ការពិតទាំង ៩ នៃអាហារមួយចំនួនដែលអ្នកប្រហែលជាមិនដែលបានដឹង
Connect with us

គួរដឹង

ការពិតទាំង ៩ នៃអាហារមួយចំនួនដែលអ្នកប្រហែលជាមិនដែលបានដឹង

ការបរិភោគអាហារមានសារៈសំខាន់ដល់ការលូតលាស់របស់សារពាង្គកាយមនុស្ស ហើយអាហារនីមួយៗ មិនថាជាផ្លែឈើ បន្លែ រឺចំណីផ្សេងៗនោះទេ សុទ្ធតែមានលក្ខណៈពិសេសរបស់វា។ ដើម្បីធ្វើការស្វែងយល់ឲ្យបានច្រើនពីអាហារ ថ្ងៃនេះ Anarchak នឹងលើកយកការពិតទាំង ១០ នៃអាហារមួយចំនួន ដែលអ្នកប្រហែលជាមិនដែលបានដឹងពីមុនមកនោះទេ ហើយចំពោះចំនុចមួយចំនួន អ្នកអាចនឹងនឹកស្មានមិនដល់ផងដែរ។

១. អាហារដែលមិនចេះខូចនោះគឺជា ទឹកឃ្មុំ។

២. អាហារសម្រន់ដែលពេញនិយមជាងគេបំផុតនោះគឺជា ដំឡូងបារាំងចំណិត។

៣. ការទទួលទានចេក ២ ផ្លែអាចឲ្យអ្នកមានកម្លាំងក្នុងការធ្វើលំហាត់ប្រាណបានរយៈពេល ៩០ នាទី។

៤. ៩៦ ភាគរយនៃផ្លែត្រសក់គឺជាទឹក។

៥. ផ្លែឈើដែលមានកាឡូរីច្រើនជាងគេនោះគឺ ផ្លែបឺរ (Avocado)។

៦. ការ៉ុតត្រូវបានដាំដំបូងដើម្បីធ្វើជាឱសថ មិនមែនបន្លែផ្លែឈើនោះទេ។

៧. ស៊ុតមានផ្ទុកវីតាមីនគ្រប់មុខ លើកលែងតែវីតាមីន C មួយប៉ុណ្ណោះ។

៨. ការទទួលទានផ្លែប៉ោមមានប្រសិទ្ធភាពក្នុងការធ្វើឲ្យអ្នកស្វាងពីងងុយគេង ជាងកាហ្វេទៅទៀត។

៩. ការញ៉ាំសូកូឡានៅពេលដែលអ្នកកំពុងរៀន អាចធ្វើឲ្យអ្នកផ្ទុកព័ត៌មានទាំងអស់នោះក្នុងខួរក្បាលបានយ៉ាងងាយស្រូល

អត្ថបទល្អផ្សេងទៀត៖ មិននឹកស្មានសោះថាប្រទេសមួយនេះជាប្រទេសដែលខ្ជះខ្ជាយអាហារតិចជាងគេបំផុតក្នុងពិភពលោក

ពិភពលោកអាចជាកន្លែងដែលពោរពេញទៅដោយភាពអយុត្តិធម៌។ ខណៈពេលមនុស្សមួយចំនួនមិនមានម្ហូបអាហារទទួលទានគ្រប់គ្រាន់ មនុស្សមួយចំនួនទៀតបែរជាញ៉ាំអាហារយ៉ាងខ្ជះខ្ជាយ។ ដោយមើលឃើញពីបញ្ហានេះ ប្រទេសបារាំងក៏បានចាត់វិធានការណ៍ចំពោះផ្សារទំនើប ដោយហាមមិនឲ្យអ្នកលក់ទាំងអស់បោះចោលម្ហូបដែលនៅសល់នោះទេ។

ម្ហូបដែលនៅសល់ហើយនៅល្អអាចញ៉ាំបានត្រូវយកទៅបរិច្ចាគឲ្យសមាគមសប្បុរសធម៌ ហើយកាកសំណល់ដទៃក៏មិនត្រូវទុកចោលអត់ប្រយោជន៍ផងដែរ។ វាត្រូវតែក្លាយជាចំណីរបស់សត្វ។

មុនពេលរដ្ឋាភិបាលបានធ្វើការហាមឃាត់ ម្ហូបអាហារ ៧,១ លានតោនត្រូវបានបោះចោលជារៀងរាល់ឆ្នាំ។ ប្រមាណ ២ ភាគ ៣ នៃចំនួននេះគឺចេញពីអ្នកប្រើប្រាស់ទូទៅ ១៥ ភាគរយចេញពីភោជនីយដ្ឋាន ហើយ ១១ ភាគរយចេញពីហាងលក់ទំនិញ។

ហាងទំនិញណាដែលបោះចោលម្ហូបអាហារញ៉ាំបាននឹងត្រូវទទួលពិន័យធ្ងន់ធ្ងរ​។ ជារៀងរាល់ឆ្នាំ មានតែ ១.៨ ភាគរយនៃផលិតផលម្ហូបអាហារប៉ុណ្ណោះដែលបានក្លាយជាកាកសំណល់។ ក្នុងពេលបច្ចុប្បន្ននេះ ប្រទេសបារាំងខ្ជះខ្ជាយអាហារតិចជាងបណ្ដាប្រទេសនានាក្នុងពិភពលោក ហើយវាបានជំរុញប្រទេសដទៃ ជាពិសេសប្រទេសក្នុងសហភាពអឺរ៉ុបក្នុងការបង្កើតច្បាប់នេះ។

ដឹងទេថា ជារៀងរាល់ឆ្នាំ ម្ហូបអាហារប្រមាណ ១,៣ ពាន់លានតោនត្រូវបានខ្ជះខ្ជាយនៅជុំវិញពិភពលោក? អ្នកអាចគិតពីទម្លាប់នៃការញ៉ាំរបស់អ្នកសារជាថ្មីបាន!

មតិយោបល់

ពេញនិយម