ឯកសារកម្រស្ដីពីខ្សែរាជវង្សរបស់អណ្ណាម (អតីតវៀតណាម)! ចំណាយពេលអានដើម្បីបង្កើនចំណេះប្រវត្តិសាស្ដ្រ!
Connect with us

គួរដឹង

ឯកសារកម្រស្ដីពីខ្សែរាជវង្សរបស់អណ្ណាម (អតីតវៀតណាម)! ចំណាយពេលអានដើម្បីបង្កើនចំណេះប្រវត្តិសាស្ដ្រ!

បើនិយាយពីប្រវត្ដិសាស្រ្ដវៀតណាម គេអាចចាប់ផ្ដើមនិយាយពីសតវត្សទី10 នៅពេលដែលទទួលឯករាជ្យពីចិន ហើយបានបន្ដពង្រីកទឹកដីចុះមកភាគកណ្ដាល ដណ្ដើមទឹកដីចាម ចុះមកភាគខាងត្បូង យកកម្ពុជាក្រោម !ចំពោះសង្គមអណ្ណាម រឺ ដាយវៀតនៅភាគខាងជើងនោះ គឺទទួលឥទ្ធិពលពីចិន ហើយការរស់នៅមិនប្រកបដោយស្ថិរភាពប៉ុន្មានទេ ដោយជនជាតិនេះ បែងចែកជាច្រើនក្រុម ហើយជាញឹកញយ តែងតែមានជម្លោះផ្លាស់រាជវង្ស ជាបន្ដបន្ទាប់ ! 


ទើបមកដល់សតវត្សទី18 គេឃើញមានរបត់ប្រវត្ដិសាស្រ្ដថ្មីកើតឡើង គឺការបះបោររបស់បងប្អូនត្រកូលង្វៀន (ចលនាតៃសឺន) បានកាន់កាប់ក្រុងវ៉េ របស់អណ្ណាមបានសម្រេច ប៉ុន្ដែចលនានេះមិនបានយូរអង្វែងទេ ដោយសារមានការប្រឆាំងពីក្រុមដទៃទៀត !
ក្រុមសំខាន់ជាងគេ គឺដឹកនាំដោយបុគ្គលម្នាក់ (អនាគតស្ដេចយ៉ាឡុង ) ដោយមានជំនួយពីកងទ័ពបារាំង និងជាអ្នកធ្លាប់បរាជ័យ រត់ភៀសខ្លួនទៅកម្ពុជា និងសៀម បានបង្កើតប្រវត្ដិសាស្រ្ដថ្មីមួយ ដោយបានកំចាត់ចលនាតៃសឺន និងបង្រួបបង្រួមវៀតណាម ជារាជាណាចក្រតែមួយ នៅឆ្នាំ1802 បង្កើតជាសន្ដិវង្ស ង្វៀនថ្មី !

ខុសគ្នាពីរាជវង្សចក្រី របស់សៀម ដែលកើតឡើងនៅឆ្នាំ1795 បន្ដមកដល់បច្ចុប្បន្នមានត្រឹមមហាក្សត្រចំនួន10នោះ រាជាណាចក្រអណ្ណាម បានដួលរលំទាំងស្រុង នៅឆ្នាំ1945 ដោយមានស្ដេចចំនួន13 ! 
បញ្ជីស្ដេចទាំង13អង្គនោះ រួមមាន៖

1 ស្ដេច យ៉ាឡុង ( 1762-1820 ) គ្រងរាជ្យ ឆ្នាំ 1802


– លើកស្ទួយស្ដេចអង្គចន្ទទី3 សោយរាជ្យនៅកម្ពុជា

2 ស្ដេច មិញម៉ាង ( 1791- 1839 ) គ្រងរាជ្យ ឆ្នាំ 1820

– ជ្រើសរើស ក្សត្រីអង្គម៉ី សោយរាជ្យបន្ដបិតា នៅកម្ពុជា

3 ស្ដេច ធៀវទ្រី ( 1807-1847 ) គ្រងរាជ្យ ឆ្នាំ 1841
– ជាស្ដេចដែលមានគំនិតបោះបង់កម្ពុជា យោងទៅលើបរាជ័យជាមួយកងទ័ពសៀម និងលើកស្ដេចអង្គឌួង

4 ស្ដេច ទុយ ឌឹក ( 1829 – 1883 ) គ្រងរាជ្យ 1847


– ជាស្ដេចដែលគ្មានបុត្រ និងជាស្ដេចចុងក្រោយ ក្នុងសម័យស្ថិរភាព

5 ស្ដេច ឌឹក ឌឹក ( 1852- 1883 ) គ្រងរាជ្យ 1883 បាន3ថ្ងៃត្រូវគេទម្លាក់ និងប្រហារជីវិត

6 ស្ដេច ហ៊ាប ហោ សោយរាជ្យបាន4ខែ មុនពេលចុះហត្ថលេខាទទួលយកអាណានិគមបារាំង ហើយត្រូវគេបង្ខុំអោយធ្វើអត្ដឃាត

7 ស្ដេច គៀន ហ្វុក ( 1869- 1884 ) សោយរាជ្យបន្ដ បានតែប៉ុន្មានខែក៏ស្លាប់

8 ស្ដេច ហាម ញី ( 1872- 1943 ) គ្រងរាជ្យពីឆ្នាំ 1884 ដល់1885 ហើយត្រូវនិរទេស ទៅប្រទេស អាល់ហ្សេរី

9 ស្ដេច ដាញ់ ខាង ( 1864- 1889) គ្រងរាជ្យ 1885-1889

10 ស្ដេច ថាញ់ ថៃ ( 1869- 1954 ) 


– គ្រងរាជ្យ 1889 ដល់ 1907 
– ត្រូវគេនិរទេស ទៅខេត្ដ វង់តាវ កោះ ហាឡុង
– ស្លាប់ នៅទីក្រុងព្រៃនគរ

11 ស្ដេច ឌុយ តាន់ ( 1900- 1945 )


– គ្រងរាជ្យពីឆ្នាំ 1907 – 1916 ក្នុងអាយុ7ឆ្នាំ (តំណាលគ្នា នឹងស្ដេចចុងក្រោយរបស់ចិន )
– ត្រូវនិរទេសទៅកោះ រេអ៊ុយនីយ៉ុង នៅមហាសមុទ្រឥណ្ឌា និងបានស្លាប់ដោយការធ្លាក់យន្ដហោះឆ្នាំ1945 នៅអាហ្វ្រិកកណ្ដាល ក្នុងដំណើរមកវៀតណាមវិញ

12 ស្ដេច ខៃ ឌិញ ( 1885 – 1925 ) គ្រងរាជ្យ 1916

13 ស្ដេច បាវ ដាយ ( 1913 – 1997 ) 


– គ្រងរាជ្យ 1926 -1945
– ប្រមុខរដ្ឋ 1949 – 1955 
– ជាស្ដេច ដែលបារាំងកាត់ទឹកដីកម្ពុជាក្រោម អោយនៅឆ្នាំ1949 ជាថ្នូរនឹងការឡើងជាប្រមុខរដ្ឋវៀតណាម ប្រឆាំងកំមុយនីស !

ការធ្លាក់ចុះអំណាចស្ដេចទាំងអស់នេះ គឺដោយសារ ៖

– គំរូការគ្រប់គ្រងរបស់ស្ដេចយ៉ាឡុង ៖ ថ្វីបើស្ដេចយ៉ាឡុង មានជោគជ័យបង្រួបបង្រួមវៀតណាមមែន ប៉ុន្ដែទស្សនៈរបស់លោក ត្រូវបានក្ដោបក្ដាប់ ដោយគំនិតខុងជឺ និងបែបបទនៃចិនបុរាណ ! ការគ្រប់គ្រង គឺមានលក្ខណៈបិទទ្វារប្រទេស ដោយមិនចង់អោយមានការទាក់ទងជាមួយបរទេស ហើយត្រូវស្ដេចដទៃទៀត អនុវត្ដតាម ទាំងដែលស្ដេចយ៉ាឡុង ជាអ្នកយកកងទ័ពបារាំង មកហ្វឹកហ្វឺន ! ចុងក្រោយ កងទ័ពបារាំង បានធ្វើទុក្ខបុកម្នេញ លើរាជវាំង កាន់តែខ្លាំងឡើង !

– សាសនា ៖ វៀតណាម រឹតត្បិតលើសាសនា គ្រិស្ដ ដោយបានសម្លាប់បេសកជន គ្រិស្ដបរិស័ទដទៃទៀត ធ្វើអោយបារាំង មានមូលហេតុសមរម្យ ដើម្បីចូលមកការពារផលប្រយោជន៍គេ តាមរយៈការវាយចូលដាណាំង និងបង្ខំអោយចុះសន្ធិសញ្ញាផ្សេងៗ !

– អ្នកដឹកនាំ ៖ ចាប់ពីរាជ្យស្ដេច ធៀវ ទ្រី ទៅ អណ្ណាមបានបាត់បង់ឥទ្ធិពលខ្លួន ដោយសារតែអ្នកដឹកនាំមានភាពចាស់គំរិល មោទនភាពលើកងទ័ព ( ទាំងដែលបរាជ័យយ៉ាងដំណំ) ហើយមានវិបត្ដិរាជវង្ស ជាហូហែ ដោយស្ដេចឡើងក្រោយៗ ត្រូវបារាំង ចាត់ទុកជាតួអង្គគ្រប់គ្រងតែប៉ុណ្ណោះ !

– សង្គម ៖ ពុករលួយ មន្រ្ដីមានអំណាចជិះជាន់ និងការរិតត្បិតសេរីភាពជនជាតិដើម បានបង្កអោយមនុស្សមួយចំនួន ងាកទៅរកចលនាកំមុយនីស្ដ ហើយតួនាទីរាជវង្ស នៅវៀតណាម ក៏រលាយ អស់តួនាទីទៅ !

ប្រភព៖ fb ពុទ្ធា វីវណ្ណរិទ្ធិពលអភ័យវង្ស

ហាមដាច់ខាតយកអត្ថបទពី ANARCHAK.COM ទៅផ្សាយបន្តដោយគ្មានការអនុញ្ញាតិ បើលោក លោកស្រីត្រូវការអត្ថបទ សូមទំនាក់ទំនងលេខទូរស័ព្ទ 010 999 745

មតិយោបល់

ពេញនិយម