អង្គការ NASA នឹង​បញ្ជូនរ៉ូបូតដូចក្នុងរឿង Star Wars ទៅកាន់​ស្ថានីយអវកាសអន្តរជាតិ នៅឆ្នាំក្រោយ​នេះ…
Connect with us

គួរដឹង

អង្គការ NASA នឹង​បញ្ជូនរ៉ូបូតដូចក្នុងរឿង Star Wars ទៅកាន់​ស្ថានីយអវកាសអន្តរជាតិ នៅឆ្នាំក្រោយ​នេះ…

(អាមេរិក)៖ រ៉ូបូតដែលអាចហោះហើរដោយខ្លួន​ឯង មាន​ឈ្មោះថា Astrobee កំពុងត្រូវគេត្រៀម​បញ្ជូនទៅកាន់ស្ថានីយអវកាស​អន្តរ​ជាតិ ISS ដែកគ្រោងបាញ់បង្ហោះនៅឆ្នាំ២០១៩ ខាងមុខ។ នេះបើតាម​ការចេញផ្សាយ​ដោយ សារព័ត៌មាន CNBC នៅរសៀលថ្ងៃអង្គារ ទី០៦ ខែមីនា ឆ្នាំ២០១៨។

រ៉ូបូតអវកាសខាង​លើនេះ ដែលជាប្រព័ន្ធដ៏ថ្មី​សន្លាងបំផុត ក្រោមការអភិវឌ្ឍ​នៃគម្រោងស្រាវជ្រាវ​មានឈ្មោះថា SPHERES របស់​ទីភ្នាក់ងារ​អវកាស NASA មានសមត្ថភាព​អាចជួយដល់ក្រុម​អវកាសយានិក ក្នុងការងារគ្រប់​ប្រភេទ រួមមានតាំងពី​ការមើលខុស​​ត្រូវ លើផ្នែកគេហកិច្ចនៅលើ​ស្ថានីយ ISS រហូតដល់​ការតាមដាន ក៏ដូចជាថែទាំយានអវកាស​ជាដើម។

គួរជម្រាបថា ការរចនារបស់ Astrobee គឺទទួលឥទ្ធិពល​ខ្លះៗពីមនុស្សយន្ត នៅក្នុង​កម្រងខ្សែភាព​យន្តហូលីវូដ​​​ដ៏ល្បី Star Wars ដ៏ល្បីល្បាញបំផុតកាលពីរាប់ទសវត្សរ៍​មុន ហើយវាជួយច្រើន នៅក្នុងការងារ ដែលអវកាសយានិកពិបាក នឹងធ្វើបាន។

ចំណុចសំខាន់៖ ទោះបីជា​ថ្ងៃអនាគត ស្ថានីយអវកាស​អន្តរជាតិ នឹងត្រូវចែករំលែក​ឲ្យផ្នែកឯកជន​ជួយគ្រប់គ្រង និងអភិវឌ្ឍន៍​​ក៏ដោយ តែអង្គការ NASA នៅតែ​ព្យាយាម​ដើរតួនាទីសំខាន់​ដដែល ក្នុងការបន្តការងារ​អភិវឌ្ឍន៍ និងគ្រប់គ្រង​ស្ថានីយធំបំផុត ដ៏សំខាន់នៅ​ទីអវកាសនេះ ដើម្បីប្រយោជន៍​នៃការស្រាវជ្រាវ​អវកាស និងការពារភព​ផែនដី​ផងដែរ៕

ផ្តល់សិទ្ធិដោយ : អវកាស & វិទ្យសាស្រ្ត

មតិយោបល់

ពេញនិយម