មុន​ចូលឆ្នាំ​ខ្មែរ​ពលរដ្ឋ​អាច​ជិះ​រថភ្លើង​ទៅ​ព្រលានយន្តហោះ អត់អស់លុយសូម្បី​មួយ​រៀល
Connect with us

ថ្មីៗ

មុន​ចូលឆ្នាំ​ខ្មែរ​ពលរដ្ឋ​អាច​ជិះ​រថភ្លើង​ទៅ​ព្រលានយន្តហោះ អត់អស់លុយសូម្បី​មួយ​រៀល

១

ក្រុមហ៊ុន Royal Railways​ នឹង​ដាក់​ឲ្យ​ដំណើរការ​ផ្លូវដែក​ថ្មី​តភ្ជាប់​រវាង​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ និង​ស្ថានីយ​រថភ្លើង​សាកល្បង​ នៅ​មុន​ចូលឆ្នាំ​ខ្មែរ​ខាង​មុខ ដើម្បី​សម្រួល​ដល់​ភាព​ងាយស្រួល​ដល់​ពលរដ្ឋ ដែល​ចង់​ទៅព្រលានយន្តហោះ​​ ចៀសវាង​ការ​កកស្ទះ​ចរាចរណ៍។ ចំពោះ​ការ​ប្រើប្រាស់​សេវាកម្ម​នេះ អ្នក​ដំណើរ​នឹង​មិន​ត្រូវ​បង់ប្រាក់រយៈ​ពេល​ពីរខែ​ដំបូង​ចាប់ពី​ថ្ងៃ​បើក​ដំណើរការ។

​លោក John Guiry អគ្គនាយក​ក្រុមហ៊ុន Royal Railways ការ​ដាក់​ឲ្យ​ប្រើ​ផ្លូវដែក​តភ្ជាប់​​ទៅ​ដល់​ព្រលានយន្តហោះ​ចម្ងាយ ១០ គីឡូម៉ែត្រ​នេះ លោក​ថា​យ៉ាង​ហោច​ណាស់​ត្រូវ​ចំណាយ​ពេល​ពី ២០ ទៅ ៣០ នាទី តែ​បើ​ផ្លូវ​ស្ទះ​ទៀត​វា​អាច​ចំណាយពេល​កាន់តែយូរ ដូច្នេះ​មធ្យោបាយ​ថ្មី នឹង​ធ្វើ​ឲ្យ​បងប្អូនប្រើពេលកាន់តិច​និង​មិន​ថាំចិត្ត​រឿង​ស្ទះ​ចរាចរណ៍​ទៀត​ឡើយ។

យ៉ាង​ណាមិញ​មុន​ពេល​រថភ្លើង​នាំ​ចូល​ពី​មិកសិកកូមក​ដល់ប្រទេស​កម្ពុជា ក្រុមហ៊ុន​ត្រូវ​ប្រើ​រថភ្លើង​ប្រចាំ​របស់​ខ្លួនបណ្តោះអាសន្នសិន ដែល​អាច​ដឹក​អ្នក​ដំណើរ​ម្តង​បានដល់ ១៣០នាក់ ហើយ​ការ​ប្រតិបត្តិការ​ធ្វើឡើង ២៥ នាទីម្តង៕

ផ្តល់សិទ្ធិដោយ : អង្គរប៉ុស្តិ៏

មតិយោបល់

ពេញនិយម