អស់ពីធ្វើសង្គ្រាមកម្ទេចប្រជាជន រដ្ឋាភិបាលស៊ីរីធ្វើសង្គ្រាមជាមួយគ្រូពេទ្យម្តង!
Connect with us

ទាក់ទាញ

អស់ពីធ្វើសង្គ្រាមកម្ទេចប្រជាជន រដ្ឋាភិបាលស៊ីរីធ្វើសង្គ្រាមជាមួយគ្រូពេទ្យម្តង!

សង្គ្រាមរ៉ាំរ៉ៃនៅឯប្រទេសស៊ីរីនៅតែមានលក្ខណះក្តៅគគុក បើទោះបីជាស្ទើរតែគ្រប់ទីកន្លែងនៃផ្ទៃប្រទេសទៅហើយដែលទទួលរងការបំផ្លិចបំផ្លាញ ដោយសារគ្រាប់បែក និងគ្រឿងបំផ្ទុះផ្សេងៗ។ អស់រយះពេលជាច្រើនឆ្នាំនេះ មានប្រជាជនស៊ីរីមិនតិចទេដែលត្រូវបានបាត់បង់ជីវិតដោយសារតែការវាយប្រហារ និងការអត់ឃ្លាន ខណះដែលមួយចំនួនធំបានក្លាយជាជនភាសខ្លួនឥតគោលដៅតាមប្រទេសនានានៅពាសពេញពិភពលោក។

ប៉ុន្តែនាពេលថ្មីៗនេះ មានសារពត៌មានបរទេសជាច្រើនបានចាប់ផ្តើមធ្វើការចុះផ្សាយពីពត៌មានមួយ ដែលពាក់ព័ន្ធនឹងការវាយប្រហារយ៉ាងរង្គាលទៅលើប្រជាជនស៊ីរីពីសំណាក់រដ្ឋាភិបាលរបស់ខ្លួនទៀតហើយ ដោយលើកនេះការវាយប្រហារគឺផ្តោតសំខាន់ទៅលើគ្រូពេទ្យ និងបុគ្គលិកភ្នែកសុខាភិបាលវិញម្តង។

ការបែកធ្លាយនេះគឺបានកើតឡើង បន្ទាប់ពីមានការជួបជុំរបស់ក្រុមគ្រូពេទ្យមួយក្រុមមកពីបណ្តាតំបន់ផ្សេងៗ ហើយក្នុងនោះមានគ្រូពេទ្យជនជាតិស៊ីរីម្នាក់ដែរ ដែលមានវត្តមាននៅក្នុងការជួបជុំនោះ។ គេបានប្រាប់មហាជនអោយដឹងថា នៅក្នុងរយះពេលជាង៥ឆ្នាំក្រោយនេះ រដ្ឋាភិបាលស៊ីរីបានសម្លាប់ និងចាប់គ្រូពេទ្យជាច្រើននាក់ ដើម្បីធ្វើការឃុំខ្លួន។

ហេតុផលដ៏ធំបំផុតគឺដោយសារតែពួកគេមិនចង់អោយគ្រូពេទ្យទាំងនោះជួយព្យាបាលដល់ជនរងគ្រោះ ព្រោះថាក្នុងចំណោមជនរងគ្រោះជាច្រើន មានមួយចំនួនធំដែរដែលជាកងទ័ពរបស់ដៃគូជម្លោះជាមួយនឹងរដ្ឋាភិបាលស៊ីរី ដែលដឹកនាំអោយលោក អាសាដ។

ការដេញប្រមាញ់ដល់អ្នកជំនាញសុខាភិបាលបែបនេះ បានធ្វើអោយគ្រូពេទ្យជាច្រើនធ្វើការគេចខ្លួនមកកាន់ប្រទេសក្នុងតំបន់អ៊ឺរ៉ិប ខណះដែលខ្លះទៀតលែងហ៊ានមានសកម្មភាពសង្គមដើម្បីសង្គ្រោះអ្នករបួសណាម្នាក់ទៀតនោះទេ ព្រោះពួកគេបារម្ភពីសុវត្ថិភាព និងជីវិតរបស់ខ្លួន៕

អត្ថបទល្អផ្សេងទៀត៖ អាថ៌កំបាំងរបស់បុរសដើរលក់ប៊ិចចិញ្ចឹមកូនកំព្រាម្នាក់ធ្វើឲ្យពិភពលោកទប់ទឹកភ្នែកមិនបានដោយសារតែ…..

ប្រសិនជាអ្នកមិនធ្លាប់ស្គាល់បុរសពរកូនកាន់ប៊ិចលក់ម្នាក់នេះ គាត់មានឈ្មោះ Abdul Halim al-Attar គឺជាជនភៀសខ្លួណម្នាក់ក្នុងចំនោមជនភៀសខ្លួនជាច្រើនដោយសារសង្គ្រាមផ្ទៃក្នុងរបស់ប្រទេសស៊ីរី ដែលសព្វថ្ងៃបានរស់នៅប្រទេសឡេបាណន់។

គាត់ត្រូវបានពិភពលោកស្គាល់ដោយសារគាត់រកប្រាក់ចិញ្ចឹមជីវិតដោយការលក់ប៊ិចប៉ុន្មានដើមប៉ុណ្ណោះក្នុងមួយថ្ងៃ ដោយសារគាត់គ្មានដើមទុនដើម្បីរកស៊ីធំដុំអ្វីដូចមនុស្សដទៃទៀតនោះទេ។ មនុស្សស្ទើរតែមួយពិភពលោកទប់ទឹកភ្នែកសឹងមិនជាប់ដោយឃើញការតស៊ូរបស់លោក ក្នុងការខិតខំប្រឹងប្រែងរកប្រាក់មកចិញ្ចឹមកូនស្រី និងចម្អែតក្រពះដោយមិនរស់នៅដោយការសុំទានអ្នកដទៃ។

ថ្ងៃមួយបុរសភៀសខ្លួនម្នាក់នេះ បានជួបជាមួយជនជាតិនរវ៉េសម្នាក់ឈ្មោះ Gissur Simonarsonដែលជាអ្នកបង្កើតកម្មវិធី ដែលគាត់បានផ្លាស់ប្តូរជីវិតរបស់លោក ដោយគាត់បានយករូបលោកទៅបង្ហោះនៅក្នុងអ៊ីនធឺណែត ដើម្បីរៃអង្គាសលុយក្នុងការជួយអោយជីវភាពលោក និងក្រុមគ្រួសារបានប្រសើរ។ អស់រយះពេលមិនបានប៉ុន្មានផង មូលនិធិនោះទទួលបានការឧបត្ថម្ភពីមនុស្សគ្រប់គ្នា ដែលមកទល់ពេលនេះមានចំនួនជិត ២០ម៉ឺនដុល្លារហើយ។

លោកបានយកលុយដែលបានពីវិភាគទាននោះមកបើកហាងមួយនៅក្នុងប្រទេសឡេបាណន់ ហើយនឹងជួលអោយជនជាតិស៊ីរីដែលជាជនភៀសខ្លួននៅទីនោះមានការងារធ្វើរហូតដល់១៦នាក់។ លើសពីនេះទៅទៀត លោកបានផ្ញើលុយដែលលោករកបានពីជំនួញរបស់លោកទៅកាន់គ្រួសារ និងជនរងគ្រោះមួយចំនួនដែលកំពុងប្រឈមមុខនឹងសង្គ្រាមនៅឯប្រទេសស៊ីរី។

លោកបាននិយាយទៅកាន់សារពត៌មានដែលបានទៅសម្ភាសន៍លោកថា ប្រាក់ដែលលោកទទួលបានពីការជួយរបស់មនុស្សគ្រប់គ្នាមិនមែនត្រឹមតែអាចជួយលោកនិងក្រុមគ្រួសាររបស់លោកនោះទេ ប៉ុន្តែវាក៏បានចូលរួមចំណែកជួយទៅកាន់មនុស្សមួយចំនួននៅឯប្រទេសរបស់លោកផងដែរ ដែលនេះគឺជាគោលបំនងដ៏ធំបំផុតដែលមនុស្សគ្រប់គ្នាចង់ឃើញ។

សាច់រឿងជីវិតរបស់លោកបានបង្រៀនមនុស្សជាច្រើនមិនអោយបោះបង់ចោលការតស៊ូក្នុងជីវិត មិនថានៅក្នុងដំណាក់ការណាក៏ដោយ។ ម្យ៉ាងវិញទៀត មនុស្សមិនត្រូវសប្បាយចិត្តតែឯងនោះទេ ដោយយើងត្រូវជួយគ្នានៅគ្រាដែលមានបញ្ហា ប្រៀបដូចជាគេបានជួយយើងអោយរួចពីបញ្ហាដូចគ្នាដែរ៕ 

ហាមដាច់ខាតយកអត្ថបទពី ANARCHAK.COM ទៅផ្សាយបន្តដោយគ្មានការអនុញ្ញាតិ បើលោក លោកស្រីត្រូវការអត្ថបទ សូមទំនាក់ទំនងលេខទូរស័ព្ទ 010 999 745

មតិយោបល់

ពេញនិយម