ប្រទេសជប៉ុនគម្រោងបំផ្លាញអាមេរិកជាមួយគ្រាប់បែកចំនួន ៩០០០គ្រាប់ ក្នុងសង្រ្គាមលោកលើកទី ២
Connect with us

គួរដឹង

ប្រទេសជប៉ុនគម្រោងបំផ្លាញអាមេរិកជាមួយគ្រាប់បែកចំនួន ៩០០០គ្រាប់ ក្នុងសង្រ្គាមលោកលើកទី ២

នៅពេលបញ្ចប់នៃសង្រ្គាមលោកលើកទី​២ ប្រទេសអាមេរិកបានទម្លាក់គ្រាប់បែកបរមាណូនៅទីក្រុងហិរ៉ូស៊ីម៉ានៃប្រទេសជប៉ុន ក្នុងឆ្នាំ១៩៤៤ ។ រយៈពេលមួយខែក្រោយមក ប្រទេសជប៉ុនបានរៀបចំគម្រោងការបញ្ជូនគ្រាប់បែកចំនួន ៩០០០ គ្រាប់ទៅកម្ទេចប្រទេសអាមេរិក ប៉ុន្តែមិនមែនដឹកដោយយន្តហោះនោះទេ តែដោយប្រើប្រាស់បាឡុងហោះដោយខ្យល់អ៊ីដ្រូសែន និងមានសភាពរឹងមាំជាខ្លាំង ។

បាឡុងនីមូយៗ​ ត្រូវបានផ្ទុកនូវគ្រាប់បែកមានឥទ្ធិពលដែលមានទម្ងន់ពី ១៥ គ.ក ទៅ​១២ គ.ក ហើយបានបង្ហោះនៅឆ្នេរខាងកើតនៃកោះ Honshu នៃប្រទេសជប៉ុន ។ ប្រហែលជា ៩០០០ បាឡុងត្រូវបានគេបង្ហោះទៅដោយឆ្លងកាត់មហាសមុទ្រប៉ាស៊ីហ្វិក ដោយចំណាយពេលអស់រយៈពេល ៦០ ម៉ោង ទម្រាំតែទៅដល់ឆ្នេរនៃអាមេរិកខាងកើត ។

ក្នុងចំណោម ៩០០០​បាឡុង មានតែ ១០០០ ប៉ុណ្ណោះដែរ ធ្វើដំណើរទៅដល់គោលដៅ ។ មិនយូរប៉ុន្មានក្នុងឆ្នាំ ១៩៤៤ ដដែលនេះមានរបាយការណ៏បានសរសេរថា​ គេបានឃើញនូវបាឡុងដែលមានអក្សរជប៉ុននៅលើនោះ ដែលមានភ្ជាប់មកនូវគ្រាប់បែក ត្រូវបានគេរកឃើញនៅ Michigan, Alaska, Mexico ។

ចំណែកឯប្រទេសអាមេរិកបានព្យាយាមបិទចោលនូវព័ត៌មានដែលនិយាយពីគ្រាប់បែកនេះ ដូចនេះគេមិនអាចដឹងថា មានមនុស្សប៉ុន្មានអ្នកស្លាប់ ឬរងរបួសនោះទេ ។ គេដឹងតែថា មានមនុស្សស្រីមានផ្ទៃពោះ (Elsie Winters Mitchell ) និងក្មេងសិស្សសាលាប្រាំអ្នកបានស្លាប់បាត់បង់ជីវិតនៅពេលទៅ picnic ដោយសារព្យាយាមលេងជាមួយបាឡុងនោះ ។ ក្រៅពីនោះ ព័ត៌មានផ្សេងៗ​ត្រូវបានគេទុកជាការសម្ងាត់ ៕

ប្រភព៖ ខ្មែរអប្សរា

មតិយោបល់

ពេញនិយម