ចង់ដឹងទេ? រូបវិទូដ៏ល្បីល្បាញ លោក Stephen Hawking ទម្លាយ​ចម្ងល់ធំមួយ ដែល​មនុស្ស​ចង់ដឹង​បំផុត…
Connect with us

គួរដឹង

ចង់ដឹងទេ? រូបវិទូដ៏ល្បីល្បាញ លោក Stephen Hawking ទម្លាយ​ចម្ងល់ធំមួយ ដែល​មនុស្ស​ចង់ដឹង​បំផុត…

(ញូយ៉ក)៖ «វាគ្មានវត្តមាន​អ្វីទាំងអស់​ នៅមុនមហាព្រឹត្តិការណ៍​ នៃបន្ទុះប៊ីកប៊ែង (Big Bang) ដ៏មហិមា​ ដែលជាការចាប់​កំណើតនៃ​​ចក្រ​វាឡទាំងមូល»​។ នេះគឺជា​សម្តីរបស់អ្នក​វិទ្យាសាស្រ្ត​ផ្នែករូបវិទ្យា ដ៏ល្បីរន្ទឺរបស់​ចក្រភពអង់គ្លេស គឺលោក ស្ទីវិន ហាកឃីង (Stephen Hawking) ថ្លែងក្នុង​​ឱកាសនៃការ​ផ្តល់​បទ​សម្ភាសន៍​មួយជាមួយប៉ុស្តិ៍​ទូរទស្សន៍ National Geograhpic ទាក់ទិននឹង​ទឹ្រស្តីរបស់​លោក ស្តីពី​សំណួរ​ថាតើ​មានអ្វី​បានកើតឡើង នៅមុន​ពេលចក្រវាឡលេច​ចេញជា​រូបរាង។ ដកស្រង់ពី ស៊ីនហួរ ថ្ងៃចន្ទ ទី០៥ ខែមីនា ឆ្នាំ២០១៨។

ខណៈដែលទ្រឹស្តី​ដែលត្រូវបានគេស្គាល់​ជាទូទៅថា Big  Bang ដែលជាដំណាក់​កាល​នៃ​អ្វីមួយ​ដ៏សែនតូច​មិនគួរឲ្យជឿ បានចាប់ផ្តើម​​រីកធំឡើង បានផ្តល់កំណើត​ទៅឲ្យ​ចក្រវាឡ​ កាលពីរាប់ពាន់​លានឆ្នាំមុន និងកំពុងតែបន្ត​កំណត់ទិសដៅ​ ឲ្យចក្រវាឡ​ដដែលនោះ អ្វី​ដែលបាន​ធ្វើឲ្យអ្នកវិទ្យាសាស្រ្ត​ទាំងឡាយ កាន់តែមានក្តី​ងឿងឆ្ងល់ខ្លាំង​បំផុត ទំនងជាសំណួរ​ថា តើអ្វីទៅដែល​មានវត្តមាន នៅមុន​បាតុភូត​នៃបន្ទុះដ៏មហា​អស្ចារ្យ​នេះ។

គួរជម្រាបថា កិច្ចសម្ភាសន៍​ខាងលើរបស់​លោក Hawking ត្រូវបានធ្វើឡើង​ជាមួយពិធីករកម្មវិធី​លោក Neil deGrasse Tyson ដែល​ជារូបវិទ្យា​មួយរូបដូចគ្នា ឆ្លើយតបទៅនឹងសំនួរ ដែលគ្មាននរណាអាចឆ្លើយបាន​នៅរាប់ទសវត្សរ៍មកហើយ ដោយឡែកក៏មានសំនួរផ្សេងៗជាច្រើនទៀតដែរ កំពុងតែត្រូវការបកស្រាយ​ឲ្យកាន់តែច្បាស់ ទាក់ទងនឹងអ្វីៗដែលមានក្នុងចក្រវាឡ។

រំលឹកកាល​ពីឆ្នាំ២០១៧ កន្លងទៅថ្មីៗ​នេះ លោក Hawking ក៏ធ្លាប់ធ្វើការ​ព្រមានផងដែរ ចំពោះក្រុមអ្នក​វិទ្យាសាស្ត្រ និងតារាវិទូ ដែលបាននិង​កំពុងព្យាយាមស្វែងរកជីវិត​​អេលៀន ព្រោះថា ជីវិតអេលៀន​នឹងជាជីវិត ដែល​មានអរិយធម៌រុងរឿង​ជាងមនុស្ស​លោក​យើង​ឆ្ងាយ ហើយបើពួក​គេបង្ហាញវត្តមាន​នៅភពផែនដីយើងមែននោះ យើងក៏​មិនដឹងថា តើពួកគេ​ជាអេលៀនល្អ ឬមួយក៏អាក្រក់​នោះដែរ។

ពាក្យសម្តីប្រកប​ដោយតម្លៃ គួរឲ្យគិតពិចារណា​បំផុតខាង​លើនេះ គឺលោក Hawking ចង់សំដៅអង្គការ​អវកាស​មួយចំនួន ដូចជា​អង្គការ NASA ជា​ដើម ដែលបាន និងកំពុង​ព្យាយាមបង្ហាញ​ពីអ្វីដែលមនុស្ស​មាន ឲ្យទៅចក្រវាឡ​បានឃើញ ឧទាហរណ៍​ដូចជាយាន​ផ្ទុកថាស​បង្កប់ទិន្នន័យ ដែលបង្ហាញ​អំពីផែនទីភព​ផែនដី និងអ្វីៗដែល​មនុស្សកំពុង​អភិវឌ្ឍន៍ជា​ដើម ដែលវាពិតជា​រឿងឆោតល្ងង់ និងបង្កគ្រោះ​ថ្នាក់បំផុត៕ ​

 

ផ្តល់សិទ្ធិដោយ : អវកាស & វិទ្យាសាស្រ្ត

មតិយោបល់

ពេញនិយម