តើការខឹងខ្លាំងពិតជាអាចធ្វើអោយមនុស្សម្នាក់សន្លប់មែនរឺ?
Connect with us

គួរដឹង

តើការខឹងខ្លាំងពិតជាអាចធ្វើអោយមនុស្សម្នាក់សន្លប់មែនរឺ?

បើអ្នកធ្លាប់មើលរឿងភាពយន្តផ្សេងៗ អ្នកប្រាកដជាបានឃើញហើយថា នៅពេលមនុស្សម្នាក់ខឹងខ្លាំង ពួកគេច្រើនតែសន្លប់។ តើអាការះនេះគឺជាការពិតដែររឺទេ?

អាការះប្រភេទនេះគឺពិតជាអាចកើតមានពិតមែន ដោយវាមានឈ្មោះជាភាសាអង់គ្លេសហៅថា “Vasovagal response”។ អាការះនេះគឺបណ្តាលមកមូលហេតុច្រើនដូចជា ការស្ថិតនៅក្នុងកន្លែងស្ងប់ថប់មិនមានខ្យល់ចេញចូល ការនៅក្នុងអាកាសធាតុក្តៅពេក ការឃើញឈាម រឺក៏ការខឹងខ្លាំងនេះតែម្តង។

នៅពេលដែលមនុស្សម្នាក់ខឹងខ្លាំង ចង្វាក់បេះដូង និងសម្ពាធឈាមរបស់គេចាប់ផ្តើមថយចុះ ខណះដែលសរសៃរឈាមនៅជើងរបស់អ្នកចាប់ផ្តើមរីកធំ។ អាការះនេះបានធ្វើអោយឈាមមិនរត់ទៅខួរក្បាលរបស់អ្នក និងផ្នែកខាងលើនោះទេ ប៉ុន្តែវាបែរជាទៅសម្ងៅនៅផ្នែកខាងក្រោមរាងកាយទៅវិញ ហើយធ្វើអោយខ្លួនរបស់អ្នកទន់ខ្សោយ។

ទន្ទឹមនឹងនេះ ជួនកាលក្រៅពីសន្លប់ អ្នកក៏អាចមានបញ្ហាក្អួតចង្អោរ រឺ វិលមុខផងដែរ។ ការខឹងខ្លាំងនេះ ក៏ជាមូលហេតុដែលមនុស្សភាគច្រើនតែងតែសន្លប់ផងដែរ។
ភាគច្រើននៃករណីនេះគឺមិនមែនជាបញ្ហាធ្ងន់ធ្ងរនោះទេ ព្រោះភាគច្រើនអ្នកជម្ងឺមិនសន្លប់រយះពេលវែងឡើយ ហើយពួកគេតែងតែភ្ញាក់ខ្លួនដោយខ្លួនឯង។

ទោះបីជាបែបនេះក្តី មានមួយចំនួនតូចនៃអ្នកដែលកើតមានបញ្ហានេះប្រហែលជាអាចរងគ្រោះដោយជម្ងឺបេះដូងមួយប្រភេទទៀត ដែលមានលក្ខណះធ្ងន់ធ្ងរ។ ដូច្នេះដើម្បីសុវត្ថិភាព បន្ទាប់ពីភ្ញាក់សន្លប់ អ្នកគួរតែទៅពិនិត្យមើលអោយបានច្បាស់លាស់ពីមូលហេតុនៃការសន្លប់នោះ៕

អត្ថបទល្អផ្សេងទៀត៖ តើការសន្លប់ច្រើនគ្នាពិតជាបណ្តាលមកពីរឿងផ្លូវងងឹតមែនរឺ?

ថ្មីៗនេះមានពត៌មានជាច្រើនបានចុះផ្សាយអំពីរឿងសិស្សសាលាមួយចំនួនធំដែលមានដួលសន្លប់ជាបន្តបន្ទាប់នៅក្នុងសាលារៀនមួយ ខណះដែលពួកគេបានអះអាងថាករណីនេះគឺបណ្តាលមកពីគេមើលឃើញ ឬលឺសូរសម្លេងខ្មោចស្រីជាដើមនៅក្នុងសាលារៀននោះ។ គួរបញ្ជាក់ផងដែរថា ករណីនេះមិនមែនមានកើតឡើងតែនៅក្នុងប្រទេសកម្ពុជាប៉ុណ្ណោះនោះទេ ពោលគឺមានករណីបែបនេះកើតឡើងច្រើនមកហើយ សូម្បីតែប្រទេសផ្សេងៗដែលមិនកាន់ព្រះពុទ្ធសាសនាក៏ដោយ។

តើការដួលសន្លប់ច្រើនគ្នានេះពិតជាបណ្តាលដោយរឿងផ្លូវងងឹតដូចជាព្រលឹងមែនរឺ?

ដោយសារតែយើងមិនអាចបញ្ជាក់តាមផ្នែកជំនឿសាសនា យើងមិនលើកយកការបកស្រាយផ្នែកវិទ្យាសាស្ត្រមកបកស្រាយ ព្រោះវាមានការស្រាយជ្រាវច្បាស់លាស់ និងភស្តុតាងជាក់លាក់ល្អ។ នៅក្នុងផ្នែកវិជ្ជសាស្ត្រ បាតុភូតដួលសន្លប់ច្រើនគ្នានេះត្រូវបានគេអោយឈ្មោះថា “Mass Psychogenic Illness” ដែលជាទូទៅអ្នករងគ្រោះដោយសារបញ្ហានេះច្រើនមានអារម្មណ៍វិលមុខ ឈឺក្បាល ស្រវាំងភ្នែក រឺដួលសន្លប់ជាដើម។

ជម្ងឺនេះបានបកស្រាយបាតុភូតចំពោះក្រុមមនុស្សដែលមានបញ្ហាបែបនេះក្នុងពេលដំណាលៗគ្នា។ ការចាប់ផ្តើមនៃជម្ងឺប្រភេទនេះគឺនៅពេលដែលសមាជិកណាម្នាក់ចាប់ផ្តើមមានអារម្មណ៍មិនស្រួលនៅក្នុងខ្លួន អ្នកដទៃនៅក្នុងក្រុមនោះនឹងមានអារម្មណ៍ដូចគ្នា ដែលចុងក្រោយ ពួកគេទាំងអស់គ្នាសុទ្ធតែមានបញ្ហាដូចៗគ្នាទាំងអស់។

បាតុភូតនេះត្រូវបានអ្នកវិទ្យាសាស្ត្រហៅថាជាប្រភេទជម្ងឺចិត្តសាស្ត្រ ដែលការជះឥទ្ធិពលរបស់វាគឺទាក់ទងខាងផ្លូវអារម្មណ៍ច្រើនជាងការកើតឡើងពិតប្រាកដ។ វាឆ្លងពីម្នាក់ទៅម្នាក់ គឺដោយសារតែនៅពេលដែលបុគ្គលណាម្នាក់នៅក្នុងក្រុមចាប់ផ្តើមមិនស្រួលក្នុងខ្លួន និងរវើរវាយ បុគ្គលផ្សេងៗចាប់ផ្តើមមានអារម្មណ៍ភ័យខ្លាច។

ការដែលអះអាងថាបានលឺសម្លេង ឬបានឃើញរូបអ្វីចម្លែកៗនោះគឺភាគច្រើនដោយសារតែអ្នកជម្ងឺបានគិតពីរឿងនោះខ្លាំងទៅហើយ ដូច្នេះហើយវាធ្វើអោយខួរក្បាលរបស់ពួកគេបង្កើតជារូបភាព រឺសម្លេងប្លែកៗអ្វីមួយ។ ជាទូទៅ ការកើតឡើងនៃជម្ងឺនេះគឺបណ្តាលមកពីបញ្ហាបរិស្ថានដែលមិនសូវមានខ្យល់អាកាសចេញចូលច្រើន រឺបរិយាកាសអាប់អួរជាដើម។ ជួនកាលទៀត វាកើតឡើងដោយសារតែបុគ្គលទាំងនោះមានបញ្ហាស្ត្រេសរឿងអ្វីមួយ ឧទាហរណ៍ដូចជាជិតដល់ពេលដែលត្រូវប្រលងជាដើម។

នេះគ្រាន់តែជាការបកស្រាយខាងផ្នែកវិទ្យាសាស្ត្រតែប៉ុណ្ណោះ។ ចំពោះបញ្ហាផ្នែកជំនឿសាសនាផ្សេងៗទាក់ទងនឹងបញ្ហានេះ យើងនឹងមិនលើកឡើងនោះឡើយ ព្រោះថាយើងពុំមែនហេតុផលសមស្របដើម្បីបញ្ជាក់៕

មតិយោបល់

ពេញនិយម