បើការទស្សន៏ទាយរបស់លោក​ ណូស្ត្រាដាមូសពិតនោះឆ្នាំ ២០១៨ នឹង………
Connect with us

គួរដឹង

បើការទស្សន៏ទាយរបស់លោក​ ណូស្ត្រាដាមូសពិតនោះឆ្នាំ ២០១៨ នឹង………

យោងតាមការបកប្រែនូវកំណាព្យ ឬអត្ថបទរបស់លោកNostradamus បានមើលឃើញនូវព្រឹត្តិការណ៍ដ៏អាក្រក់កើតឡើងនៅឆ្នាំ២០១៨ ដែលក្នុងនោះមានដូចជា ៖

១. គ្រោះមហន្តរាយធម្មជាតិជាច្រើននឹងកើតឡើងនៅលើផែនដីដែលមិនធ្លាប់ជួបពីមុនមក

២. សង្គ្រាមដ៏ធំនឹងកើតមានឡើង ដែលមានប្រភពមកពីប្រទេសបារាំង ហើយទ្វីបអឺរ៉ុបទាំងមូលនឹងត្រូវរងការវាយប្រហារ។ ព្រឹត្តិការណ៍នេះនឹងមានរយៈពេលយូរ ហើយនៅទីបញ្ចប់នឹងមានសន្តិភាពប៉ុន្តែមានតែប្រទេសមួយចំនួនតូចទេដែលនឹងរីករាយនឹងសន្តិភាពនេះ។

៣. លោកបានសរសេរថា សង្រ្គាមនឹងចាប់ផ្តើមរវាងមហាអំណាចពិភពលោកពីរ ហើយវានឹងមានរយៈពេល២៧ឆ្នាំ។ សង្រ្គាមដ៏ធំនេះកើតឡើងព្រមគ្នានឹងការលេចឡើងនូវផ្កាយដុះកន្ទុយនៅលើមេឃ។ ការផ្ទុះនុយក្លេអ៊ែរ និងមហន្តរាយធម្មជាតិផ្សេងៗ នឹងបំផ្លាញភពផែនដី

៤. មានភពដ៏ធំដើរខុសគន្លងខិតមកជិតផែនដី

៥. ចំពោះគ្រោះធម្មជាតិ លោកបានទស្សន៍ទាយថាភ្នំ Vesuvius នឹងផ្ទុះ ហើយផែនដីនឹងមានរំញ័ររៀងរាល់៥នាទីម្តង ។ លោកក៏បានទស្សន៍ទាយពីមហន្តរាយធម្មជាតិកើតឡើងនៅទូទាំងសហរដ្ឋអាមេរិក ដែលក្នុងនោះគ្រោះរញ្ជួយដីគឺជារឿងគួរឲ្យព្រួយបារម្ភ។

ចំពោះការទស្សន៏ទាយនេះគឺលោកបានសរសេរជាពាក្យកាព្យបុរាណមិនមែនជាពាក្យសម្រាយនោះទេ ដូច្នេះការទស្សន៏ទាយខាងលើនេះគឺត្រូវយកពាក្យកាព្យរបស់លោកមកបកប្រែដែលមិនប្រាកដ១០០% ថាជាអត្ថន័យដែលលោកចង់សំដៅទៅលើនោះ ឬក៏អត់ទេ តែអ្វីដែលគេអាចមើលឃើញនោះគឺវាមានភាពសមស្របនឹងសង្គមបច្ចុប្បន្នផងដែរ ៕

ប្រភព៖ ខ្មែរអប្សរា

មតិយោបល់

ពេញនិយម