ជនជាតិដែលខ្លាំងជាងគេមិនមែនអាមេរិកនោះទេ តើជនជាតិអ្វីខ្លាំងជាងគេ ?
Connect with us

គួរដឹង

ជនជាតិដែលខ្លាំងជាងគេមិនមែនអាមេរិកនោះទេ តើជនជាតិអ្វីខ្លាំងជាងគេ ?

ជនជាតិ ជ្វីស (Jewish) ឬនិយមហៅបច្ចុប្បន្នថា ជនជាតិអ៊ីស្រាអែល (Israel) មានដើមកំណើតមកពីបុព្វបុរសស្ថាបនិករបស់គេ គឺលោក អាប្រាហាំ ដែលបានរស់នៅក្នុងឆ្នាំប្រមាណ 1800 មុនគ.ស។ លោក អាប្រាហាំ, កូនប្រុសគាត់ឈ្មោះ អ៊ីសាក Yitshak (Issac) និង ចៅប្រុសរបស់គាត់ឈ្មោះ យាកុប Jacob (Israel) បានរស់នៅទឹកដី កាណន់ (Land of Canaan) ដែលក្រោយមក ត្រូវបានគេស្គាល់ថា ទឹកដីអ៊ីស្រាអែល (Land of Israel)។ មានន័យថា ឈ្មោះថា ប្រទេសឬប្រជាជនអ៊ីស្រ្តាអែល គឺជាឈ្មោះដែលយកតាមឈ្មោះ យាកុប ដែលជាចៅប្រុសរបស់លោកតា អាប្រាហំា។ រីឯ ឈ្មោះ ជ្វីស គឺយកតាមឈ្មោះរបស់កូនម្នាក់ក្នុងចំណោម ១២នាក់ របស់ យាកុប ដែលមានឈ្មោះថា យេហូដា Yehuda (យូដា Judah)។ ដូច្នេះហើយ អ៊ីស្រាអែល ឬក៏ជ្វីស ក៏ដោយ គឺសំដៅទៅលើជនជាតិដែលមានបុព្វបុរសតែមួយ។

កូនចៅជំនាន់ក្រោយរបស់លោក អាប្រាហំា បានបង្កើតជាតិសាសន៍មួយ ក្នុងអំឡុងឆ្នំា 1300 មុនគ.ស ហើយបានកសាងឡើងជាដែនអាណាចក្រនៅក្នុងឆ្នាម 1250 មុនគ.ស។ ក្នុងឆ្នាំ 587 មុនគ.ស កងទ័ព បេប៊ីឡន (Babylonian) បានត្រួតត្រានិងបំផ្លាញទីក្រុងនិងប្រទេសអ៊ីស្រ្តាអែល រួចបាននិរទេស្តជនជាតិ ជ្វីស ទៅតំបន់ បេប៊ីឡន វិញ (ទឹកដី អ៊ីរ៉ាក់បច្ចុប្បន្ន)។ ចាប់តាំងពីពេលនោះមក តំបន់ដែលជាដើមកំណើតប្រទេសអ៊ីស្រ្តាអែល ត្រូវបានគ្រប់គ្រងត្រួតត្រាដោយ ចក្រភពមហាអំណាចជាច្រើន រួមមាន ចក្រភពបេប៊ីឡន, ចក្រភពពែក្ស, ចក្រភពក្រិច, ចក្រភពរ៉ូម, និងចក្រភពជាច្រើនទៀត សរុបគឺ ១០ ចក្រភព។

តាំងពីរលាយបាត់បង់ទឹកដី រហូតដល់មានរដ្ឋឯករាជ្យរបស់ខ្លួនឡើងវិញ តាំងពីជាអ្នកទប់ទល់សង្គ្រាម រហូតដល់ ក្លាយជាអ្នកត្រូវបានសុំចរចារដើម្បីសន្តិភាពបញ្ចប់សង្គ្រាមវិញ តាំងពីទឹកដីជាខ្សាច់វាលរហោស្ថាន រហូតដល់កា្លយជា ប្រទេសបៃតង ជនជាតិ ជ្វីស ជាជាតិសាសន៍ដែលយើងត្រូវតែហ៊ានទទួលស្គាល់ថា ជាប្រទេសខ្លាំងក្លាពិតប្រាកដមែន។
បន្ទាប់ពីត្រូវបាននិរទេសខ្លួនដោយចក្រភពរ៉ូមនៅឆ្នាំ 70 នៃគ.ស ប្រជាជន ជ្វីហ្វ បានធ្វើអន្តោប្រវេសន៍ទៅកាន់អឺរ៉ុប និង អាហ្វ្រិកខាងជើង។ នៅក្នុងពាក់កណ្តាលដំបូងនៃសតវត្សរ៍ទី 20 រលកធំនៃអន្តោប្រវេសន៍របស់សាសន៍ជ្វីស បានត្រឡប់ទៅស្រុកអ៊ីស្រាអែលពីបណ្តាប្រទេសអារ៉ាប់ និងពីអឺរ៉ុប។ ក្នុងអំឡុងការគ្រប់គ្រងរបស់អង់គ្លេសនៅប៉ាឡេស្ទីន ប្រជាជនជ្វីហ្វត្រូវបានគេទទួលរងនូវអំពើហិង្សាយ៉ាងខ្លាំង និងការសម្លាប់រង្គាលដោយផ្ទាល់ដោយជនស៊ីវិលអារ៉ាប់ ឬ កងកម្លាំងរបស់រដ្ឋអារ៉ាប់ជិតខាង។ ក្នុងអំឡុងសង្រ្គាមលោកលើកទី II, របប ណាស៊ី អាល្លឺម៉ង់បានបំផ្លាញសាសនជ្វីស ប្រមាណ 6 លាននាក់បង្កើតបានជាសោដនាដកម្មនៃការសម្លាប់រង្គាលនេះ។

នៅឆ្នាំ 1948 ជនជាតិជ្វីហ្វសហគមន៍អ៊ីស្រាអែលក្រោមការដឹកនាំរបស់ David Ben-Gurion បានស្ថាបនាឡើងវិញអធិបតេយ្យភាពទឹកដីបុរាណរបស់ពួកគេ។ សេចក្តីប្រកាសនៃឯករាជ្យភាពនៃរដ្ឋសម័យទំនើបនៃអ៊ីស្រាអែលបានប្រកាសនៅថ្ងៃដែល កងកម្លាំងរបស់អង់គ្លេសចុងក្រោយ បានចាកចេញពីអ៊ីស្រាអែល (14 ឧសភា 1948) ។ មិនទាន់បាន ១ថ្ងៃស្រួលបួលផង ប្រទេសអារ៉ាប់ជិតខាង ៥ប្រទេស រួមមាន អេស៊ីប, ស៊ីរី, ហ្សកដានី, លីបង់, និងអ៊ីរ៉ាក់ បានប្រកាសសង្គ្រាមឈ្លានពាន អ៊ីស្រ្តាអែល។ នេះ ហៅថា សង្គ្រាមដើម្បីឯករាជ្យ។ មិនតែប៉ុណ្ណោះ ប្រទេសអ៊ីស្រ្តាអែល តែងតែឈរជើងយ៉ាងមំាត្រៀមដើម្បីយកជ័យជម្នះរាល់គ្រប់សង្គ្រាមទាំងអស់ដែលយាយីដោយប្រទេសអារ៉ាប់ជិតខាង ដូចជា សង្គ្រាម ស៊ីណាយ (Sinai War) នៅឆ្នាំ ១៩៥៦, សង្គ្រាម ៦ ថ្ងៃ (Six Day War) ឆ្នាំ ១៩៦៧ និង សង្គ្រាម យំគីពូ (Yom Kippur War) ឆ្នាំ ១៩៧៣។
តាំងពី រលាយបាត់បង់ទឹកដី រហូតដល់មានរដ្ឋឯករាជ្យរបស់ខ្លួនឡើងវិញ តាំងពីជាអ្នកទប់ទល់សង្គ្រាម រហូតដល់ ក្លាយជាអ្នកត្រូវបានសុំចរចារដើម្បីសន្តិភាពបញ្ចប់សង្គ្រាមវិញ តាំងពីទឹកដីជាខ្សាច់វាលរហោស្ថាន រហូតដល់កា្លយជា ប្រទេសបៃតង ជនជាតិ ជ្វីស ជាជាតិសាសន៍ដែលយើងត្រូវតែហ៊ានទទួលស្គាល់ថា ជាប្រទេសខ្លាំងក្លាពិតប្រាកដមែន។

នេះ គឺជា ឧត្តមគិតមួយចំនួន ដែលយើងអាចស្ទាបស្ទង់អ្វីដែលមាននៅក្នុងការគិតរបស់ពួកគេ៖
១. ប្រសិនបើអ្នកមិនទាន់ដឹងថាអ្នករស់នៅដើម្បីអ្វីនោះទេ មានន័យថា អ្នកមិនទាន់បានរស់ នៅឡើយ។
. ខ្ញុំមិនចង់បានអ្នកក្រោមបង្គាប់ដែលសុច្ចរិតនោះទេ ប៉ុន្តែខ្ញុំចង់បានអ្នកក្រោមបង្គាប់ណាដែលរវល់ខ្លាំងចំពោះការធ្វើរឿងល្អដែលពួកគេគ្មានពេលនឹងធ្វើរឿងអាក្រក់។
. ប្រសិនបើ ខ្ញុំគឺជាខ្ញុំ ដោយសារតែ អ្នកគឺជាអ្នក ហើយ អ្នកគឺជាអ្នក ដោយសារ ខ្ញុំគឺជាខ្ញុំ នោះមានន័យថា ខ្ញុំមិនមែនជាខ្ញុំ ហើយ អ្នកមិនមែនជាអ្នក។ ប៉ុន្តែ ប្រសិនបើ ខ្ញុំគឺជាខ្ញុំ ដោយសារតែ ខ្ញុំគឺជាខ្ញុំ ហើយ អ្នកគឺជាអ្នក ដោយសារតែ អ្នកគឺជាអ្នក នោះខ្ញុំគឺខ្ញុំ ហើយ អ្នកគឺជាអ្នក។
. ខ្ញុំមិននិយាយ ដោយសារតែ ខ្ញុំមានអំណាចក្នុងការនិយាយ។ ខ្ញុំនិយាយ ដោយសារតែ ខ្ញុំគ្មានអំណាចដើម្បីអាចនៅស្ងៀមបាន។

ប្រភព៖ ខ្មែរអប្សរា

ហាមដាច់ខាតយកអត្ថបទពី ANARCHAK.COM ទៅផ្សាយបន្តដោយគ្មានការអនុញ្ញាតិ បើលោក លោកស្រីត្រូវការអត្ថបទ សូមទំនាក់ទំនងលេខទូរស័ព្ទ 010 999 745

មតិយោបល់

ពេញនិយម