ហេតុតែចង់អោយគ្រួសារមានភាពកក់ក្តៅ មេជួញដូរគ្រឿងញៀនធំបំផុត Pablo Escobar សុខចិត្តដុតលុយ២លានដុល្លារចោលលេង!
Connect with us

ទាក់ទាញ

ហេតុតែចង់អោយគ្រួសារមានភាពកក់ក្តៅ មេជួញដូរគ្រឿងញៀនធំបំផុត Pablo Escobar សុខចិត្តដុតលុយ២លានដុល្លារចោលលេង!

លោក Pablo Escobar គឺជាមនុស្សម្នាក់ដែលត្រូវបានពិភពលោកស្គាល់មិនតិចនោះទេ ព្រោះបើកាលណាគេនិយាយដល់មេខ្លោងឧក្រិដ្ឋជនគ្រឿងញៀន លោក Pablo Escobar នឹងជាមនុស្សទីមួយដែលគេគិតដល់។

មានដើមកំនើតជាជនជាតិកូឡុំប៊ី លោក Pablo Escobar គឺជាស្តេចគ្រឿងញៀនធំជាងគេបំផុតនៅក្នុងពិភពលោក ដោយកាលណោះលោកគឺជាអ្នកផ្គត់ផ្គង់គ្រឿងញៀនរហូតដល់ទៅ ៨០%នៃគ្រឿងញៀនទាំងអស់នៅក្នុងពិភពលោក។ ចំណូលប្រចាំសប្តាហ៍របស់លោកគឺប្រមាណជា ៤២០លានដុល្លារអាមេរិចឯណោះ។

ដោយសារតែខ្លួនជាមហាសេដ្ឋីដែលមានប្រាក់រាប់កោដលានដុល្លារ លោក លែងខ្វាយខ្វល់ពីលុយទៀតហើយ ព្រោះខ្លួនមិនដឹងថាយកលុយទាំងនោះទៅណាអស់។

តាមការនិយាយរបស់កូនរបស់លោក Pablo Escobar គឺលោក Juan Pablo Escobar បានបង្ហាញអោយដឹងពីជីវិតជាកូនមហាសេដ្ឋីគ្រឿងញៀនថា មានថ្ងៃនោះមួយបន្ទាប់ពីគ្រួសាររបស់ខ្លួនបានរត់គេចពីការដេញប្រមាញ់របស់ប៉ូលីស ពួកគេបានទៅពួនសម្ងំនៅក្នុងរូងភ្នំ។

ដើម្បីបំបាត់ភាពត្រជាក់នៅទីនោះ ឪពុករបស់ខ្លួនបានដុតលុយសុទ្ធប្រមាណ២លានដុល្លារ ដើម្បីអោយគ្រួសារ និងរូបគេមានភាពកក់ក្តៅ។ នៅពេលធ្វើការគេចខ្លួននោះ ពួកគេបានផ្លាស់ប្តូរទីតាំងក្នុងរវាង៤២ម៉ោងម្តង ដើម្បីកុំអោយមាននរណារកឃើញពីដានរបស់ខ្លួន។ ទោះជាយ៉ាងណាក៏ដោយ លោកត្រូវគេបាញ់សម្លាប់ខណះដែលគេតាមចាប់ខ្លួន នៅឆ្នាំ ១៩៩៣៕

អត្ថបទល្អផ្សេងទៀត៖ ដោយហេតុតែស្រលាញ់សត្វឆ្កែខ្លាំង បុរសម្នាក់បានរៀបចំកន្លែងអោយរស់នៅដូចមនុស្សអញ្ចឹងដែរ!

ការស្រលាញ់ និងចិញ្ចឹមសត្វគឺជាចំណង់ចំណូលចិត្តរបស់មនុស្សម្នាក់ៗ អ្នកខ្លះស្រលាញ់សត្វឆ្កែ សត្វឆ្មា សត្វត្រី ឫបក្សីផ្សេងៗ ប៉ុន្តែក្រឡេកមើល បុរសម្នាក់ Aaron Franks មកពីរដ្ឋប៉ិនស៊ីវ៉ានីដែលរស់នៅជាមួយសត្វឆ្កែបួន មានឈ្មោះTessa, Bruno, Cooper និង Mia ។

គាត់ស្រលាញ់សត្វទាំងនោះខ្លាំងណាស់ ហើយគាត់បាននិយាយថា ទោះបីជាគាត់នៅជាមួយពួកគេ ហាត់ប្រាណ ដើរលេងជាមួយគ្នា ទៅណាមក​ណាជាមួយគ្នា នៅតែមានអារម្មណ៍ថា វាមិនទាន់គ្រប់គ្រាន់ក្នុងការបង្ហាញក្តីស្រលាញ់សម្រាប់ ពួកគេនោះទេ។ ដើម្បីបង្ហាញថាគាត់រឹតតែស្រលាញ់ សត្វចិញ្ចឹមទាំង៤នេះ គាត់បានចំណាយពេលរបស់គាត់មកកែឆ្នៃ រៀបចំទីធ្លាផ្ទះរបស់គាត់ អោយក្លាយទៅជាទីកន្លែងដ៏ស្រស់ស្អាត និងទាក់ទាញ សម្រាប់ពួកគេទាំង៤ រួមទាំងមានអាងហែលទឹកផងដែរ។

ចង់ដឹងថាសម្រាប់ទីកន្លែងសម្រាប់សត្វចិញ្ចឹមទាំង៤នេះ ទាក់ទាញ និងប្លែកភ្នែកយ៉ាងណានោះ សូមតាមដានទាំងអស់គ្នាុ។

មតិយោបល់

ពេញនិយម