តើវីរុស និងបាក់តេរី ខុសគ្នាយ៉ាងដូចម្តេច?
Connect with us

គួរដឹង

តើវីរុស និងបាក់តេរី ខុសគ្នាយ៉ាងដូចម្តេច?

វីរុស និងបាក់តេរី សុទ្ធតែជាមីក្រូរូបធាតុដែលមាននៅក្នុងខ្លួនមនុស្ស និងខ្យល់អាកាស។ ជារឿយៗ វីរុស និងបាក់តេរីនេះត្រូវបានគេប្រើប្រាស់តំណាលគ្នា នៅពេលដែលគេចង់និយាយពីប្រភេទមេរោគផ្សេងៗ។ ប៉ុន្តែតើអ្នកដឹងទេថា វីរុស និងបាក់តេរីមានភាពខុសគ្នា?

ខាងក្រោមនេះគឺជាភាពខុសគ្នារវាងវីរុស និងបាក់តេរី៖

១. បាក់តេរី
បាក់តេរី គឺជាប្រភេទមីក្រូបដែលមានកោសិកាតែមួយ ដែលមានលក្ខណះស៊ាំញ៉ាំ ដោយវាមានហុំព័ទ្ធដោយស្រទាប់យ៉ាងក្រៅមួយដែលស្តើងស្វិតដើម្បីការពារពួកវា។ ពពួកបាក់តេរីនេះកើតមានតាំងពី៣លាន៥សែនមុនមកម្ល៉េះ ហើយពួកគេគឺអាចបង្កបង្កើតបានដោយខ្លួនឯង។

ពពួកបាក់តេរីមានការធន់ខ្លាំង ព្រោះពួកគេវាអាចរស់នៅសឹងតែគ្រប់ទីកន្លែង និងគ្រប់បរិយាកាស មិនថាក្តៅខ្លាំង ត្រជាក់ខ្លាំង មានវីទ្យុសកម្ម រឺដូចជានៅក្នុងនោះមនុស្សនោះទេ។

មិនមែនគ្រប់បាក់តេរីសុទ្ធតែអាក្រក់សម្រាប់រាងកាយនោះទេ ព្រោះក្នុងនោះមានមួយចំនួនក៏ជាពពួកបាក់តេរីល្អដែលការពាររាងកាយរបស់អ្នកផងដែរ។ សម្រាប់ជម្ងឺដែលឆ្លងទៅដោយបាក់តេរី វិទ្យាសាស្ត្រអាចមានថ្នាំ រឺវិធីសាស្ត្រទៅព្យាបាលអោយជាសះស្បើយបាន។

២. វីរុស
សម្រាប់វីរុសវិញ ពួកវាមានភាពល្អិតជាងបាក់តេរី សូម្បីតែវីរុសដែលធំបំផុត ក៏នៅតូចជាងបាក់តេរីដែលតូចបំផុតដែរ។ វីរុសនីមួយៗសុទ្ធតែមានការការពារដោយស្រទាប់ខាងក្រៅ ដែលមានផ្ទុកប្រូតេអ៊ីន និងសែនមួយចំនួនជាប្រភេទ RNA និង DNA ។

ខុសពីពពួកបាក់តេរីដែលអាចរស់នៅខ្លួនឯងបាន ពួកវីរុសមិនអាចនោះទេ ដូច្នេះហើយវាត្រូវនៅក្នុងខ្លួនអ្វីមួយ ដូចជាខ្លួនមនុស្ស រឺសត្វជាដើម។ នៅពេលខ្លះ ពពួកវីរុសនេះបានចូលទៅសម្លាប់បាក់តេរីល្អៗ ដោយពេលខ្លះវាក៏ធ្វើអោយកើតមានជាកោសិកាមហារីកផ្សេងៗដែរ។

សម្រាប់វីរុស ពួកវាមិនមានថ្នាំដើម្បីសម្លាប់ រឺបំបាត់វាឡើយ មានតែជួយទប់ស្កាត់ពីឥទ្ធិពលរបស់ពួកវាតែប៉ុណ្ណោះ៕

អត្ថបទល្អផ្សេងទៀត៖ ហេតុអ្វីបានជាគេហាមឃាត់មិនអោយប្រើថ្នាំផ្សះ?

តើអ្នកធ្លាប់ឆ្ងល់ទេ ហេតុអ្វីបានអ្វីមានការផ្សព្វផ្សាយច្រើនម្ល៉េះទាក់ទងនឹងការមិនអោយប្រើប្រាស់ថ្នាំផ្សះ ដើម្បីព្យាបាលជម្ងឺផ្សេងៗ ជាពិសេសគឺការប្រើប្រាស់វាដោយគ្មានវិជ្ជបញ្ជា? តើការប្រើប្រាស់ថ្នាំផ្សះមានផលប៉ះពាល់អ្វី? រួចចុះហេតុអ្វីបានជាពីមុនយើងអាចប្រើប្រាស់បាន?

ថ្នាំផ្សះ រឺគឺជាថ្នាំដែលមានផ្ទុកសារធាតុ “Antibiotics” ដោយវាត្រូវបានគេរកឃើញវត្តមានឡើងនៅកំឡុងឆ្នាំ ១៩៤០។ កាលនោះ វត្តមានថ្នាំផ្សះប្រភេទនេះត្រូវបានគេចាត់ទុកជារបកគំហើញដ៏ទាន់សម័យ និងមានប្រយោជន៍បំផុតមួយនៅក្នុងវិស័យវិជ្ជសាស្ត្រហើយ ដោយសារថ្នាំនេះមានគុណប្រយោជន៍នៅក្នុងការផ្សាំមេរោគនឹងខ្លួន និងជួយអោយខ្លួនមនុស្សឆាប់ជាសះស្បើយទៅនឹងជម្ងឺផ្សេងៗ។

ទោះជាយ៉ាងណាក៏ដោយ ការប្រើប្រាស់ថ្នាំប្រភេទនេះច្រើនពេក បានធ្វើឡើងអោយកើតមានបញ្ហាអាក្រក់ម្យ៉ាង ដែលធ្វើអោយឈានទៅដល់ការផ្អាក រឺកាត់បន្ថយប្រើប្រាស់ថ្នាំប្រភេទ Antibiotics នេះ។

បញ្ហានោះគឺ ក្រោយពេលដែលប្រើប្រាស់ថ្នាំដែលមានផ្ទុកសារធាតុជារឿយ ពួកវាមិនត្រឹមតែលែងសូវមានសមត្ថភាពព្យាបាលជម្ងឺ ប៉ុន្តែវាបែរជាធ្វើអោយមេរោគដែលបង្កជម្ងឺទាំងនោះរឹតតែមានថាមពលខ្លាំងនៅក្នុងការទប់ទល់នឹងថ្នាំផ្សេងៗទៅវិញ។

ក្នុងការប្រើប្រាស់ថ្នាំផ្សះមកព្យាបាលជម្ងឺមួយចំនួនដូចជាផ្តាសាយជាដើម វាមិនត្រឹមតែមិនអាចសម្លាប់វីរុសដែលបង្កអោយមានជម្ងឺនេះទេ ប៉ុន្តែវាថែមទាំងបានបង្កើតនូវបាក់តេរីផ្សេងៗមកអោយនៅសម្ងំក្នុងខ្លួនថែមទៀត ដោយបាក់តេរីទាំងនោះសុទ្ធតែជាពពួកដែលពិបាកក្នុងការសម្លាប់។

សម្រាប់ក្មេងៗជាពិសេស ការប្រើប្រាស់ថ្នាំផ្សះច្រើនអាចធ្វើអោយខូចប្រព័ន្ធស៊ាំរបស់ពួកគេ និងធ្វើអោយពួកគេទទួលរងការវាយប្រហារពីជម្ងឺជាច្រើនផ្សេងៗទៀតនៅថ្ងៃមុខ។ ទន្ទឹមនឹងនេះ ពួកគេក៏អាចទទួលផលប៉ះពាល់ភ្លាមៗផងដែរ ពោលគឺបញ្ហាដូចជាឈឺពោះ ចុកពោះ រាគរួស រឺក៏មានប្រតិកម្មផ្សេងៗនៅក្នុងខ្លួនផងដែរ។

បាក់តេរីដែលកើតចេញពីថ្នាំផ្សះនេះក៏អាចបណ្តាលអោយអ្នកប្រើប្រាស់មានបញ្ហាឆ្លងដូចជាជម្ងឺទាក់ទងនឹងត្រចៀក ច្រមុះ រឺស្បែកជាដើមដូចគ្នា៕ ដូច្នេះដើម្បីសុវត្ថិភាព អ្នកមិនគួរប្រើប្រាស់ថ្នាំផ្សះដោយគ្មានវិជ្ជបញ្ជាត្រឹមត្រូវនោះទេ៕

ហាមដាច់ខាតយកអត្ថបទពី ANARCHAK.COM ទៅផ្សាយបន្តដោយគ្មានការអនុញ្ញាតិ បើលោក លោកស្រីត្រូវការអត្ថបទ សូមទំនាក់ទំនងលេខទូរស័ព្ទ 010 999 745

មតិយោបល់

ពេញនិយម