អ្នក​ប្រើ​​​ហ្វេសប៊ុក​ខ្លះ​នៅ​ខ្មែរ នៅ​តែ​​ចាញ់​ការ​​បំផុសបំផុលឥតស្រាកស្រាន្ត​រឿង​អគារ​ក្បែរ​កំពូល​អង្គរ
Connect with us

គួរដឹង

អ្នក​ប្រើ​​​ហ្វេសប៊ុក​ខ្លះ​នៅ​ខ្មែរ នៅ​តែ​​ចាញ់​ការ​​បំផុសបំផុលឥតស្រាកស្រាន្ត​រឿង​អគារ​ក្បែរ​កំពូល​អង្គរ

អ្នក​ប្រើ​បណ្តាញ​សង្គម​ហ្វេសប៊ុក​នៅ​កម្ពុជា នៅ​តែ​រង​ការ​ចាញ់បំផុសបំផុលឥតឈប់ឈរ​រឿង​អគារ​ក្បែរ​អណ្តែត​ឡើង​ក្បែរ​កំពូល​ប្រាសាទ​អង្គរវត្ត ដោយ​មាន​មនុស្ស​ជា​ច្រើន​គិត​ន័យ​អវិជ្ជមាន​ទៅ​លើ​រូប​ភាព​មួយ​សន្លឹក ដែល​បាន​ចែកចាយ​ពេញ​បណ្តាញ​សង្គម​ហ្វេសប៊ុក​តាំង​ពី​ម្សិលមិញ។

ឆ្លើយ​តប​នឹង​បញ្ហា​នេះ អ្នក​នាំ​ពាក្យ​អាជ្ញាធរ​ជាតិ​អប្សរា​​មួយ​រូប បាន​អះអាង​ថា វា​ពុំ​មែនជា​សំណង់អគារ​អ្វី​ដូច​ការ​បង្ហោះ​និង​ការ​បញ្ចេញ​មតិ​អវិជ្ជមាន​របស់​ប្រិយមិត្ត​ប្រើ​បណ្តាញ​សង្គម​ហ្វេសប៊ុក​នោះ​ទេ តែ​នោះ​ជា​ដំបូល​នោះ​ប្រក់​​ការពារ​ទឹកភ្លៀង កម្ដៅ​ថ្ងៃ អំឡុង​ពេល​ធ្វើ​ការ​ជួសជុល​នោះ​ទេ ដែល​នេះ​ជា​គម្រោង​ជួសជុល​ប្រាសាទ​​អង្គរវត្ត​​របស់​អាល្លឺម៉ង់ ហើយ​នឹង​រុះរើវិញ​ទាំង​អស់ក្រោយ​ជួសជុលរួច។

អាជ្ញាធរ​រូប​នេះ បញ្ជាក់ថាសម្រាប់​អ្នក​ដែល​បាន​ចូល​ទៅ​មើល​ដល់​អង្គរ​ នឹង​បាន​ដឹង​ច្បាស់​ថា​កំពូល​នោះ​ជា​អ្វី តែ​សម្រាប់​អ្នក​ដែល​មិន​បាន​ទៅ​ផ្ទាល់​ក៏​កើ​ការ​សង្ស័យ​គិត​អវិជ្ជមាន​ទៅ​លើ​ខាង​ការគ្រប់គ្រង​របស់​អាជ្ញាធរ​ទៅ​វិញ៕

ផ្តល់សិទ្ធដោយ : អង្គរប៉ុស្តិ៏

មតិយោបល់

ពេញនិយម