ចាយក្រដាស១០០$រាល់ដងហ្នឹង មានដឹងថាមនុស្សប្រុសលើនោះជានរណាទេ?
Connect with us

គួរដឹង

ចាយក្រដាស១០០$រាល់ដងហ្នឹង មានដឹងថាមនុស្សប្រុសលើនោះជានរណាទេ?

ប្រសិនជាអ្នកប្រើប្រាស់លុយក្រដាស ១០០$ របស់អាមេរិច អ្នកប្រាកដជាបានឃើញហើយថានៅលើលុយនោះមានរូបមនុស្សប្រុសម្នាក់។ តើអ្នកធ្លាប់ឆ្ងល់ទេថា មនុស្សម្នាក់នោះជានរណា?

បុរសម្នាក់ដែលមានវត្តមាននៅក្នុងក្រដាស១០០$ អាមេរិចនោះគឺមានឈ្មោះថា បេនចាមីន ហ្រ្វេងខ្លីន ដែលលោកគឺជាបុរសដែលមានប្រជាប្រិយភាពបំផុតម្នាក់នៅក្នុងសហរដ្ឋអាមេរិច។ លោកត្រូវបានជនជាតិអាមេរិចជាច្រើនលានអ្នកគោរពស្រលាញ់ និងផ្តល់កិត្តិយសយ៉ាងខ្លាំង បើកាលណាបានលឺពីកិត្តស័ព្ទរបស់លោក។

លោក បេនចាមីន ហ្រ្វេងខ្លីន បានកើតនៅក្នុងឆ្នាំ ១៧០៥ ដែលក្នុងមួយជីវិតរបស់លោក លោកបានធ្វើការងារយ៉ាងច្រើនដែលផ្តល់ប្រយោជន៍ដល់សហរដ្ឋអាមេរិចជំនាន់នោះ ក៏ដូចជាពេលនេះ។ លោកគឺជាអ្នកនិពន្ធ អ្នកនយោបាយ អ្នកវិទ្យាសាស្ត្រ និងអ្នកការទូតដ៏ជំនាញម្នាក់។

ប៉ុន្តែក្នុងចំនោមមុខងារដ៏សំខាន់ៗរបស់លោក អ្វីដែលធ្វើអោយលោកមានកេរ្តិ៍ល្បីមកទល់សព្វថ្ងៃនេះគឺ លោកត្រូវបានគេអោយងារជា ជនជាតិអាមេរិចដំបូងគេបង្អស់ ព្រោះលោកបានធ្វើការបង្រួមបង្រួមរាល់អាណានិគមន៍ផ្សេងៗផ្សេងៗដែលមាននៅអាមេរិចពេលនោះ អោយចាប់ផ្តើមរួបរួមគ្នាបង្កើតបានជាអាមេរិចដែលយើងស្គាល់សព្វថ្ងៃនេះ។
លោកអាចធ្វើបានដូចនេះតាមរយះការសរសេរសៀវភៅ ក៏ដូចជាការធ្វើបទសន្ទរកថាជាសាធារណះនៅឯទីក្រុងឡុងដ៏។ លោកបានបន្សល់ទុកស្នាដៃយ៉ាងច្រើនមិនថានៅក្នុងវិស័យមួយវិទ្យសាស្ត្រ រឺសង្គមនយោបាយនោះឡើយ។

លោកត្រូវបានគេចាត់ទុកជាបុគ្គលដែលមានឥទ្ធិពលបំផុតនៅសហរដ្ឋអាមេរិច។ ថ្វីបើលោកបានស្លាប់នៅក្នុងឆ្នាំ ១៧៩០ហើយក៏ពិតមែន ប៉ុន្តែរូបរបស់លោកនៅតែត្រូវបានគេចងចាំបន្ទាប់ពីគេបានយករូបលោកមកដាក់នៅក្នុងក្រដាស ១០០$ ៕

អត្ថបទល្អផ្សេងទៀត៖ តើសង្ឃដាឡៃឡាម៉ារបស់ប្រទេសចិនជានរណា? ហេតុអ្វីបានជាលោកល្បីម្ល៉េះក្នុងឆាកនយោបាយ?

តើអ្នកធ្លាប់បានលឺពីឈ្មោះព្រះសង្ឃម្នាក់ដែលគេតែងតែហៅថា ដាឡៃឡាម៉ារឺទេ? មានសារពត៌មានជាច្រើននៅក្នុងពិភពលោកដែលបានចាត់ទុកព្រះសង្ឃមួយអង្គនេះជាបុគ្គលនៃការចាប់អារម្មណ៍នៃមនុស្សរាល់គ្នា ជាពិសេសសម្រាប់អ្នកដែលតាមដានវិស័យនយោបាយ។ តើព្រះអង្គជានរណា? ហេតុអ្វីបានជាព្រះអង្គទទួលបានការចាប់អារម្មណ៍ដូច្នេះ?

ព្រះសង្ឃដាឡៃឡាម៉ាដែលគេចំណាំតែសរសេរដល់នោះ គឺជាព្រះសង្ឃមួយព្រះអង្គដែលមានប្រភពចេញទីខេត្តទីបេប្រទេសចិន។ ពាក្យដាឡៃឡាម៉ានេះចង់សម្តៅទៅងាររបស់ព្រះសង្ឃដែលកាន់សាសនាព្រះពុទ្ធមហាយាននោះ ខណះដែលងារនេះគឺស្មើនឹងឋានះសម្តេចសង្ឃជាដើម។


ដាឡៃឡាម៉ានាពេលបច្ចុប្បន្ននេះគឺ ដាឡៃឡាម៉ាទី១៤ហើយ ដែលព្រះអង្គត្រូវបានគេចាត់ទុកជាបុគ្គលតស៊ូ និងក្លាហាននៅក្នុងឆាកនយោបាយ ទាក់ទងនឹងការងើបឡើងក្រោកឈរប្រឆាំងជាមួយនឹងរដ្ឋាភិបាលចិន។

ដាឡៃឡាម៉ាមួយព្រះអង្គនេះក៏បានធ្វើដំណើរទស្សនកិច្ចនយោបាយជាមួយប្រទេសជាច្រើនផងដែរនៅក្នុងសកលលោក ដែលក្នុងនោះមានប្រទេសដែលប្រកាន់របបសេរីប្រជាធិបតេយ្យជាច្រើនសុទ្ធតែគាំទ្រដល់ព្រះអង្គ រួមមានតាំងពីប្រទេសឥណ្ឌាជាដើម។

ព្រះអង្គបានចូលរួមសកម្មភាពសង្គមជាច្រើនដើម្បីធ្វើការតវ៉ាសុំអោយមានការបន្ថែមសិទ្ធិសេរីភាព និងទាមទារអោយមានលទ្ធិប្រជាធិតេយ្យនៅក្នុងប្រទេសចិនខណះដែលប្រទេសនេះត្រូវបានគ្រប់គ្រងយ៉ាងម៉ឺងម៉ាត់ពីរដ្ឋាភិបាលសង្គមនិយម។

លើសពីនេះទៅទៀត ព្រះអង្គក៏បានធ្វើការទាមទារដើម្បីបំបែកខ្លួនខេត្តទីបេ អោយទៅជាប្រទេសឯករាជ្យមួយចេញពីប្រទេសចិនផងដែរ ដោយសម្អាងលើវប្បធម៌ ជាតិសាសន៍ និងនិន្នានយោបាយខុសគ្នា។ ទោះបីជាយ៉ាងណាក៏ដោយ បំនងរបស់សង្ឃទីបេមួយអង្គនេះត្រូវបានចាត់ទុកជាទង្វើគម្រាមកំហែងដល់បូរណភាពប្រទេសចិនយ៉ាងខ្លាំង ហើយត្រូវបានប្រឆាំងដាច់អហង្ការពីសំណាក់រដ្ឋាភិបាលកុំមុយនីស្តចិន។

បច្ចុប្បន្ន ព្រះអង្គ ព្រមទាំងអ្នកតាមព្រះអង្គមួយចំនួនបាននឹងកំពុងតែរស់នៅប្រទេសឥណ្ឌា ដោយសារតែគេចពីការតាមចាប់របស់រដ្ឋាភិបាលចិន៕

មតិយោបល់

ពេញនិយម