ធ្លាប់ឆ្ងល់អត់ បើទឹកដោះធ្វើពីឈាម ហេតុអ្វីបានជាវាមានពណ៌ស?
Connect with us

គួរដឹង

ធ្លាប់ឆ្ងល់អត់ បើទឹកដោះធ្វើពីឈាម ហេតុអ្វីបានជាវាមានពណ៌ស?

ស្ត្រីបានលះបង់បានយ៉ាងច្រើនដើម្បីបង្កើត និងចិញ្ចឹមបីបាច់កូនម្នាក់ ពោលគឺសូម្បីតែទឹកដោះដែលកូនរបស់ពួកគេបៅនោះ ក៏កកើតមកពីឈាមរបស់ម្តាយផងដែរ ប៉ុន្តែប្រសិនជាទឹកដោះជាឈាម ហេតុអ្វីបានជាមានពណ៌ស តែមិនមែនពណ៌ក្រហមទៅវិញ?

តាមពិតទៅ ពាក្យដែលយើងតែងតែនិយាយតៗគ្នាដែលទឹកដោះធ្វើពីឈាមរបស់ម្តាយនោះ គឺមិនមែនជារឿងប្រឌិតអ្វីនោះឡើយ ផ្ទុយទៅវិញវាគឺជារឿងពិតមួយ។ ករណីដែលទឺកដោះ មិនមានពណ៌ក្រហមដូចជាឈាមមនុស្សនោះដោយសារតែឈាម ដែលផលិតជាទឹកដោះនោះ គឺជាប្រភេទកោសិកាឈាមស រួមជាមួយនឹងសារធាតុបំប៉នផ្សេងៗទៀតដែលម្តាយបានបរិភោគចូលទៅ។

នៅពេលខ្លះ អ្នកដែលធ្លាប់ច្របាច់ទឹកដោះ ទុកអោយកូនបៅនឹងមានបទពិសោធន៍ ប្រទះឃើញថានៅក្នុងទឹកដោះរបស់ពួកគេអាចនឹងមានស្នាមឈាម ដែលលាយនៅក្នុងទឹកដោះនោះក៏ថាបាន ប៉ុន្តែស្នាមឈាមនោះមិនមែនជាឈាមដែលផលិតជាទឹកដោះនោះឡើយ។ វាអាចបណ្តាលមកពីការដាច់រលាត់នៅពេលដែលបំបៅបោះកូនច្រើនជាង។


រីឯករណីដែលទឹកដោះមានបញ្ហាប្តូរពណ៌ រឺពណ៌មិនដូចគ្នាពីពេលមួយទៅពេលមួយ គឺពាក្យច្រើនពាក់ព័ន្ធនឹងសុខភាព និងរបបអាហារដែលម្តាយបានបរិភោគចូលទៅ៕

អត្ថបទល្អផ្សេងទៀត៖ តើមានអ្វីកើតឡើងបើសិនជាយើងផឹកទឹកដោះគោជំនួសទឹករាល់ថ្ងៃ???

“ទឹកដោះគោជួយដល់រាងកាយរបស់យើងឱ្យមានសុខភាពល្អ” នេះជាអ្វីដែលយើងបានលឺពីការផ្សាយពាណិជ្ជកម្មទឹកដោះគោរាល់ថ្ងៃបាននិយាយ។ ប៉ុន្តែបើសិនជាយើងយករឿងផឹកទឹកដោះគោ នោះមកពិចារណាឱ្យបានដិតដល់យើងនឹងអាចរកឃើញហេតុផលជាច្រើនទៀត ដែលវាអាចមានឥទ្ធពលមកលើរាងកាយរបស់យើង។ តួយ៉ាងបើសិនជាយើង ផឹកវាជារៀងរាល់ថ្ងៃជំនួសទឹក តើនឹងមានអ្វីកើតឡើង???

. ជួយបំប៉នសប្បុរស្បែកយ៉ាងអស្ចារ្យ

Milk everyday

មាននារីម្នាក់បានសាកល្បងការងូតទឹកត្រាំជាមួយនឹងទឹកដោះគោស្រស់ក្នុងអាងទឹករបស់នាង​ ជាលទ្ធផលនាងបានឃើញថាស្បែករបស់នាងមានការប្រែប្រួលច្រើន ទៅជាស្រស់ថ្លាជាងមុន ហើយក៏មានសំណើម មិនស្ងួត ធ្វើឱ្យនាងមានទំនុកចិត្តលើខ្លួនឯងជាងមុន ដោយសារតែស្បែកនាងគឺស្អាតជាងមុន។ ដូច្នេះ មិនខុសគ្នាអ្វីពីនេះ បើសិនជាយើងផឹកទឹកដោះគោ ជារៀងរាល់ថ្ងៃ នោះវានឹងជួយបំប៉នស្បែករបស់យើងឱ្យភ្លឺថ្លា សស្អាតជាងមុន ដោយមានជាតិបំប៉នពីខាងក្នុងស្បែកតែម្តង។

. ធ្មេញរឹងមាំ

Milk everyday

ទឹកដោះគោមានជាតិកាល់ស្យូមច្រើន ជាងភេសជ្ជៈដទៃៗ ដូច្នេះគឺវាអាចជួយឱ្យធ្មេញយើងមានភាពរឹងមាំជាងមុនជាមិនខាន។ កាត់បន្ថយការពុកធ្មេញ ដែលយើងតែងតែចង់បានដំណោះស្រាយពីលោកគ្រូពេទ្យ។ ជាតិកាល់ស្យូមអាចជួយធ្មេញយើងបានលុះត្រាតែវាមានការផ្សំពីវីតាមីន D ផងដែរ ដូច្នេះ បើចង់ញ៉ាំទឹកដោះគោ ត្រូវជ្រើសទឹកដោះគោណា ដែលមានជាតិវីតាមីន D ច្រើនជាងគេ។

. ឆ្អឹងមានសុខភាពល្អ

វាជាការត្រឹមត្រូវណាស់ ដែលថាការផឹកទឹកដោះគោ គឺជួយឱ្យឆ្អឹងរឹងមាំជាមុន បំប៉នឆ្អឹង ធ្វើឱ្យឆ្អឹងយើងមានសុខភាពល្អ។ ជាពិសេស គឺចំពោះកុមារវ័យជំទង់ដែលត្រូវការជំនួយពីទឹកដោះគោ ដើម្បីជួយឆ្អឹងរបស់គេ ព្រោះគេកំពុងតែស្ថិតក្នុងវ័យលូតលាស់ ដូច្នេះ គេត្រូវតែផឹកទឹកដោះគោឱ្យបានច្រើន។

. ការលូតលាស់នៃសាច់ដុំ

Milk everyday

ជាតិវីតាមីនដែលមាននៅក្នុងទឹកដោះគោស្រស់ គឺអាចជួយដល់ការលូតលាស់នៃសាច់ដុំរាងកាយរបស់យើងផ្ទាល់ ជាកុមារៗតែម្តង។ ដូចឃើញស្រាប់ហើយ ថាកីឡាករជាច្រើនបានជ្រើសរើសទឹកដោះគោ ដើម្បីជំនួយសាច់ដុំរបស់គេ ឱ្យសាច់ដុំរាងកាយរឹងមាំ និងមានចលនាស្រួល ដែលជួយដល់ការធ្វើចលនា ក្នុងការប្រកួតរបស់គេ។ ហើយវាក៏ជួយកាត់បន្ថយការឈឺចាប់នៃសាច់ដុំរបស់យើង រាល់ពេលដែលយើងធ្វើសកម្មភាពខ្លាំង ឬធ្វើអ្វីហត់ខុសធម្មតា។

. ជួយស្រកទម្ងន់

Milk everyday

មានការសិក្សាជាច្រើនបានរកឃើញថា នារីដែលញ៉ាំទឹកដោះគោច្រើន អាចមានឱកាសស្រកគីឡូច្រើនជាង នារីដែលមិនសូវបានផឹកទឹកដោះគោ។ បើសិនជាអ្នកកំពុងតែស្វែងរក អាហារជំនួយ អ្នកគួរតែជ្រើសរើសការញ៉ាំ ទឹកដោះគោជាប្រចាំ។ ហើយអ្នកគួរញ៉ាំទឹកដោះគោ កំឡុងពេលអាហារពេលល្ងាច ក៏ដូចជារាល់ពេលដែលអ្នកញ៉ាំផ្លែឈើផងដែរ ទើបមានប្រសិទ្ធភាព។

. កាត់បន្ថយស្រ្តេស

អរគុណដល់ជាតិខនិជ និងជាតិវីតាមីនជាច្រើនដែលមាននៅក្នុងទឹកដោះគោ ដែលជួយដល់ការបំបាត់ស្រ្តេស។ ជាពិសេស នៅពេលដែលយើងហត់នឿយពីការងារនៅកន្លែងធ្វើការ ឬពីរឿងអ្វីផ្សេងៗ អ្នកគួរតែជ្រើសរើសញ៉ាំទឹកដោះគោ មួយកែវភ្លាម ជាពិសេសគឺទឹកដោះគោ ដែលក្តៅអ៊ុនៗ ព្រោះវាជួយបន្ថយភាពតានតឹងនៃសាច់ដុំរាងកាយ និងប្រព័ន្ធប្រសាទដើរស្រួល។

. កាត់បន្ថយរោគសញ្ញារបស់ស្រ្តី

Milk everyday

ជាតិវីតាមីន ដែលមាននៅក្នុងទឹកដោះគោ នឹងជួយកាត់បន្ថយការឈឺចាប់របស់ស្រ្តី រាល់ពេលមានបញ្ហាប្រចាំខែ។ ធ្វើឱ្យរាងកាយរឹងមាំ រាងកាយធូរស្រាលពីការឈឺចាប់ និងការពារពីផលប៉ះពាល់មិនល្អមកលើស្រ្តី រាល់ពេលមានបញ្ហារាល់ខែរបស់ខ្លួនកើតឡើង។

. ផ្ដល់ថាមពលរាងកាយ

Milk everyday

ទឹកដោះគោនឹងជួយអ្នកឱ្យមានកម្លាំងកំហែងឡើងវិញ ក្រោយពីអ្នកជួបភាពនឿយហត់រួចមក អ្នកត្រូវឆ្លៀតពេលឱ្យរាងកាយសម្រាក រួចញ៉ាំទឹកដោះគោស្រស់ ដែលត្រជាក់ៗ មួយកែវភ្លាម អ្នកនឹងបានថាមពលនៃរាងកាយមកវិញភ្លាមៗតែម្តង។

. កាត់បន្ថយការឆ្អល់នៃផ្លូវដង្ហើម

មានអាហារជាច្រើនដែលមានអាស៊ីដដែលបណ្តាលឱ្យមនុស្សមានការក្រហាយ ឬឆ្អល់ដើមទ្រូង។ វិធីមួយក្នុងចំណោមវិធីសាមញ្ញបំផុតនិងល្អបំផុតដើម្បីបន្ថយការឈឺចាប់នេះគឺការផឹកទឹកដោះគោមួយកែវ។ អារម្មណ៍ត្រជាក់និងភាពរឹងមាំនៃទឹកដោះគោជួយកាត់បន្ថយបំពង់អាហារនិងស្រទាប់ក្រពះដើម្បីការពារការឆ្អល់នៃដើមទ្រូង។

១០. ប្រឆាំងនឹងមេរោគ

ក្នុងរយៈពេលប៉ុន្មានទសវត្សចុងក្រោយនេះក្រុមអ្នកស្រាវជ្រាវបានរកឃើញថាទឹកដោះគោជួយការពារជំងឺផ្សេងៗជាច្រើន។ នេះរួមបញ្ចូលទាំងសមត្ថភាពរបស់វាដើម្បីជួយបន្ថយសម្ពាធឈាមខ្ពស់និងបន្ថយហានិភ័យនៃជំងឺដាច់សរសៃឈាមខួរក្បាល។ លើសពីនេះទឹកដោះមានសមត្ថភាពកាត់បន្ថយការផលិតកូឡេស្តេរ៉ុលដោយថ្លើមរបស់អ្នកហើយជួយកែលម្អភ្នែក។ មានអ្នកស្រាវជ្រាវមួយចំនួនជឿថាទឹកដោះគោក៏អាចបន្ថយហានិភ័យនៃការវិវត្តនៃមហារីកមួយចំនួនផងដែរ។  

ឥឡូវអ្នកដឹងថាមានវិធីជាច្រើនទៀតដើម្បីទទួលទានទឹកដោះគោ ដើម្បីទទួលបានប្រយោជន៏ទាំងនោះ អ្នកប្រហែលជាឆ្ងល់ថាតើអ្នកត្រូវផឹកទឹកដោះគោប្រភេទណា។ ចម្លើយខ្លីគឺប្រភេទណាក៏បានដែរ។ ទាំងអស់នឹងផ្តល់អត្ថប្រយោជន៍ដូចគ្នា គ្រាន់តែមានកម្រិតផ្សេងៗនៃជាតិខ្លាញ់និងកាឡូរី។ ដូច្នេះតើអ្នកកំពុងរង់ចាំអ្វី? ទៅទទួលទានទឹកដោះគោឱ្យបានច្រើន និងទាញផលប្រយោជន៍ពីផលប្រយោជន៍ដ៏អស្ចារ្យរបស់ទឹកដោះគោ៕

មតិយោបល់

ពេញនិយម