់ដឹងច្រើនអំពី ជំនាញវិស្វករអគ្គីសនីនិងផ្តោតទៅលើការដោះស្រាយបញ្ហាជារួម។

យ៉ាងណាមិុចខាងក្រោមនេះគឺជាបណ្តុំនៃរឿងមួយចំនួនដែលអាចជួយអោយអ្នកស្វែងរកចំណេះដឹងថ្មីៗ ក៏ដូចជាជួយអោយបណ្តុះគំនិតឆ្លាតវៃ៖

១. ញាុំទឹកអោយបាន២កែវក្នុងចន្លោះពេល៣០នាទីពេលភ្ញាក់ពីដំណេក

បន្ទាប់ពីរាងកាយមិនបានទទួលជាតិទឹកកំឡុងពេលគេងជាយូរ ដូច្នេះអ្នកគប្បីញាុំទឹកអោយបាន២កែវ ដើម្បីអោយរាងកាយមានឱនភាពជាតិទឹក។ ទឹកអាចជួយអោយបង្កើនសមត្ថភាពនៃការ បំំពេញភារៈកិច្ចផ្លូវចិត្ត និងខួរក្បាលផងដែរ។ ញាំុំទឹកអោយបាន២កែវយ៉ាងតិច ដើម្បីអោយច្បាស់ចិត្តថារាងកាយរបស់អ្នកមិនខ្វះជាតិទឹកតាំងពីក្រោកពីដំណេក។

២. អានសៀវភៅកំឡុងពេលអាហារពេលព្រឹក

ការអានសៀវភៅជារឿងល្អណាស់ ដូច្នេះអ្នកគួររើសសៀវភៅល្អៗមួយចំនួនទុកសំរាប់អាននាពេលអាហារពេលលព្រឹក។ អានដោយសង្ខេបអោយសាកសមទៅនឹងពេលវេលាខ្លីរបស់វា។ គប្បីស្វែងយល់នៃពាក្យគន្លឹះនៃសៀវភៅទាំងនោះ។

៣. ចំណាយពេលស្តាប់កម្មវិធីអប់រំផ្សេងៗ

ទោះបីមានពេលវេលាត្រឹម១០នាទីក្នុងមួយថ្ងៃ អ្នកក៏គួរតែធ្វើ។ ទាញយកកម្មវិធីសម្រាប់ដាក់ក្នុងទូរស័ព្ទ អ្នកក៏អាចស្តាប់បានគ្រប់ពេលសូម្បីពេលជិះកង់។

៤. សម្រាកអោយបានច្រើន

ការសម្រាក ឫគេងថ្ងៃអាចជួយអោយចិត្តរបស់អ្នកបានស្រស់ស្រាយជាងមុន។ ចង្ចាក់នៃចិត្តរបស់អ្នកមានដែនកំណត់ វានឹងងងុយគេង ឫចង់គេង ពេលដែលដល់ដែនរបស់វា។ ការគេងក៏អាចជួយអោយអ្នកបង្កើនល្បឿននៃការគិត និងការរៀនផងដែរ។

៥. ការកាត់បន្ថយញាំុំជាតិផ្អែម

ការញាំុំផ្អែមពេកមិនមែនជារឿងល្អសម្រាប់ធ្វើអោយខួរក្បាលឆ្លាតវៃនោះទេ។ ដូច្នេះគួរកាត់បន្ថយជាតិផ្អែម ហើយជំនួសដោយផ្លែឈើ បន្លែ ត្រី សាច់ ​ឫស៊ុតវិញ ទើបជាការល្អ។

៦. កាត់បន្ថយការមើលពត៍មានច្រើនពេក

ខួរក្បាលរបស់មនុស្សយើងនឹងទទួលយកអ្វីដែលយើងផ្តល់អោយវា។ ប្រសិនបើធ្វើអ្វីំមួយដោយបង្ខំ និងផ្លាស់ប្តូរទៅតាមអារម្មណ៍របស់អ្នក វាមិនល្អ សម្រាប់ការគិតនិងខួរក្បាលនោះទេ វានឹងទទួលការបំផ្លាញ។ រក្សាមុខងារខួរក្បាលរបស់អ្នកក្នុងកម្រិតមួយដែលខ្ពស់ និងផ្តល់អ្វីដែលល្អៗសម្រាប់វា។ 

៧. លេងហ្គេមជំនួសអោយការមើលរឿងភាគ

៨. អានសៀវភៅជំនួសអោយមើលទូរទស្សន៍

៩. ធ្វើលំហាត់ប្រាណតិចតួចប្រចាំថ្ងៃ

១០. ចំណាយពេលនៅជាមួយមនុស្សឆ្លាតៗ

១១. និយាយជាមួយមនុស្សដែលមានមតិផ្ទុយពីអ្នក

១២. មានដំណើរកំសាន្តកន្លែងធម្មជាតិ

១៣. ចំណាយពេលខ្លះសម្រាប់រៀបផែនការសម្រាប់ថ្ងៃស្អែក

មតិយោបល់

ពេញនិយម