មាន​គ្រួស​ក្នុង​ថង់ទឹកប្រមាត់​ត្រូវតែ​វះកាត់​ចេញ​ដែរ​ទេ​?
Connect with us

សុខភាព & សម្រស់

មាន​គ្រួស​ក្នុង​ថង់ទឹកប្រមាត់​ត្រូវតែ​វះកាត់​ចេញ​ដែរ​ទេ​?

ថង់ទឹកប្រមាត់​គឺជា​សរីរាង្គ​មួយ​ប្រភេទ​ដែល​មាន​រាង​ដូច​ផ្លែ​សារី​សម្រាប់​ស្ទុក​ទឹកប្រមាត់​ដើម្បី​ជួយ​ដល់​ការរំលាយ​អាហារ​។ បើសិនជា​វា​មិន​ធ្វើ​ការរំលាយ​អាហារ​ទៅតាម​អ្វី​ដែល​វា​គួរ​ធ្វើ​តេស វា​នឹង​បង្កើតបាន​ជា​កំណក​រឹង​កើត​ឡើយ​បាន ឬ​ហៅ​ថា​គ្រួស​ដែល​អាច​មាន​ទំហំ​តូច​ប៉ុន​គ្រាប់​អង្ករ ឬ​ធំ​ដូច​គ្រាប់​កូន​ហ្គោល​។ 

គ្រួស​ក្នុង​ថង់ទឹកប្រមាត់​មិន​រលាយ​វិញ​បាត់​ដោយ​ខ្លួនឯង​ឡើយ​។ បើសិនជា​វា​ចាប់ផ្តើម​ធ្វើឲ្យ​ឈឺ ឬ​បង្ក​ជា​រោគសញ្ញា​ផ្សេងៗ គ្រូពេទ្យ​អាច​នឹង​សម្រេចចិត្ត​កាត់ថត់​ទឹ​កប្រមាត់ចោល​។ ប្រហែលជា ៨០​ភាគរយ​នៃ​អ្នក​មាន​គ្រួស​ក្នុង​ថង់ទឹកប្រមាត់​ត្រូវ​ព្យាបាល​ដោយ​វះកាត់​។ ការវះកាត់​ថត់ទឹកប្រមាត់​មាន​ពីរ​ប្រភេទ​៖ ទី​មួយ​គឺ​វះ​បើក​ពោះ​ដោយផ្ទាល់ និង​ទី​ពីរ​វះកាត់​ដោយ​ប្រើ​បំពុង​ឆ្លុះ​។ សម្រាប់​ការវះកាត់​ទាំង​ពីរ​ប្រភេទ​នេះ អ្នក​នឹង​ត្រូវ​ដាក់​ថ្នាំ​ឲ្យ​សន្លប់​។ មានន័យ​ថា អ្នក​នឹងត្រូវ​គេ​ង ហើយ​មិន​មាន​អារម្មណ៍​ឈឺចាប់​អ្វី​ទាំងអស់​ខណៈពេល​គ្រូពេទ្យ​កំពុងតែ​វះកាត់​។ 

​តើ​ខ្ញុំ​ត្រូវតែ​វះកាត់​មែន​ទេ​?

​បើសិនជា​គ្រួស​ក្នុង​ថង់ទឹកប្រមាត់​មិន​បង្ក​ជា​រោគសញ្ញា​អ្វី​ទេ វា​ក៏​មិន​ត្រូវ​ការវះកាត់​អ្វី​ដែរ​។ អ្នក​នឹង​ត្រូវ​ការវះកាត់​វា​លុះត្រាតែ​គ្រួស​នោះ​បង្ក​ជា​ការស្ទះ​ក្នុង​ផ្លូវ​ទឹកប្រមាត់ រហូត​ដល់​ឈឺចាប់​ខ្លាំង​។ ការឈឺចាប់​របៀបនេះ​មាន​លក្ខណៈ​ដូច​ជា​គេ​ចាក់ ហើយ​មាន​រយៈពេល​យូរ​ម៉ោង​ទៀតផង​។ 

​បើសិនជា​មិន​មាន​ការព្យាបាល​ទេ គ្រួស​ក្នុង​ថង់ទឹកប្រមាត់​ក៏​អាច​នាំឲ្យមាន​បញ្ហា​ធ្ងន់ធ្ងរ​ជាច្រើន​ដែរ​ដូចជា​៖
•​    ​រលាក​ថង់ទឹកប្រមាត់​
•​    ​រលាក​លំពែង​
•​    ​រលាក​ផ្លូវ​ទឹកប្រមាត់​

​មុន​ពេល​គ្រូពេទ្យ​ជ្រើសរើស​ការវះកាត់ គាត់​នឹង​ធ្វើ​តេស្ត​ជាច្រើន​ទៀត​ដើម្បី​មើល​អំពី​ឥទ្ធិពល​របស់​គ្រ​យស​ក្នុង​ថង់ទឹកប្រមាត់​ដែល​កំពុង​មាន​ទៅលើ​សុខភាព​អ្នក​។ តេស្ត​អាច​មាន​ដូចជា​៖
•​    ​តេស្ត​ឈាម​
•​    ​ការថត​អេកូ​
•​    ​ការថត MRI 
•​    ​កា​ថត​អេកូ​ដោយ​ប្រើ​បំពុង​ឆ្លុះ​តាម​មាត់​

​តើ​អាច​ប្រើ​វិធី​ព្យាបាល​ផ្សេង​សិន​បាន​ទេ​?
​អ្នក​ប្រហែលជា​អាច​គ្រប់គ្រង​រោគសញ្ញា​ជំងឺ​គ្រួស​ក្នុង​ថង់ទឹកប្រមាត់​បាន​រយៈ​ពេល​ខ្លី​តាមរយៈ​ការផ្លាស់ប្តូរ​របប​អាហារ​។ រឿង​នេះ​រួមមាន ការកាត់បន្ថយ​ញ៉ាំ​អាហារ​មាន​ជាតិ​ខ្លាញ់​។ ប៉ុន្តែ​ការផ្លាស់ប្តូរ​របប​អាហារ​មិនមែន​តែងតែ​ជួយ​បង្ការ​ការ​ធ្វើ​ទុក្ខ​របស់​គ្រួស​ក្នុង​ថង់ទឹកប្រមាត់​ឡើយ​។ បើសិនជា​ការវះកាត់​មិនមែន​ជា​ជម្រើស​ទេ គ្រូពេទ្យ​អាច​នឹង​ចេញ​ថ្នាំ​ដើម្បី​រំលាយ​គ្រួស​នេះ​បាន​។ ប៉ុន្តែ​រឿង​នេះ​អាច​ស៊ីពេល​ច្រើន​ខែ​ដល់​ឆ្នាំ​ឯណោះ​ទើប​មាន​ប្រសិទ្ធភាព​។ បើសិនជា​គ្រួស​ក្នុង​ថង់ទឹកប្រមាត់​មានឱកាស​បាត់​ទៅ​វិញ វា​ក៏​នឹង​អាច​ត្រឡប់មកវិញ​បាន​ដែរ​។ 

​ការប្រឈមមុខ​នៃ​ការវះកាត់​គ្រួស​ក្នុង​ថង់ទឹកប្រមាត់​
​អ្នក​អាច​រស់នៅ​ដោយ​មិន​បាច់​មាន​ថង់ទឹកប្រមាត់​ទេ​។ ថ្លើម​របស់​មនុស្ស​យើង​អាចបង្កើត​ទឹកប្រមាត់​ដោយ​ខ្លួនឯង​បាន​។ រឿងនេះ​វា​នឹង​ស្វែងរក​មធ្យោបាយ​ដោយ​ខ្លួនឯង​ដើម្បី​ចូល​ទៅក្នុង​ពោះវៀន​បាន​ទោះបីជា​ថង់ទឹកប្រមាត់​ត្រូវបាន​កាត់​ចោល​ហើយ​ក៏​ដោយ​។ 

​គ្រូពេទ្យ​ជឿថា ការវះកាត់​ថង់ទឹកប្រមាត់​គឺជា​រឿង​មាន​សុវត្ថិភាព ប៉ុន្តែ​បញ្ហា​ខ្លះ​នៅតែ​អាច​កើត​មាន​ដូចជា​៖
•​    ​មាន​បញ្ហា​ជាមួយ​ថ្នាំ​សណ្តំ​
•​    ​ការបង្ក​រោគ​
•​    ​ការ​ហូរឈាម​
•​    ​ការ​ហើម​
•​    ​ការស្ទះ​ផ្លូវ​ទឹកប្រមាត់​
•​    ​ការខូចខាត​ផ្លូវ​ទឹកប្រមាត់​
•​    ​ការខូចខាត​សរសៃឈាម ឬ​ពោះវៀន​
•​    ​មាន​កំណក​ឈាម​នៅក្នុង​សរសៃ​វ៉ែន​ជ្រៅៗ​
•​    ​បញ្ហា​បេះដូង​
•​    ​រលាក​សួត​

​ការ​ជាសះស្បើយ​
​រយៈពេល​ដែល​អ្នកនឹង​ជាសះស្បើយ​គឺ​អាស្រ័យ​ទៅ​តាម​ប្រភេទ​នៃ​ការវះកាត់​របស់​អ្នក​ដែរ​។ បើសិនជា អ្នក​កាត់​ថង់ទឹកប្រមាត់​ដោយ​ការ​វះ​បើក អ្នកនឹង​ត្រូវការ​គេង​ក្នុង​មន្ទីរពេទ្យ​ពីរ​បី​ថ្ងៃ​បន្ថែម​។ វា​ប្រហែលជា​ត្រូវការ​ពេល ៦​ទៅ​៨​សប្តាហ៍​ទើប​របួស​ជា​វិញ​ពេញលេញ​។ បើសិនជា​ការវះកាត់​នេះ​ជា​ការប្រើ​បំពុង​ឆ្លុះ​វិញ អ្នកនឹង​មិនសូវមាន​ការឈឺចាប់ ហើយ​របួស​ឆាប់​ជាជាង​ការ​វះ​បើក​ពោះ​។ អ្នកជំងឺ​ភាគច្រើន​ដែល​ជ្រើសរើស​ការវះកាត់​មួយ​នេះ​គឺ​អាច​ត្រឡប់ទៅផ្ទះ​វិញ​បាន​ក្រោយ​ពី​វះកាត់​រួច​ក្នុង​ថ្ងៃ​តែ​មួយ​។ អ្នក​អាច​នឹង​ត្រឡប់មក​ធ្វើ​ការងារ​ធម្មតា​វិញ​បាន​ក្នុង​រយៈពេល​តែ ២​សប្តាហ៍​ប៉ុណ្ណោះ​៕

ផ្តល់សិទ្ធិដោយ : សុខភាព

មតិយោបល់

ថ្មីៗ6 hours ago

ចិត្តល្អ ខំចុះពីឡានទៅទទួលខុសត្រូវករណីគ្រោះថ្នាក់ចរាចរណ៍ បែរជាត្រូវគេព្រួតវាយញាត់ភក់ស្លាប់ភ្លាមៗនៅនឹងកន្លែង

គួរដឹង6 hours ago

បើស្រលាញ់កូនសូមប្រយ័ត្ន! មេរោគម្យ៉ាងកំពុងរាលដាលខ្លាំងនៅថៃនិងវៀតណាម អីលូវកើតមានលើកុមារខ្មែរហើយ

គួរដឹង1 day ago

ទស្សនៈសំខាន់ៗរបស់បិតាស្ថាបនិកសិង្ហបុរី លីខ្វាន់យូ លើប្រទេសកម្ពុជាដែលគេកម្របានដឹង!

ទាក់ទាញ1 day ago

សម្រស់ប៉ុន្មានឆ្នាំមុនរបស់ អូនម៉ី កាលមិនទាន់ល្បីខ្លាំង ពិតជាឃើញហើយទប់អារម្មណ៍មិនបាន!

បែបផែនជីវិត1 day ago

ខឹងអ្នកភូមិមើ់លងាយថាក្ររៀនមិនចេះ… ខំប្រឹងរៀនរហូតបានពិន្ទុខ្ពស់ ហើយព្រីនរូបខ្លួនឯងបិទនៅផ្ទះតែម្តង!

ពេញនិយម