វិធីបង្រៀនកូនក្មេងអោយឆាប់ចេះនិយាយ!
Connect with us

គួរដឹង

វិធីបង្រៀនកូនក្មេងអោយឆាប់ចេះនិយាយ!

ឪពុកម្តាយឥឡូវប្រហែលជាមានការព្រួយបារម្ភច្រើនទាក់ទងនឹងការចេះនិយាយរបស់កូនតូចរបស់ខ្លួន ដោយសារតែកូនក្មេងសម័យបច្ចុប្បន្ននេះភាគច្រើនតែងកម្រចេះនិយាយ បើប្រៀបធៀបនឹងកូនដែលកើតពីជំនាន់មុនៗ។

ហេតុផលធំមួយដែលបណ្តាលមកមានបញ្ហានេះ គឺដោយសារតែឪពុកម្តាយខ្លះមិនសូវចំនាយពេលជាមួយកូនរបស់ខ្លួនគ្រប់គ្រាន់នោះទេ ប៉ុន្តែបែរជាអោយកូនរបស់ខ្លួនជក់ជាមួយការមើលវីដេអូក្នុងទូរស័ព្ទ ឬលើអ៊ីនធឺណែតផ្សេងៗទៅវិញ។

សម្រាប់អ្នកដែលមានបញ្ហាកូនមិនទាន់ចេះនិយាយ ខណះដែលពួកគេមានអាយុរាងច្រើនទៅហើយនោះ អ្នកអាចសាកល្បងវិធីធំៗទាំង៦នេះបាន ដើម្បីទទួលបានប្រសិទ្ធិភាព ដោយក្នុងនោះមានដូចជា៖

១. ចាប់ផ្តើមនិយាយទៅកាន់កូនអោយបានច្រើនជាងមុន
ការនិយាយសន្ទនាជាមួយកូនគឺជាកត្តាជម្រុញដ៏សំខាន់មួយសំរាប់អោយកូនរបស់អ្នកឆាប់ចេះនិយាយ ព្រោះថានៅពេលដែលអ្នកចំនាយពេលនិយាយជាមួយពួកគេ ពួកគេនឹងរៀនចេះពាក្យច្រើនពីការសន្ទនានោះ។

២. នៅពេលដែលពួកគេចេះមួយពាក្យៗ ចាប់ផ្តើមចាប់ពាក្យពីរបីម៉ាត់ចូលបន្ថែមទៀត
វិធីម្យ៉ាងទៀតនៅក្នុងការផ្ចុងផ្តើមកូនអោយឆាប់ចេះនិយាយ គឺតាមរយះការបន្ថែមពាក្យទៅអោយពួកគេ។ ជាទូទៅ ក្មេងចាប់ផ្តើមដោយពាក្យតែមួយម៉ាត់ប៉ុណ្ណោះ ដូច្នេះហើយនៅពេលដែលពួកគេចេះប្រើពាក្យទាំងនោះហើយ អ្នកគួរតែឧស្សាហ៍បន្ថែមពាក្យថ្មីដើម្បីបង្រៀនអោយពួកគេចេះប្រើរួមគ្នា។

៣. បង្រៀនពាក្យពួកគេ ដោយអ្នកនិយាយដដែលៗជាមួយនឹងពាក្យនោះ
ដើម្បីអោយកូនក្មេងឆាប់ចាប់បានពាក្យដែលអ្នកបង្រៀន អ្នកត្រូវតែឧស្សាហ៍ប្រើប្រាស់ពាក្យនោះជាមួយពួកគេម្តងហើយម្តងទៀត ដើម្បីអោយពាក្យទាំងនោះចងចាំនៅក្នុងខួរក្បាលរបស់ពួកគេ។

៤. លេងល្បែងផ្សេងៗជាមួយកូន
វិធីដែលជួយអោយកូននិយាយបានច្រើនផងនោះ គឺតាមរយះការលេងល្បែងផ្សេងៗជាមួយកូន ជៀសវាងអោយពួកគេប្រើប្រាស់តែប្រព័ន្ធអេឡិចត្រូនិច។ ការធ្វើដូចនេះ អាចនឹងជួយបង្វែរចំណាប់អារម្មណ៍របស់កូនអោយចង់ព្យាយាមនិយាយមកកាន់អ្នក ដើម្បីលេងជាមួយអ្នកកាន់តែច្រើនទៀត។

៥. សួរជាសំនួរទៅកាន់កូនជាប្រចាំ
វិធីមួយទៀតដើម្បីបង្ខំអោយកូនឆាប់ចេះនិយាយគឺ ការសួរសំនួរជាប្រចាំដដែលៗទៅកាន់កូន ព្រោះការធ្វើដូចនេះនឹងធ្វើអោយកូនរបស់អ្នកទម្លាប់ត្រចៀកទៅនឹងសំនួរទាំងនោះ ហើយធ្វើអោយពួកគេរៀនឆ្លើយនឹងអ្នកទៀតផង។

៦. ប្រើប្រាស់សម្ភារះផ្សេងៗនៅពេលបង្រៀនកូន
ការប្រើប្រាស់ឧបករណ៍ រឺសម្ភារះផ្សេងៗមកបង្រៀនកូនក្នុងការនិយាយជារឿងដែលមានប្រសិទ្ធិភាពមួយ ព្រោះការក្មេងឆាប់ចាប់បានអ្វីដែលអ្នកបង្រៀននៅពេលដែលពួកគេមើលឃើញពីរបស់នោះ ជាជាងនៅពេលដែលអ្នកគ្រាន់តែនិយាយមាត់ ព្រោះខួរក្បាលរបស់ពួកគេមិនទាន់ចេះស្ទាត់ដូចមនុស្សធំនោះឡើយ៕

អត្ថបទល្អផ្សេងទៀត៖ ក្នុងនាមជាឳពុករបស់គេ តើត្រូវបង្ហាត់បង្រៀនអ្វីខ្លះដល់កូនប្រុស?

តាមឧត្ដមគតិមាតាបិតានីមួយៗមានតួនាទីសំខាន់ក្នុងការចិញ្ចឹមអប់រំកូន។ ទោះជាយ៉ាងណាក៏ដោយចំណងទំនាក់ទំនងរវាងឪពុកនិងកូនប្រុសគឺមានភាពប្លែកបន្តិច។

មានរឿងខ្លះដែលកូនប្រុសភាគច្រើននឹងត្រូវរៀនពីឪពុករបស់គេ។ មិនថាការងារអ្វី ជាពិសេសអំឡុងពេលដែលគេកំពុងលូតលាស់ និងនៅវ័យជំទង់។ ជាឳពុកត្រូវតែធ្វើយ៉ាងណាបង្រៀនកូនប្រុសឱ្យចេះគ្រប់គ្រងជីវិតរបស់គេ ឱ្យស្គាល់អ្វីអាក្រក់អ្វីល្អ។ ថ្ងៃនេះយើងនឹងលើកយករឿងរ៉ាវមួយចំនួនដែលឳពុកគ្រប់រូបគួរតែធ្វើការបង្ហាត់បង្ហាញដល់កូនខ្លួន។

១. ការឈ្នះ និងចាញ់

lessons for son

ជាឳពុករបស់គេត្រូវតែធ្វើជាគំរូល្អដល់កូន ដូចជានៅក្នុងពេលលេងអ្វីមួយជាហ្គេមឬការប្រកួតប្រជែង យើងត្រូវបង្រៀនឱ្យកូនចេះធ្វើឥរិយាបថយ៉ាងណាទៅកាន់ស្ថានការណ៏នោះ ទោះឈ្នះឬចាញ់ក៏ដោយ។ ធ្វើការណែនាំ ឬអាចបង្ហាញគេតាមរយៈសកម្មភាពរបស់ខ្លួន។

២. តើធ្វើដូចម្តេចដើម្បីក្លាយជាបុរសល្អម្នាក់ចំពោះស្រីៗ

lessons for son

តើត្រូវរក្សាឥរិយាបថបែបណាចំពោះមនុស្សស្រី មិនថាតែចំពោះបងប្អូនស្រី ឬ ម្តាយរបស់ខ្លួន។ ឱ្យគេដឹងពីការគោរពសិទ្ធមនុស្សស្រី ឱ្យមានសុជីរធម៌ក្នុងការនិយាយស្តីជាមួយមនុស្សស្រីជុំវិញខ្លួន និងធ្វើយ៉ាងណាដើម្បីរក្សាចំណងមិត្តភាពជាមួយមនុស្សស្រីបានល្អ។

៣. របៀបនិយាយអំពីសេចក្ដីស្រឡាញ់

lessons for son

ទំនាក់ទំនងស្នេហាគឺជាភាពចាំបាច់សម្រាប់មនុស្ស។ កូនប្រុសគួរតែរៀនពីរបៀបគិតគូរពីបេះដូងនិងរឿងស្នេហាពីឪពុករបស់គេ។ នៅពេលដែលគេធំឡើងគេនឹងដឹងពីអារម្មណ៍និងរបៀបដែលគេត្រូវបង្ហាញការស្រលាញ់ទៅកាន់មនុស្សម្នាក់ មិនថាចំពោះតែសង្សារទេ ការស្រលាញ់ចំពោះបងប្អូនក៏ដូចគ្នា។ ប្រាកដណាស់ការធ្វើបែបនេះនឹងធ្វើឱ្យគេកាន់តែមានទំនុកចិត្តនិងយល់ដឹងអំពីខ្លួនឯង។

៤. ពេលនិងរបៀបប្រយុទ្ធ

lessons for son

គឺបង្រៀនកូនប្រុសឱ្យចេះវិជ្ជាការពារខ្លួនឯង ក៏ដូចជាអ្នកដ៏ទៃនៅពេលដែលមានរឿងអាសន្នកើតឡើង។ ឱ្យគេចេះគ្រប់គ្រងស្ថានការណ៏ដែលកើតឡើង រកវិធីដោះស្រាយឬត្រូវប្រយុទ្ធវាយតប់ឬយ៉ាងណា។

៥. ការងារសំណង់និងជួសជុល

lessons for son

មនុស្សប្រុសនឹងត្រូវរំពឹងថា ចេះការងារច្រើនជាងមនុស្សស្រី​ជាពិសេសការងាររោងជាង ឬការជួសជុលផ្សេងៗ។ ហេតុដូច្នេះហើយសមត្ថភាពក្នុងការធ្វើការងារសំខាន់ទាំងនោះគឺជាអ្វីដែលឪពុកគួរតែបញ្ជូនទៅកូនប្រុសរបស់គាត់។ គាត់គួរធ្វើរឿងនេះដោយបង្ហាញគេពីរបៀបដែលត្រូវធ្វើវា។

៦. ភាពឯករាជ្យលើខ្លួនឯង

lessons for son

នៅពេលដែលកំពុងលូតលាស់គេត្រូវរៀនពីការធ្វើយ៉ាងណាឱ្យខ្លួនឯងឯករាជ្យ មិនរស់នៅដោយពឹងពាក់លើអ្នកដទៃទាំងស្រុង។ ឱ្យចេះការងារប្រចាំខ្លួន ដូចជាការរៀបចំខ្លួន ការស្លៀកពាក់ ការមើលរបស់របរប្រើប្រាស់ ទុកដាក់ដោយខ្លួនឯង ការរៀនសូត្រក៏ដូចជាការងារផ្ទាល់ខ្លួនទាំងអស់។

៧. តម្លៃត្រឹមត្រូវ

lessons for son

មេរៀននេះមានសារៈសំខាន់ខ្លាំងណាស់ចាប់តាំងពីកុមារ ត្រូវដឹងលើអ្វីដែលត្រូវនិងខុស។ នេះក៏អាចមានឥទ្ធិពលពីសាសនាទំនៀមទំលាប់របស់ឪពុកម្ដាយ។ ក៏ប៉ុន្ដែសាសនានីមួយៗមានមូលដ្ឋានក្នុងសីលធម៌និងភាពទៀងត្រង់ដូចគ្នា។ ឪពុកគឺមានសារៈសំខាន់ជាពិសេសក្នុងការបង្រៀនកូនរបស់គាត់នូវតម្លៃជាមូលដ្ឋានដែលគាត់គួរធ្វើតាមនៅក្នុងជីវិតរស់នៅ។

៨. បញ្ហាសុវត្ថិភាព

lessons for son

ជាក្មេងប្រុសគេក៏ត្រូវទទួលបាននូវចំណេះដឹងដើម្បីការពារខ្លួនឯងពីគ្រោះថ្នាក់ផ្សេងៗ យ៉ាងហោចណាស់ត្រូវចេះក្បាច់ឬល្បិចការពារខ្លួនពេលមានរឿងភ្លាមៗ ទោះជារឿងនៅក្នុងផ្ទះឬក្រៅផ្ទះក៏ដោយ ត្រូវចេះប្រើប្រាស់នូវឩបករណ៏សង្គ្រោះបន្ទាន់ ដូចជាបំពង់បន្លត់អគ្គីភ័យ កាំបិទ ជាដើម។

៩. តើធ្វើដូចម្តេចដើម្បីរីករាយជាមួយខ្លួនគេ និង ការទទួលខុសត្រូវ

lessons for son

ធម្មតាទេនៅពេលដែលក្មេងប្រុសធំទៅ គេតែងតែចង់មានសេរីភាព ដើរលេងជាមួយមិត្ត ទៅក្រៅញ៉ាំអី ជាមួយមិត្តគេជាដើម ដូច្នេះក្នុងនាមជាឳពុកយើងត្រូវបង្រៀនគេឱ្យចេះដឹងខុសត្រូវពីការដើរលេងទាំងនោះជាមួយមិត្ត កុំឱ្យគេធ្វើអ្វីមិនល្អ អប់រំគេឱ្យសេពគប់មិត្តល្អ ត្រូវដឹងទំនួលខុសត្រូវ ដឹងពេលវេលា ដើរលេងនិងការសិក្សា និងពេលដែលត្រូវត្រលប់មកផ្ទះ។

១០. តើធ្វើដូចម្តេចដើម្បីទទួលខុសត្រូវលើសកម្មភាពរបស់គេ

lessons for son

នៅពេលដែលគេមានផ្ទះនៅខ្លួនឯង គាត់ត្រូវដឹងពីទទួលខុសត្រូវយ៉ាងធំធេង។ ការដែលបង្ហាត់កូនឱ្យចេះពីទំនួលខុសត្រូវក្នុងឆាកជីវិត និងរបស់ដែលគេមានគឺជាកេរ្តិ៍ដំណែលមួយរបស់ឳពុកម្តាយ។ ជាពិសេសគឺទំនួលខុសត្រូវចំពោះគ្រួសារផ្ទាល់។ មិនមែនគ្រប់ក្រុមគ្រួសារទាំងអស់អាចត្រូវការកូនប្រុសអ្នករកស៊ីចិញ្ចឹមនោះទេ ប៉ុន្តែវាជាការល្អដែលមានកូនប្រុសម្នាក់ដែលត្រៀមខ្លួនរួចជាស្រេចលើការងារអស់ទាំងនោះ។

១១. ការប្រឈមមុខ និងការដោះស្រាយ ជាមួយជីវិត

lessons for son

ក្មេងប្រុសត្រូវរៀនពីរបៀបកុំឱ្យភ័យស្លន់ស្លោពីឪពុកម្តាយរបស់គេ ពេលដែលជួបរឿងមិនល្អក្នុងឆាកជិវិត។ ទោះជាគាត់ប្រឈមមុខនឹងស្ថានភាពណាក៏ដោយគាត់ត្រូវចេះគិតអំពីរបៀបដោះស្រាយវា។ គាត់គួរតែមានចំណេះដឹងដើម្បីដោះស្រាយបញ្ហាហើយមិនត្រូវធ្វើឱ្យមានការភ័យខ្លាចនៅពេលអ្វីៗទាំងអស់មិនដំនើរការល្អ។ និយាយឱ្យខ្លីគាត់ត្រូវរៀនពីរបៀបក្លាយជាបុរសពិតពីឪពុកម្តាយរបស់គាត់៕ 

មតិយោបល់

ពេញនិយម