តិច​អត់​ដឹង សំលៀកបំពាក់​នៅ​ថៃ​និង​ម៉ាឡេស៊ី តម្លៃ​ធូរថ្លៃ​ជាង​នៅ​ខ្មែរ
Connect with us

គួរដឹង

តិច​អត់​ដឹង សំលៀកបំពាក់​នៅ​ថៃ​និង​ម៉ាឡេស៊ី តម្លៃ​ធូរថ្លៃ​ជាង​នៅ​ខ្មែរ

ពលរដ្ឋ​ខ្មែរ​ដែលឧស្សាហ៍​មក​លេង​ថៃ​និង​ម៉ាឡេស៊ី ប្រហែល​មាន​ខ្លះ​ចាប់​អារម្មណ៍​ថា សំលៀកបំពាក់​នៅ​ថៃ​និង​ម៉ាឡេស៊ី​ មាន​តម្លៃ​ធូរថ្លៃ​ជាង​នៅ​ខ្មែរ​ខ្លាំង។

ស្រ្តី​ម្នាក់​ដែល​ជា​អាជីវករ​​លក់​សំលៀកបំពាក់​នៅ​ភ្នំពេញហើយ​ក៏​ធ្លាប់​ដើរ​លេង​ថៃ​និង​ម៉ាឡេស៊ី​ញឹកញាប់​ឲ្យ​ដឹង​ថា សំលៀកបំពាក់​នៅ​ម៉ាឡេស៊ី​និង​ថៃ​សុទ្ធ​តែ​មាន​គុណភាព​ល្អ ហើយ​តម្លៃ​បើ​ធៀប​នៅ​ខ្មែរ​គឺ​ធូរ​ថ្លៃ​ជាង​ដាច់។

កញ្ញា​បន្ថែម​ថា ឧទាហរណ៍​អាវ​ខ្លះគេ​លក់​នៅ​ម៉ាឡេមួយ​តម្លៃ ៧០ រីងហ្គីត (រូបិយបណ្ណម៉ាឡេស៊ី ស្មើ ១៧ ដុល្លារ) តែ​បើ​ទិញពីរ​ម៉ូដដូចគ្នា​តម្លៃតែ ១០០ រីងហ្គីត​ប៉ុណ្ណោះ (ស្មើ ២៥ដុល្លារ) ហើយ​នៅ​ថៃ​ក៏​ដូចគ្នា​ដែរគឺ​ភាគច្រើន​គេ​លក់​លក្ខណៈ​ដុំទិញ​ច្រើន​ជាង ១គឺ​តម្លៃ​ធូរថ្លៃ​ខ្លាំង។

អ្នក​រត់តាក់ស៊ី​ម្នាក់​​នៅ​ក្រុង​កូឡាឡាំពួរ អះអាង​ប្រាប់​ក្រុមកាងារ​អង្គរប៉ុស្តិ៍​ថា​ បើ​តាម​ខ្ញុំឮ​តាម​រយៈ​ជនជាតិ​ខ្មែរ​ដែល​មក​លេង​កូឡាឡាំពួរ​ហើយ​ជិះ​តាក់ស៊ីខ្ញុំ គេ​ថា​ខោអាវ​នៅ​ទីនេះ​ធូរថ្លៃជាង​នៅ​ខ្មែរ។ ខ្ញុំ​ក៏​មិន​ច្បាស់​ថា​ពិត​មែនឬ​យ៉ាង​ណា តែ​ភាគច្រើន​គេ​និយាយ​អ៊ីចឹង​ប្រាប់។

បើ​ធៀប​ទៅ​នឹង​ថៃ​និង​ម៉ាឡេស៊ី ភាគច្រើន​ពលរដ្ឋខ្មែរ​ចូលចិត្ត​ទៅ​លេង​និង​ទិញសំលៀកបំពាក់​ពី​ថៃ​មក​លក់​នៅ​ភ្នំពេញ​ជាង​ពី​ម៉ាឡេ ព្រោះ​តែ​ម៉ូដ​ខោអាវ​នៅ​ថៃ​វា​ពេញ​និយម​និង​ស្រដៀងគ្នា​សម្រាប់​បែបបទ​រស់នៅ​របស់​ខ្មែរ ហើយ​ម្យ៉ាង​ការ​ដឹកជញ្ជូន​តាមឡាន​គឺ​វា​ងាយ​ស្រួល ដោយ​ចូល​តាមច្រក​ប៉ោយប៉ែតជាដើម៕

ផ្តល់សិទ្ធដោយ : អង្គរប៉ុស្តិ៏

មតិយោបល់

ពេញនិយម