ជីវប្រវត្តិ និងរូបរាងពិតរបស់បុរសមានគុណធម៌ លីវ ប៉ី
Connect with us

គួរដឹង

ជីវប្រវត្តិ និងរូបរាងពិតរបស់បុរសមានគុណធម៌ លីវ ប៉ី

លីវ ប៉ី ជាបុរសដែលត្រូវបានគេស្គាល់ជាអ្នកមានគុណធម៌នាសម័យនគរទាំងបី​ (សាមកុក) ។ លោកបានកើតនៅឆ្នាំ​​ ១៦១ និងជាអ្នកដែលបង្កើតរដ្ឋស៊ូ ហាន នៅក្នុងសម័យសាមកុក។

យោងទៅតាមសៀវភៅប្រវត្តិសាស្ត្រ កំណត់ត្រានៃសម័យសាមកុក លីវ ប៉ី គឺជាអ្នកជំនាន់ក្រោយរបស់ លីវ សិន ដែលជាកូនរបស់ លីវ សេង និងជាចៅរបស់ អធិរាជ ជីង ។ ទោះបីជាយ៉ាងណា គាត់បានធំធាត់ក្នុងគ្រួសារអ្នកក្រ ដែលមិនមានឪពុកតាំងតែពីគាត់នៅក្មេង ដើម្បីចិញ្ចឹមជីវិត លោកនិងម្តាយ បានដើរលក់ស្បែកជើង និង ក្រណាត់ធម្មតាប៉ុណ្ណោះ ។ លោកគឺជាក្មេងម្នាក់ដែលមានការតំាងចិត្តខ្ពស់ មានពេលមួយនោះលោកបាននិយាយជាមួយមិត្តភក្តិលោកក្រោមដើមឈើថា លោកនិងកែប្រែរាជវង្សឲ្យមានសណ្តាប់ធ្នាប់វិញ និងធ្វើជាអធិរាជ ។

នៅអាយុ ១៤ ឆ្នាំ​ លោកទទួលបានការឧបត្ថម្ភពីសាច់ញាតិដែលបានមើលឃើញពីសមត្ថភាបដឹកនាំរបស់គាត់ ដោយឲ្យទៅសិក្សាក្រោមអាណាព្យាបាល លូ ស៊ី ដែលជានិស្សិត និង ជាអតីតមន្ត្រីរាជការរបស់ ជូជាំង ។ នៅទីនោះលោកបានជួបជាមួយនិង សាន កុនស៊ុន ដែលក្រោយមកក្លាយជាអ្នកចម្បាំងនៅភាគខាងជើង ។ នៅពេលដែលលីវ ប៉ី មានវ័យច្រើនជាងមុន ត្រូវបានគេនិយាយថា លោកមិនចូលចិត្តការសិក្សា ប៉ុន្តែលោកបែរជាចាប់អារម្មណ៏ទៅលើការប្រមាញ់ តន្រ្តី ​និងការស្លៀកពាក់ ចំពោះអត្តចរិករបស់គាត់គឺមានភាពអត់ធ្មត់ និងស្ងៀមស្ងាត់ ព្រមទាំងចិត្តល្អនិងមានគុណធម៌ ។

ចំពោះរូបរាងរបស់គាត់ លីវ ប៉ី មានកម្ពស់ខ្ពស់ល្មម និងមានដៃវែងដែលហួសជង្គង់ និងមានត្រចៀកធំនិងវែង ដែលសូម្បីគាត់ក៏អាចមើលឃើញ ។ លោកមានស្បែកសល្មម និង មានមុខមាត់សង្ហារ មានបបូរមាត់ក្រហមដែលដូចជាលោកលាបក្រែម ។

ក្រោយពីចេញធ្វើសឹកជាច្រើន និងការប្រើយុទ្ធសាស្ត្រលោកបានកាន់កាប់ខេត្ត ជីង, ខេត្តយី និងបានប្រកាសខ្លួនជាស្តេច ហានសុងក្នុងឆ្នាំ ២១៩ ។ បន្ទាប់មកលោកបានប្រកាសខ្លួនជា អធិរាជ ស៊ូហាន នៅឆ្នាំ ២២១ ។
ក្នុងឆ្នាំ ២២៣ ខែមិថុនា ថ្ងៃ ១០ លោកបានស្លាប់ បៃឌីឆេង (​អាយុ ៦២ឆ្នាំ ) ប៉ុន្តែផ្នូររបស់គាត់គឺនៅ ហ៊ួយលីង ឆេងដូ ស៊ីឆួន ។ លោកមានកូនចំនួន ៣ និង​​ ភរិយាចំនូន ៤ ។​ ក្នុងចំណោមនោះ​ កូនលោកឈ្មោះ លីវ សាន បានបន្តរាជ្យ ប៉ុន្តែត្រូវបានបាត់បង់ទៅវិញ ក្រោមការលោកព័ទ្ធរបស់កូន ឆាវឆាវ ។

ប្រភព: ខ្មែរអប្សរា

មតិយោបល់

ពេញនិយម