សុំពេលត្រឹមមួយនាទីប៉ុណ្ណោះយ៉ាងយូរ! អានរឿងខ្លីនេះហើយចូរធ្វើការពិចារណាលើទង្វើរបស់អ្នកឡើងវិញ!
Connect with us

គួរដឹង

សុំពេលត្រឹមមួយនាទីប៉ុណ្ណោះយ៉ាងយូរ! អានរឿងខ្លីនេះហើយចូរធ្វើការពិចារណាលើទង្វើរបស់អ្នកឡើងវិញ!

នារីម្នាក់បានសួរទៅលោកតាចំណាស់ដែលកំពុងអង្គុយលក់ពងមាន់ថា “តើតាលក់វាយ៉ាងម៉េច?”។ គាត់ក៏បានឆ្លើយថា “១០ គ្រាប់ ១ ដុល្លារ, ចៅ”។ នារីម្នាក់នោះបាននិយាយថា “១៥ គ្រាប់ ១ ដុល្លារបានខ្ញុំយក”។

ដោយលោកតានោះមិនទាន់លក់បានសូម្បីតែមួយគ្រាប់តាំងពីព្រលឹមមក គាត់ក៏យល់ព្រមលក់ឲ្យនាង ហើយសង្ឃឹមថានឹងមានអ្នកទិញមកជាបន្ដបន្ទាប់ទៀត។

នាងក៏បានយកពងទានោះដើរចូលទៅក្នុងឡានដ៏ទំនើប ទាំងអារម្មណ៍សប្បាយរីករាយ ដោយនាងគិតថា នាងចំណេញបានពងទា ៥ គ្រាប់។ នារីម្នាក់នោះ ជាមួយនឹងមិត្តភក្ដិ ក៏បានជិះទៅកាន់ភោជនីយដ្ឋានថ្លៃមួយកន្លែង ហើយពួកគេក៏បានកុម្ម៉ង់ម្ហូបអាហារជាច្រើន។

ពួកគេញ៉ាំតែបន្ដិច ហើយក៏បន្សល់ទុកម្ហូបទាំងនោះនៅលើតុ។ នៅពេលដែលនាងទៅគិតលុយ ម្ហូបទាំងអស់នោះត្រូវអស់ ១៤០ ដុល្លារ។ នាងបានឲ្យប្រាក់ ១៥០ ដុល្លារ ​ហើយក៏ប្រាប់ម្ចាស់ភោជនីយដ្ឋានឲ្យទុកលុយដែលនៅសល់ ១០ ដុល្លារនោះចុះ។

ពិចារណា៖ ហេតុអ្វីបានជាយើងតែងតែបង្ហាញថាយើងមានអំណាចខ្លាំងក្លា នៅពេលដែលយើងទិញពីអ្នកទីទ័លក្រ? ហើយហេតុអ្វីបានជាយើងបែរជាមានចិត្តសប្បុរសចំពោះអ្នកដែលមិនត្រូវការជំនួយពីយើងទៅវិញ?

អត្ថបទល្អផ្សេងទៀត៖ ក្រោយពីបានអានរឿងនេះហើយ អ្នកនិងដឹងពីតម្លៃនៃមិត្តភាពរបស់អ្នក

អានរឿងអប់រំខាងក្រោមនេះ និងធ្វើអោយអ្នកដឹងថា ការអោយតំលៃលើមិត្តភាព គឺវាមានសារៈសំខាន់ខ្លាំងប៉ុណ្ណា!

មានមនុស្សប្រុស៤នាក់ដែលរាប់អានគ្នាយ៉ាងល្អប្រៀបដូចជាបងប្អូនបង្កើត ដែលពួកគេតែងតែជួយគ្នាទៅវិញទៅមក មិនថាស្ថិតក្នុងកាលៈទេសៈណាទេ។ មានថ្ងៃមួយពួកគេទាំងបួននាក់បានជួបជុំគ្នា ហើយក៏នាំគ្នាលេងបៀរបន្តិចបន្តួចតាមបែបមនុស្សប្រុស ទុកជាការកំសាន្ត។ លេងបៀរបណ្តើរ និយាយគ្នាបណ្តើរ ប៉ុន្តែស្រាប់តែមានម្នាក់ក្នុងចំនោមនោះស្រាប់តែបានសន្លឹកបៀរធំ ហើយដោយសារតែភាពលោភលន់របស់ខ្លួន ទើបក៏សំរេចចិត្តដំលើងលុយក្នុងការលេងល្បែង ធ្វើអោយគ្រប់គ្នាមានការឆ្ងល់។

ពេលនោះដែរ ក៏មានបងប្អូនម្នាក់ទៀតមានបៀរធំក្នុងដៃដូចគ្នា និងចង់ឈ្នះលុយផង ក៏ព្រមព្រៀងដំលើងលុយ ហើយថែមលុយពីលើនោះទៀត រួមទាំងផ្ទះ ទាំងសោរឡាន ធ្វើអោយបរិយាកាសនៃការលេងបៀរកំសាន្តទៅជា ការលេងល្បែងស៊ីសងយកឈ្នះចាញ់គ្នា ដោយមិនយល់យោគសូម្បីតែបងប្អូនល្អរបស់ខ្លួន។ ក្នុងនោះ មានម្នាក់ដែលជាបងធំក្នុងចំនោមបងប្អូនទាំង៤នាក់ មានការខឹងសម្បារជាខ្លាំងទៅលើប្អូនទាំងពីរនាក់នោះ រួចហើយក៏ដើរចេញពីវង់បៀរ ឃើញបែបនេះប្អូនទី២ក្នុងក្រុមក៏ឈប់លេងដែរ ហើយរត់តាមបងធំរបស់ខ្លួន។

ចំនែកឯបងប្អូនទាំងពីរអ្នកដែលលោភលន់នោះ មានការស្តាយក្រោយដែលមិនអាចឈ្នះបានច្រើនព្រោះបៀរដែលខ្លួនកាន់ក្នុងដៃសុទ្ធតែបៀរធំ។ ពួកគេមិនអស់ចិត្តក៏បើកមើលបៀររបស់បងធំ និងបងទី២ របស់ខ្លួន ទើបដឹងថា បងទាំងពីររបស់ខ្លួនកាន់បៀរធំជាងបៀររបស់ពួកគេ ប៉ុន្តែបែរជាមិនព្រមបន្តលេងល្បែងដោយខ្លាចពួកគេចាញ់អស់ប្រាក់ អស់ទ្រព្យសម្បត្តិទាំងអស់របស់ខ្លួន។ ដឹងបែបនេះហើយ ធ្វើអោយពួកគេ មានការស្តាយក្រោយជាខ្លាំង ដែលពួកគេអោយល្បែងដឹកមុខ ភ្លេចអស់នៅទឹកចិត្តស្រលាញ់ និង មិត្តភាពដ៏ស្មោះសរបស់ពួកគេដែលរាប់អានគ្នាមកជាច្រើនឆ្នាំមកនេះ។

កុំដោយសារតែល្បែងស៊ីសង បំផ្លាញមិត្តភាពល្អរាប់ឆ្នាំរបស់អ្នក!

មតិយោបល់

ពេញនិយម