អីយ៉ា! មកមើល Sky bar ខ្ពស់ជាងគេបំផុតនៅប្រទេសកម្ពុជាម្តងមើល! ពេលនេះលោកអ្នកអាចចូលទស្សនាបានហើយ!
Connect with us

ទាក់ទាញ

អីយ៉ា! មកមើល Sky bar ខ្ពស់ជាងគេបំផុតនៅប្រទេសកម្ពុជាម្តងមើល! ពេលនេះលោកអ្នកអាចចូលទស្សនាបានហើយ!

ពីមួយថ្ងៃទៅមួយថ្ងៃ ប្រទេសកម្ពុជាបានធ្វើការវិវត្តន៍យ៉ាងលឿន ដោយក្នុងនោះសឹងតែគ្រប់វិស័យសុទ្ធតែមានការរីកចម្រើនទៅមុខយ៉ាងខ្លាំង។ ស្របជាមួយនឹងស្តង់ដារជីវភាពប្រជាជនកើនឡើងជាលំដាប់ វត្តមាននៃភោជនីយដ្ឋាន រឺកន្លែងកំសាន្តទំនើបក៏ចាប់ផ្តើមឃើញមានការកើនឡើងដើម្បីបំពេញសេចក្តីត្រូវការរបស់អ្នកប្រើប្រាស់។

តួយ៉ាងដូចជាពេលថ្មីៗនេះ មានវត្តមានភោជនីយដ្ឋានលើអាកាសមួយ ដែលយើងចំណាំហៅថា Sky bar បានលេចឡើងយ៉ាងស្កឹមស្កៃនៅជាន់ទី ៣៧ ក្នុងអាគារពាណិជ្ជកម្មដ៏ប្រណិត គឺអាគារវឌ្ឍនះ។ លក្ខណះពិសេសរបស់ Sky bar នេះបើប្រៀបធៀបទៅនឹង ផ្សេងៗទៀតដែលមានបង្កើតឡើងនៅប្រទេសកម្ពុជា ពោលគឺទីក្រុងភ្នំពេញតែម្តង គឺត្រង់ថា គឺជា Sky Bar ដែលស្ថិតនៅកម្ពស់ខ្ពស់ជាងគេបំផុត។

Sora Skybar នេះគឺជាភោជនីយដ្ឋានដែលធ្វើឡើងរួមគ្នាជាមួយនឹងអូតែល Rosewood។ នៅលើ Sora Sky bar នោះ មានរៀបចំទទួលភ្ញៀវដោយម្ហូប និងភេសជ្ជះជាច្រើនមុខ ដែលសុទ្ធសឹងជាភេសជ្ជះដែលមានគុណភាពខ្ពស់ និងធ្វើចេញមកដោយចុងភៅ និងអ្នកក្រឡុកស្រាដែលមានបទពិសោធន៍មិនតិចឆ្នាំនោះឡើយ។

អ្វីដែលរឹតតែធ្វើអោយ Sora Sky bar នេះមានលក្ខណះពិសេសគឺថា អ្នកដែលចូលរួមនៅទីនោះត្រូវតែមានអាយុលើសពី១៨ឆ្នាំ ខណះដែលការស្លៀកពាក់របស់ពួកគេត្រូវតែសមរម្យបំផុត ពោលគឺទីនោះមិនអនុញ្ញាតអោយភ្ញៀវដែលពាក់ស្បែកជើងផ្ទាត់ រឺស្លៀកសម្លៀកបំពាក់សាមញ្ញហែលទឹកទៅចូលរួមនោះទេ៕

អត្ថបទល្អផ្សេងទៀត៖ មិនគួរអោយជឿ៖ សណ្ឋាគារ​លំដាប់​ផ្កាយ​៥​ដំបូង​នៅ​កម្ពុជា ​ប្ដូរ​ឈ្មោះ​ហើយ!!

InterContentinental Phnom Penh ​ដែល​ជា​សណ្ឋាគារ​លំដាប់​ផ្កាយ​៥​ដំបូង​បំផុត​នៅ​កម្ពុជា​បាន​ប្រកាស​ប្ដូរ​ឈ្មោះ​ជា​ផ្លូវការ​ហើយ ​ដោយ​ដាក់​ឈ្មោះ The Great Duke Phnom Penh ​​វិញ។

សណ្ឋាគារ​

នេះ​ជា​សណ្ឋាគារ​វ័យ​ចាស់​ជាង​គេ​នៅ​កម្ពុជា ​ហើយ​ក៏​ជា​សណ្ឋាគារ​ប្រណិត​មួយ​ផង​ដែរ ​ដោយ​ដំណើរ​ការ​ជាង​២០​ឆ្នាំ​មក​ហើយ។ ដំបូង​ឡើយ​វា​ត្រូវ​បាន​គ្រប់គ្រង​ដោយ​ក្រុមហ៊ុន​អង់គ្លេស InerContinental Hotel Group (IHG) ​តែ​ក្រោយ​ពី​ក្រុម​ហ៊ុន ​Regency Company Limited ​ចូល​កាន់​កាប់​វិញ​ក៏​បាន​ប្ដូរ​ឈ្មោះ​សណ្ឋាគារ​នេះ​​តែ​ម្ដង។

សណ្ឋាគារ​

សណ្ឋាគារ អីនធើខនធីណិនថលភ្នំពេញ គឺជាសណ្ឋាគារដ៏ល្អប្រណិតមួយ មានទីតាំង​នៅ ចំ​កណ្តាល​បេះដូង នៃរាជធានីភ្នំពេញ។ វា​មាន​បន្ទប់​សរុប​៣៤៦​បន្ទប់ ​និង​មាន​កន្លែង​សម្រាប់​ធ្វើ​ពិធី​ជប់​លៀង លំហែ​កាយ ​និង​បន្ទប់​សម្រាប់​ជួល​ធ្វើ​ពិធី​ធំ​ៗ​ថែម​ទៀត​ផង៕

មតិយោបល់

ពេញនិយម