ចំនុចខុសគ្នារវាងតេស្តភាសាអង់គ្លេស IELTS និង TOEFL ដែលអ្នកគួរដឹង!
Connect with us

គួរដឹង

ចំនុចខុសគ្នារវាងតេស្តភាសាអង់គ្លេស IELTS និង TOEFL ដែលអ្នកគួរដឹង!

សម្រាប់អ្នកដែលសិក្សាភាសាអង់គ្លេស ភាគច្រើនពួកគេប្រាកដជាបានស្គាល់ និងលឺហើយពីតេស្តភាសាអង់គ្លេសដ៏ពេញនិយម ដែលក្នុងនោះមានដូចជា និង ជាដើម។ តេស្តទាំងពីរនេះមានគោលបំនងរួមគ្នាមួយគឺថា វាមានមុខងារក្នុងការវាស់ស្តង់ពីសមត្ថភាពនៃភាសាអង់គ្លេសរបស់មនុស្សម្នាក់ៗ។

ការដឹងពីសមត្ថភាពរបស់អ្នកប្រើប្រាស់ម្នាក់ជារឿងសំខាន់មួយ ព្រោះថាប្រសិនជាពួកគេនឹងតម្រូវអោយមានពិន្ទុតេស្តទាំងនោះ ដើម្បីចូលរៀន ទៅរៀនបន្តនៅក្រៅប្រទេស ចូលធ្វើការ រឺដាក់សុំធ្វើអ្វីមួយជាដើម។ ប៉ុន្តែបើមុខងាររបស់វាដូចគ្នា ហេតុអ្វីបានជាគេបង្កើតអោយពួកវាមានពីរខុសគ្នា?

ខាងក្រោមនេះជាចំនុចខ្លះៗដែលបែងចែក អោយខុសពីគ្នា៖

១. រយះពេលប្រលង
រយះពេលក្នុងការប្រលង TOEFL គឺប្រមាណជា ៤ម៉ោង ខណះដែលរយះពេលនៃការប្រលង IELTS គឺត្រឹមតែ ២ម៉ោង ៤៥នាទីតែប៉ុណ្ណោះ។

២. បែបផែនប្រឡង
ខណះដែល TOEFL ជាវិញ្ញាសារលើកុំព្យូទ័រ ដែលតម្រូវអោយបេក្ខភាពចេះប្រើប្រាស់កុំព្យូទ័របានល្អ IELTS ជាវិញ្ញាសារសរសេរ ដូច្នេះទោះបីជាបេក្ខភាពមិនចេះ ប្រើប្រាស់កុំព្យូទ័រ ក៏ពួកគេអាចប្រលងបានយ៉ាងល្អដែរ។

៣. ការប្រើប្រាស់លទ្ធផលតេស្ត
សម្រាប់តេស្ត TOEFL ពួកគេគឺសម្រាប់អោយបេក្ខភាពមានគុណភាពគ្រប់គ្រាន់ក្នុងការបន្ត រឺចូលសិក្សានៅសាលាដែលប្រើប្រាស់ភាសាអង់គ្លេសខ្លាំង ប៉ុន្តែសម្រាប់ IELTS វិញ វាមានបែងចែក ថាតើអ្នកប្រលងដើម្បីយកមកសិក្សា រឺសម្រាប់គ្រាន់តែប្រើប្រាស់ផ្សេងៗ ព្រោះមានមនុស្សមួយចំនួនប្រើប្រាស់ពិន្ទុ ដើម្បីដាក់សុំចូលសញ្ជាតិរបស់ប្រទេសដែលប្រើប្រាស់ភាសាអង់គ្លេស ជាជាងចូលរៀននៅសាលាណាមួយ។

៤. តុងភាសាអង់គ្លេស
ភាគច្រើនTOEFL អ្នកដែលដាក់ពិន្ទុសម្រាប់បេក្ខភាពដែលប្រលង តែងតែពិនិត្យមើលថា តើពួកគេមានតុងអាមេរិចខាងជើងល្អរឺអត់ ចំនែកឯអ្នកដាក់ពិន្ទុIELTS  មិនសូវជាផ្តោតសំខាន់លើតុងអង់គ្លេសរបស់ប្រទេសណាមួយនោះទេ។

៥. ប្រទេសដែលប្រើប្រាស់តេស្ត
ថ្វីត្បិតតែ TOEFL ជាតេស្តដើម្បីវាស់ស្ទង់សមត្ថភាពភាសាអង់គ្លេសក៏ពិតមែន ប៉ុន្តែវាក៏ខុសគ្នាតាមតម្រូវការ និងការនិយមរបស់ប្រទេសនីមួយៗដែរ។ ឧទាហរណ៍ដូចជា តេស្ត ច្រើនត្រូវបានគេប្រើប្រាស់ និងទាមទារនៅសហរដ្ឋអាមេរិច និងកាណាដា IELTS ខណះដែលតេស្ត ត្រូវបានគេប្រើច្រើននៅចក្រភពអង់គ្លេស អូស្ត្រាលី និងញូហ្សេឡេន៕

អត្ថបទល្អផ្សេងទៀត៖ គន្លឹះ ៦ ចំណុច ដើម្បីជាប់អាហារូបករណ៍ទៅសិក្សានៅបរទេស

ការដាក់ពាក្យសុំអាហារូបករណ៍ទៅសិក្សានៅប្រទេសធំៗដូចជា អាមេរិក អង់គ្លេស កាណាដា ឬអូស្ត្រាលី អាចថាជារឿងមួយលំបាកសម្រាប់សិស្សនិស្សិត តែក៏មិនបានន័យថាវាមិនអាចទៅរួចនោះទេ។

មាននិស្សិតមួយចំនួនទទួលបានជោគជ័យ រីឯខ្លះទៀតបរាជ័យជាច្រើនដងក្នុងការទទួលបានអាហារូបករណ៍ទៅសិក្សានៅបរទេស ដោយសារតែពួកគេពុំបានត្រៀមខ្លួនជាមុន ក៏ដូចជាមិនមានវិធីសាស្ត្រត្រឹមត្រូវក្នុងការដាក់ពាក្យ។ ខាងក្រោមជាគន្លឹះខ្លះៗ ដែលអាចឱ្យមិត្តនិស្សិតសម្រេចក្ដីសុបិន ទទួលបានអាហារូបករណ៍ទៅសិក្សានៅបរទេសដោយជោគជ័យ៖

១. ត្រូវឧស្សាហ៍បើកមើលវិបសាយ ឬទៅសួរនាំដំណឹងអាហារូបករណ៍តាមស្ថានទូតនៃប្រទេសដែលអ្នកចង់ដាក់ពាក្យទៅសិក្សា

បច្ចុប្បន្នមានវិបសាយជាច្រើន អាចផ្ដល់ព័ត៌មានអាហារូបករណ៍សម្រាប់និស្សិត ក្នុងការដាក់ពាក្យសុំអាហារូបករណ៍តាមអនឡាញបានយ៉ាងឆាប់រហ័ស ឬក៏ចុច Like ទំព័រផ្លូវការណាមួយ (ដូចជាទំព័រក្រសួងអប់រំរបស់ប្រទេសកម្ពុជា) ដែលតែងតែផ្ដល់ដំណឹងអាហារូបករណ៍ ដើម្បីទទួលបានព័ត៌មានទាន់វេលា។ ក្រៅពីនេះ អ្នកក៏អាចទៅសួរនាំព័ត៌មានអំពីអាហារូបករណ៍ផ្ទាល់នៅតាមស្ថានទូតនៃប្រទេសនីមួយៗបានផងដែរ។

*cambodia.usembassy.gov/index.html (សម្រាប់កម្មវិធីអាហារូបករណ៍ Fulbright សហរដ្ឋអាមេរិក)

*www.scholarships-bourses.gc.ca/…/opportunities-opportunites… (កម្មវិធីអាហារូបករណ៍ប្រទេសកាណដា)

*www.scholars4dev.com/

*www.internationalscholarships.com/

២. សម្រួចជំនាញភាសាអង់គ្លេសឱ្យកាន់តែខ្លាំង

ភាសាអង់គ្លេស គឺពិតជាចាំបាច់បំផុតនៅពេលដាក់ពាក្យសុំអាហារូបករណ៍ម្តងៗ។ នៅពេលដាក់ពាក្យសុំអាហារូបករណ៍ទៅសិក្សានៅបរទេស អ្នកចាំបាច់តម្រូវឱ្យធ្វើតែស្តភាសាអង់គ្លេស TOEFL (ពិន្ទុ ៥៧០) ឬ IELTS (ពិន្ទុ ៧.០)។ បើសិនជាអ្នកទទួលបានពិន្ទុដែលបានកំណត់ នោះអ្នកនឹងមានឱកាសច្រើន ក្នុងការទទួលបានអាហារូបករណ៍។ TOEFL ឬ IELTS ត្រូវធ្វើឱ្យបានមុនកាលកំណត់ឈប់ទទួលពាក្យ ហើយពិន្ទុប្រឡងត្រូវភ្ជាប់ជាមួយពាក្យសុំអាហារូបករណ៍។

៣. ប្រុងប្រយ័ត្នចំពោះការសរសេរពាក្យសុំអាហារូបករណ៍

– ជាទូទៅ ពាក្យសុំអាហារូបករណ៍ទៅសិក្សានៅបរទេស តែងតែសរសេរជាភាសាអង់គ្លេស។ អ្នកត្រូវប្រាកដថា អ្នកបានបំពេញ និងឆ្លើយគ្រប់ចំណុចឬសំនួរ ដែលគេត្រូវការ ហើយម្យ៉ាងទៀតរាល់ឃ្លាឬប្រយោគ ដែលអ្នកបានសរសេរគឺពិតជាត្រឹមត្រូវតាមវេយ្យាករណ៍ បើមិនដូច្នោះទេ ពាក្យសុំអាហារូបករណ៍របស់អ្នក ត្រូវគេក្រវាត់ចោលតាមបង្អួចមិនខាន។ លើសពីនេះ ត្រូវអានការណែនាំឱ្យបានច្បាស់ មុនពេលចាប់ផ្ដើមបំពេញព័ត៌មានណាមួយ។

– នៅពេលបំពេញពាក្យសុំ អ្នកអាចនឹងប្រឈមនឹងសំនួរដែលតម្រូវឱ្យពណ៌នាអំពីខ្លូនអ្នក។ ដូច្នេះ កុំសរសេរអ្វីទាក់ទងនឹងស្នាដៃឬសមិទ្ធផលហូរហែចាកប្រធាន តែគួររៀបរាប់ពីអារម្មណ៍ឬបញ្ហាពិត ដែលអ្នកធ្លាប់ជួបប្រទះ ទើបជាការប្រសើរ។

– ត្រូវចាំថា ពេលដាក់ពាក្យម្តងៗ មានបេក្ខជនរាប់ពាន់នាក់ ប្រជែងគ្នាដើម្បីអាហារូបករណ៍ ហើយមានតែប៉ុន្មាននាក់លេចធ្លោបំផុតប៉ុណ្ណោះ ដែលនឹងត្រូវជ្រើសរើស។ ដូច្នេះអ្នកត្រូវប្រយ័ត្នបំផុត។

៤. ត្រូវមានបទពិសោធន៍ការងារជាប់ទាក់ទងនឹងជំនាញដែលសុំអាហារូបករណ៍ យ៉ាងហោច ២ឆ្នាំ (ការងារក្រៅម៉ោង ឬពេញម៉ោង)

៥. សំណេរតែងសេចក្តី

សរសេរអំពីជីវិតនិងពិតរបស់អ្នក ហើយត្រូវប្រុងប្រយ័ត្នបំផុតចំពោះការប្រើប្រាស់ពាក្យ និងសំណង់ប្រយោគដូចគ្នានឹងការសរសេរនៅក្នុងពាក្យសុំអាហារូបករណ៍ដែរ។ ប្រយោគដែលអ្នកសរសេរគួរតែ “ខ្លី តែខ្លឹម” មិនមែនវែងហូរហែឥតប្រយោជន៍ហើយខុសវេយ្យាករណ៍ព្រាតនោះទេ។

– ការប្រើប្រាស់ Present Tense អាចទាញចំណាប់អារម្មណ៍អ្នកអាន ជាជាងការប្រើ Past Tense។

– កុំប្រើគុណនាម (Adjectives) និង គុណកិរិយា (Adverbs) ច្រើនពេក។ គួរព្យាយាមប្រើប្រាស់នាម (Nouns) និង កិរិយាស័ព្ទ (Verbs) ណាដែលអាចជំនួសន័យ គុណនាម និងគុណកិរិយាទាំងនោះបាន។

– សេចក្ដីផ្ដើមរបស់តែងសេចក្ដី ជាចំណុចសំខាន់បំផុត។ សេចក្ដីផ្តើម មិនគួរសរុបអ្វីគ្រប់យ៉ាងក្នុងសំណេរនោះទេ។ វាត្រូវតែគួរឱ្យចាប់អារម្មណ៍ ដើម្បីអាចទាក់ទាញអ្នកអាន ឱ្យចង់អានសំណេររបស់អ្នករហូតដល់ចប់។

– ពាក្យ ឬឃ្លាសម្រាប់ភ្ជាប់អត្ថន័យពីប្រយោគមួយទៅប្រយោគមួយទៀត ដូចជា Firstly, Secondly, In Conclusion ឬ Furthermore ជាដើម មិនគួរប្រើនោះទេ ព្រោះស្ដាប់ទៅមិនគួរឱ្យទាក់ទាញ។ គួរប្រើពាក្យណាខ្លីនិងសាមញ្ញ ហើយកន្លែងណាចាំបាច់គួរប្រើ ក្បៀស (,) ។

– ចុងបញ្ចប់មិនចាំបាច់សរុបមតិទាំងអស់ដែលបានសរសេរនោះទេ ព្រោះអ្នកអានបានយល់អស់សេចក្ដីហើយ។ អ្នកគួរតែភ្ជាប់បន្តិចទៅនឹងអ្វីដែលបាននិយាយនៅក្នុងសេចក្ដីផ្តើម ហើយបន្ទាប់មកសង្ខេបចំណុចសំខាន់ៗនិងវត្ថុបំណងនៃការសិក្សាតែម្តង។

** បើសិនអក្សរសរសេរដៃអ្នកមិនសូវស្អាត គួរវាយលើកុំព្យូទ័រ ហើយអានវាសារចុះសារឡើង ឬសុំមិត្តភក្តិ គ្រូ ជាពិសេសរៀមច្បងដែលធា្លប់បានទទួលអាហារូបករណ៍ ឱ្យជួយអាន ដើម្បីកែតម្រូវកន្លែងមានកំហុសឬឆ្គងអត្ថន័យ។

៦. ការសម្ភាសន៍

– អំឡុងពេលសម្ភាសន៍ មិនត្រូវឆ្លើយថា “អ្នកចង់ធ្វើការឬរស់នៅទីនោះ (ប្រទេសដែលអ្នកទទួលអាហារូបករណ៍) ក្រោយរៀនចប់” នោះទេ តែគួរតែឆ្លើយថា “អ្នកនឹងវិលត្រឡប់មកប្រទេសកំណើតវិញ ដើម្បីយកចំណេះដឹងដែលបានរៀនសូត្រក្រៅប្រទេស មកជួយអភិវឌ្ឍជាតិ”។

– ត្រូវត្រៀមពីមូលហេតុចំពោះសំនួរមួយចំនួនដូចជា “ហេតុអីបានជាអ្នកចង់បន្តជំនាញនោះ នៅក្រៅប្រទេស” ឬ “អ្នកនឹងរួមចំណែកជួយអភិវឌ្ឍប្រទេសអ្នកដូចម្តេចខ្លះ ដោយការសិក្សាជំនាញមួយនោះ” ។ សំនួរផ្សេងទៀតដូចជា៖

*ប្រាប់ពួកយើងអំពីខ្លួនអ្នក។

*តើអ្វីទៅជាភាពខ្លាំងនិងភាពខ្សោយដ៏ធំរបស់អ្នក?

*តើពាក្យបីណាទៅ ដែលអាចពណ៌នាអំពីខ្លួនអ្នក?

*តើអ្នកគិតថា អ្នកសមនឹងទទួលបានអាហារូបករណ៍នេះ ដោយសារមូលហេតុអ្វី?

នៅពេលទៅសម្ភាសន៍ ត្រូវស្លៀកពាក់ឱ្យបានសមរម្យ ទៅឱ្យទាន់ពេល ហើយមុននឹងឆ្លើយសំនួរត្រូវគិតជាមុនសិន ចៀសវាងការឆ្លើយចាកប្រធាន ឬមិនចំគោលដៅ។

***ឯកសារចាំបាច់ទាំងអស់ត្រូវចម្លងទុក ឱ្យបានច្រើនច្បាប់ ដើម្បីទុកប្រើពេលបន្ទាន់៕

ហាមដាច់ខាតយកអត្ថបទពី ANARCHAK.COM ទៅផ្សាយបន្តដោយគ្មានការអនុញ្ញាតិ បើលោក លោកស្រីត្រូវការអត្ថបទ សូមទំនាក់ទំនងលេខទូរស័ព្ទ 010 999 745

មតិយោបល់

ពេញនិយម

Copyright©2017 ANARCHAK TEAM រក្សាសិទ្ធគ្រប់យ៉ាង