រឿងសំខាន់ៗដែលត្រូវដឹង មុនពេលសម្រេចចិត្តទៅបាញ់ឡាស៊ែរបំបាត់ស្នាម!
Connect with us

គួរដឹង

រឿងសំខាន់ៗដែលត្រូវដឹង មុនពេលសម្រេចចិត្តទៅបាញ់ឡាស៊ែរបំបាត់ស្នាម!

ដើម្បីសម្រស់ វិធីសាស្ត្រអ្វីក៏មនុស្សគ្រប់គ្នាហ៊ានសាកល្បងដែរ។ ក្នុងការបំពេញតម្រូវរបស់អ្នកស្រលាញ់សម្រស់ មានវិធីសាស្ត្រជាច្រើនដែលអាចធ្វើទៅបាន ដោយក្នុងនោះមានតាំងពីវិធីសាស្ត្រដែលទទួលបានលទ្ធផលក្នុងពេលយូរ និងវិធីសាស្ត្រដែលអាចឃើញលទ្ធផលភ្លាមៗក៏បាន។

សម្រាប់បញ្ហាស្លាកស្នាមផ្សេងៗ មានវិធីមួយដែលមនុស្សជាច្រើន តែងតែជ្រើសរើស ដែលវិធីសាស្រ្តគឺតាមរយះការបាញ់ឡាស៊ែរបំបាត់ស្លាកស្នាម។ ប៉ុន្តែមុននឹងធ្វើសម្រេចចិត្តធ្វើការបាញ់ឡាស៊ែរ អ្នកត្រូវដឹងចំនុចសំខាន់ៗទាំង៦នេះសិន៖

១. មិនមែនសុទ្ធតែគ្រប់សន្លាកទាំងអស់សុទ្ធតែអាចបាញ់អោយបាត់នោះទេ

ថ្វីត្បិតតែបច្ចេកវិទ្យាសម័យឥឡូវនេះជឿនលឿនច្រើន បើប្រៀបធៀបទៅនឹងពីមុន ប៉ុន្តែថ្វីត្បិតតែបែបនេះមែន ការបាញ់ឡាស៊ែរក៏មិនអាចធ្វើអោយជាសន្លាកទាំងស្រុងបានដែរ។ វាគ្រាន់តែអាចជួយកាត់បន្ថយស្លាកស្នាមបានច្រើនជាងមុនប៉ុណ្ណោះ។

២. ការព្យាបាលល្អមិនល្អ ស៊ីសងទៅលើអ្នកជំនាញនោះទៀត

មិនមែនអោយតែមានម៉ាស៊ីនឡាស៊ែរក៏អាចបាញ់បំបាត់ស្នាមនោះបានទេ ព្រោះទាល់តែអ្នកជំនាញខាងផ្នែកនោះ ទើបអាចបាញ់បំបាញ់ស្នាមបានល្អ។

៣. ការបាញ់ឡាស៊ែរនេះទាមទារអោយបានការប្រឹក្សាយោបល់ជាមុនសិន

អ្នកគួរតែប្រយ័ត្ននៅពេលដែលកន្លែងបាញ់ឡាស៊ែរនោះធ្វើការបាញ់អោយអ្នកដោយមិនបានពិនិត្យប្រឹក្សាអោយបានច្បាស់ជាមុន ព្រោះប្រភេទស្បែកមនុស្សម្នាក់ទៅម្នាក់ខុសគ្នា អញ្ចឹងហើយមិនអាចចេះតែបាញ់ៗនោះទេ។

៤. ត្រូវលាបឡេការពារកម្តៅមុនពេល និងក្រោយពេលបាញ់ឡាស៊ែរ

ប្រសិនជាស្បែករបស់អ្នកកំពុងតែរងការបំផ្លាញអោយកម្តៅព្រះអាទិត្យហើយនោះ អ្នកមិនត្រូវបាញ់ឡាស៊ែរទៀតនោះទេ ព្រោះវាអាចធ្វើអោយអ្នកមានបញ្ហាស្បែកកាន់តែធ្ងន់ធ្ងរ។ ដូច្នេះហើយមុនពេលធ្វើការបាញ់ និងក្រោយពេលបាញ់ អ្នកគួរតែការពារស្បែកអោយបានត្រឹមត្រូវល្អ។

៥. រឿងមិនត្រូវធ្វើបន្ទាប់ពីបាញ់រួច

បន្ទាប់ពីទទួលទានការព្យាបាលដោយកាំរស្មីឡាស៊ែរ អ្នកត្រូវតែតមជក់បារី២អាទិត្យ មិនញ៉ាំថ្នាំ អាស្ពីរីន រឺអាហារដែលផ្ទុកវីតាមីន និងថ្នាំផ្សេងៗដែលអាចធ្វើអោយយឺតដល់ការព្យាបាល មិនត្រូវប្រើឡេរឺផលិតផលស្បែកណាមួយដែលមានផ្ទុកសារធាតុកាត់យ៉ាងហោចណាស់១ខែ…។

៦. ការបាញ់ឡាស៊ែរអាចតម្រូវអោយធ្វើលើសពីមួយដង

មិនមានគ្រាន់តែបាញ់ឡាស៊ែរម្តងក៏អាចព្យាយាមស្លាកស្នាមបាននោះទេ ព្រោះស្លាកស្នាមខ្លះអាចត្រូវការពេលការព្យាបាលលើសពី១ដងក៏ថាបាន៕

អត្ថបទល្អផ្សេងទៀត៖ មុននឹងសម្រេចចិត្តបាញ់ឡាស៊ែរធ្មេញអោយស អ្នកត្រូវដឹងចំនុចសំខាន់ៗទាំងនេះសិន!

នៅពេលថ្មីចុងក្រោយនេះ ប្រសិនជាយើងសង្កេតនៅតាមបណ្តាញសង្គម រឺនៅតាមប្រព័ន្ធផ្សព្វផ្សាយនានា អ្នកនឹងបានឃើញពីការកើលឡើងនៃចំនួនអ្នកដែលបានបាញ់ឡាស៊ែរដើម្បីធ្វើអោយធ្មេញរបស់ខ្លួនស ពោលគឺសខ្លាំងខុសដាច់ពីធ្មេញធម្មជាតិ។

ការពេញនិយមនេះបានធ្វើអោយមនុស្សជាច្រើនបានសម្រេចចិត្តទៅធ្វើបែបនេះដូចគ្នាអញ្ចឹងដែរ ដោយពួកគេច្រើនយល់ថាការធ្វើបែបនេះនឹងជួយបង្កើនសម្រស់របស់ពួកគេមួយផ្នែក។ ប៉ុន្តែតើការធ្វើបែបនេះមានគ្រោះថ្នាក់ រឺគុណវិបត្តិដែររឺទេ? មុននឹងសម្រេចចិត្តចំនាយប្រាក់ធ្វើបែបនេះ អ្នកគួរដឹងពីចំនុចខ្លះនៃធ្មេញរបស់អ្នក និងការបាញ់ឡាស៊ែរអោយធ្មេញសនេះសិន ដែលក្នុងនោះមានដូចជា៖

១. ធ្មេញរបស់អ្នកអាចស្រូបពណ៌បាន

ថ្វីត្បិតតែយើងមើលទៅ ធ្មេញរបស់យើងហាក់ដូចជាមានធាតុរឹង និងរលោងស្មើគ្នាមិនមានចន្លោះអ្វីក៏ពិតមែន ប៉ុន្តែធាតុពិតទៅវាមានរន្ធតូចៗជាច្រើនដែលយើងមិនអាចមើលឃើញដោយភ្នែកទទេ។ ដូច្នេះនៅពេលដែលអ្នកបរិភោគអាហារ ឬភេសជ្ជះអ្វីមួយដែលមានពណ៌យូរៗទៅ វានឹងធ្វើអោយធ្មេញរបស់អ្នកមានពណ៌ទៅតាមនោះដែរ។ ការញ៉ាំកាហ្វេ រឺការជាក់បារីជាដើម សុទ្ធតែអាចធ្វើអោយធ្មេញរបស់អ្នកប្តូរពណ៌ទៅជាលឿង ឬខ្មៅ អាស្រ័យលើរយះពេលដែលអ្នកទទួលទានវា។ ដូច្នេះដើម្បីអោយធ្មេញរបស់អ្នកមានពណ៌ដូចធម្មតា អ្នកត្រូវតែធ្វើការលាងសម្អាតអោយបានដិតដល់បំផុត។

២. ការធ្វើធ្មេញអោយសអាចមិនមានបញ្ហាដល់ធ្មេញ

ជាការពិតណាស់ អ្វីក៏ដោយអោយតែខុសពីធម្មជាតិ វាមិនប្រាកដថាល្អទាំងស្រុងនោះទេ។ ប៉ុន្តែថ្វីត្បិតតែបែបនេះក្តី ការសម្អាតធ្មេញអោយស អាចនឹងមិនមានបញ្ហាធំដុំអ្វីដល់ធ្មេញរបស់អ្នកឡើយ អោយតែអ្នកទៅសម្អាត និងបាញ់ឡាស៊ែរត្រឹមត្រូវតាមក្បូនខ្នាតបច្ចេកទេសត្រឹមត្រូវ។

៣. ការធ្វើអោយធ្មេញសពេកនឹងអាចធ្វើអោយឧស្សាហ៍ស្រាវធ្មេញ

ថ្វីត្បិតតែការធ្វើអោយធ្មេញសអាចមិនផ្តល់បញ្ហាដល់សុខភាពមាត់ធ្មេញ ការធ្វើអោយធ្មេញសហួសហេតុនឹងអាចបំផ្លាញសុខភាពមាត់ធ្មេញរបស់អ្នកទៅវិញ ពោលគឺធ្មេញរបស់អ្នកឆាប់នឹងអាក់សមត្ថភាពក្នុងការទប់ទល់នឹងកម្តៅក្តៅ ត្រជាក់ រឺអាហារនានាជាច្រើន។ ហេតុដូច្នេះហើយទើបវាធ្វើអោយអ្នកដែលមានធ្មេញ សខ្លាំងតែងមានអាការះស្រៀវធ្មេញ។

៤. ការបាញ់ឡាស៊ែរធ្មេញមិនស័ក្តសមសម្រាប់អ្នកដែលមានធ្មេញឧស្សាហ៍ស្រាវនោះទេ

ដោយសារតែការបាញ់ឡាស៊ែរអាចធ្វើអោយធ្មេញដែលមានសុខភាពធម្មតាមានបញ្ហាស្រៀវទៅហើយ ដូច្នេះសម្រាប់អ្នកដែលមានបញ្ហាស្រៀវធ្មេញស្រាប់ អ្នកមិនគួរព្យាយាមប្រើប្រាស់ឡាស៊ែរសម្រាប់ធ្វើអោយធ្មេញសនោះឡើយ។ ផ្ទុយទៅវិញ អ្នកអាចព្យាយាមធ្វើអោយធ្មេញរបស់អ្នកសតាមបែបធម្មជាតិដោយសន្សឹមៗវិញប្រសើរជាង។

៥. ការប្រើប្រាស់ឡាស៊ែរអោយធ្មេញស មិនអាចអោយធ្មេញសជារៀងរហូតឡើយ

ថ្វីត្បិតតែការប្រើប្រាស់ឡាស៊ែរអោយធ្មេញស គឹជាវិធីដែលលឿនបំផុត និងងាយស្រួលបំផុតក្នុងការធ្វើអោយធ្មេញសពិតមែន ក៏ប៉ុន្តែវាមិនអាចធ្វើអោយធ្មេញរបស់អ្នកសជារៀងរហូតនោះទេ។ ពោលគឺវានឹងប្រែប្រួលពណ៌ពីមួយថ្ងែទៅមួយថ្ងៃ ជាពិសេសប្រសិនជាអ្នកមិនបានថែទាំវាអោយដិតដល់។ ម្យ៉ាងដើម្បីថែរក្សាអាយុកាលនៃភាពសនេះអោយបានយូរល្អ អ្នកត្រូវតែឧស្សាហ៍ទៅជួបវិជ្ជបណ្ឌិតជំនាញដើម្បីប្រឹក្សា និងទទួលការថែទាំទៀតផង។

មតិយោបល់

ថ្មីៗ6 hours ago

ចិត្តល្អ ខំចុះពីឡានទៅទទួលខុសត្រូវករណីគ្រោះថ្នាក់ចរាចរណ៍ បែរជាត្រូវគេព្រួតវាយញាត់ភក់ស្លាប់ភ្លាមៗនៅនឹងកន្លែង

គួរដឹង6 hours ago

បើស្រលាញ់កូនសូមប្រយ័ត្ន! មេរោគម្យ៉ាងកំពុងរាលដាលខ្លាំងនៅថៃនិងវៀតណាម អីលូវកើតមានលើកុមារខ្មែរហើយ

គួរដឹង1 day ago

ទស្សនៈសំខាន់ៗរបស់បិតាស្ថាបនិកសិង្ហបុរី លីខ្វាន់យូ លើប្រទេសកម្ពុជាដែលគេកម្របានដឹង!

ទាក់ទាញ1 day ago

សម្រស់ប៉ុន្មានឆ្នាំមុនរបស់ អូនម៉ី កាលមិនទាន់ល្បីខ្លាំង ពិតជាឃើញហើយទប់អារម្មណ៍មិនបាន!

បែបផែនជីវិត1 day ago

ខឹងអ្នកភូមិមើ់លងាយថាក្ររៀនមិនចេះ… ខំប្រឹងរៀនរហូតបានពិន្ទុខ្ពស់ ហើយព្រីនរូបខ្លួនឯងបិទនៅផ្ទះតែម្តង!

ពេញនិយម