រថយន្ដប្រើប្រាស់ប្រេងម៉ាស៊ូតអាចនឹងត្រូវបាត់មុខពីទីផ្សារពិភពលោកក្នុងពេលប៉ុន្មានឆ្នាំខាងមុខនេះ
Connect with us

ថ្មីៗ

រថយន្ដប្រើប្រាស់ប្រេងម៉ាស៊ូតអាចនឹងត្រូវបាត់មុខពីទីផ្សារពិភពលោកក្នុងពេលប៉ុន្មានឆ្នាំខាងមុខនេះ

បណ្ដាទីក្រុងនានាជុំវិញពិភពលោកកំពុងតែធ្វើការហាមឃាត់ទៅលើរថយន្ដប្រើប្រាស់ប្រេងម៉ាស៊ូត ដើម្បីកាត់បន្ថយការបំពុលខ្យល់និង ធ្វើឲ្យប្រជាជនមានសុខភាពល្អប្រសើរជាងមុន។

ទីក្រុងកូប៉ិនហាក ដែលជារដ្ឋធានីរបស់ប្រទេសដាណឺម៉ាក បានចាប់ផ្ដើមបញ្ឈប់ការប្រើប្រាស់រថយន្ដដំណើរការដោយប្រេងម៉ាស៊ូត ចាប់ពីឆ្នាំនេះទៅ។ លើសពីនេះទៅទៀត ខណៈពេលទីក្រុងរ៉ូមគ្រោងនឹងបិទការប្រើប្រាស់រថយន្ដទាំងនោះឲ្យបានមុនឆ្នាំ ២០២៤ ទីក្រុងអាតែន ប៉ារីស ម៉ាឌ្រីដ និងទីក្រុងម៉ិចស៊ីកូក៏មានគម្រោងហាមឃាត់រថយន្ដប្រភេទនេះឲ្យបានមុនឆ្នាំ ២០២៥ ផងដែរ។

ចំណែកប្រទេសអាល្លឺម៉ង់ឯណោះវិញ តុលាការកំពូលបានអនុញ្ញាតឲ្យទីក្រុងនានាក្នុងប្រទេសមួយនេះ​បង្កើតច្បាប់ហាមឃាត់លើការបើកបររថយន្ដប្រើប្រាស់ម៉ាស៊ូតនេះ។

ទន្ទឹមនឹងនេះដែរ ក្រុមហ៊ុនរថយន្ដតូយ៉ូតាក៏នឹងបញ្ចប់ការផលិតរថយន្ដប្រើប្រាស់ប្រេងម៉ាស៊ូតសម្រាប់ទ្វីបអឺរ៉ុប​ត្រឹមឆ្នាំនេះផងដែរ។

ជាក់ស្ដែង ប្រេងម៉ាស៊ូតបាននាំឲ្យមានបញ្ហាបរិស្ថានជាច្រើន ដោយសារតែវាបញ្ចេញសារធាតុអាសូតឌីអុកស៊ីត ដែលបង្កឲ្យមានបញ្ហាផ្លូវដង្ហើម។

តើអ្នកគិតថា ទីក្រុងរបស់យើងគួរតែហាមឃាត់លើការប្រើប្រាស់រថយន្ដដំណើរការដោយប្រេងម៉ាស៊ូតនេះដែររឺទេ?

ប្រភព៖ WEF

អត្ថបទល្អផ្សេងទៀត៖ អ្នក​ជំនាញ​ថា​ឡាន​ជជុះ​នៅ​កម្ពុជា ​កំពុង​ថយ​ចុះ ព្រោះ​ប្រជា​ជន​យល់​ដឹង​ច្រើន

ការ​នាំ​ចូល​រថយន្ដ​ជជុះ​នៅ​កម្ពុជា ​កំពុង​មាន​ការ​ថយ​ចុះ​ខ្លាំង​មួយ​រយៈ​ចុង​ក្រោយ​នេះ ​បន្ទាប់​ពី​ប្រជាជន​ងាក​មក​ប្រើ​របស់​ថ្មី ​និង​មាន​ការ​យល់​ដឹង​ច្រើន​ពី​រថយន្ដ។ ​នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក Brian Ko នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ហ៊ីយ៉ាន់ដា​ខេមកូម៉ូធ័រ ខេម​បូឌា។

ក្រៅ​ពី​ប្រជា​ពលរដ្ឋ​យល់​ដឹង​ច្រើន​ហើយ ​ខាង​សហព័ន្ធ​ឧស្សាហកម្ម​យានយន្ត​កម្ពុជា ​ក៏​កំពុង​ដាក់​វិធាន​ការ​ហាម​ឃាត់​ការ​នាំ​ចូល​រថយន្ដ​មួយ​ទឹក​ពី​បរទេស​មក​ដែរ។ ដោយ​នេះ​ជា​គោល​ដៅ​មួយ​សម្រាប់​បង្កើន​ការ​នាំ​ចូល​រថយន្ដ​ថ្មី​ៗ។ ខណៈ​ដែល​វា​ក៏​មាន​ប្រយោជន៍​ច្រើន​សម្រាប់​ប្រជាជន​កម្ពុជា​ផង​ដែរ ព្រោះ​រថយន្ដ​ថ្មី​មិន​ពិបាក​ក្នុង​ការ​ជ្រើសរើស​ឡើយ។

នៅ​កម្ពុជា​ក្នុង​១​ឆ្នាំ​ៗ ​មាន​ការ​នាំ​ចូល​រថយន្ដ​មិន​ក្រោម​៦​ម៉ឺន​គ្រឿង​ឡើយ។ ហើយ​ស្រប​ពេល​សេដ្ឋកិច្ច​កំពុង​ដើរ​ទៅ​មុខ​ផង​ដែរ គេ​រំពឹង​ថា​ឆ្នាំ​ក្រោយ​ៗ​ទៅ​ការ​នាំ​ចូល​នេះ​នឹង​កាន់​តែ​កើន​ឡើង​ថែម​ទៀត៕

ហាមដាច់ខាតយកអត្ថបទពី ANARCHAK.COM ទៅផ្សាយបន្តដោយគ្មានការអនុញ្ញាតិ បើលោក លោកស្រីត្រូវការអត្ថបទ សូមទំនាក់ទំនងលេខទូរស័ព្ទ 010 999 745

មតិយោបល់

ពេញនិយម