ធ្លាប់តែឃើញវីដេអូបុរសម្នាក់នេះ! តើគាត់ជានរណា?
Connect with us

ទាក់ទាញ

ធ្លាប់តែឃើញវីដេអូបុរសម្នាក់នេះ! តើគាត់ជានរណា?

ប្រសិនជាអ្នកឧស្សាហ៍ប្រើប្រាស់បណ្តាញសង្គម អ្នកប្រាកដជាធ្លាប់ប្រទះវីដេអូ រឺរូបភាពរបស់បុរសម្នាក់នេះហើយ។ ប៉ុន្តែតើគេគឺជានរណា? ហេតុអ្វីទើបជាគេល្បីម្ល៉េះ?

បុរសដែលស្ថិតនៅក្នុងវីដែអូ និងរូបភាពដែលអ្នកធ្លាប់បានឃើញនោះ មានរហស្សមានថា “Salt Bae” ខណះដែលឈ្មោះពិតរបស់គាត់គឺ Nusret Gökçe ។ លោកគឺជាជនជាតិឃឺត ដែលសព្វថ្ងៃរស់នៅប្រទេសតួគី ដោយគាត់គឺជាម្ចាស់ភោជនីយដ្ឋានដ៏ល្បីមួយដែលមានឈ្មោះថា Nusr-Et ។

មនុស្សជាច្រើនបានឆ្លក់វង្វេងជាមួយបុរសម្នាក់នេះ តាមរយះវិធីនៃលោកធ្វើការចម្អិនសាច់គោ ដែលហាក់ដូចជាបង្កប់គំនិតសិល្បះបន្តិច ភាពកំប្លែងបន្តិច ជាពិសេសនៅពេលចុងក្រោយបន្ទាប់ពីវះសាច់រួច ដោយលោកធ្វើការរោយអំបិលទៅលើនោះ។

ហាងរបស់លោកបានបើកទ្វារដំបូងនៅក្នុងឆ្នាំ ២០១០ នៅទីក្រុងអ៊ីស្តានបុល ប្រទេសតួគី។ ប៉ុន្តែមកទល់ពេលនេះ ហាងរបស់លោកគឺបានពង្រីកទៅដល់ទីក្រុងឌូបៃ អាប៊ូដាប៊ី និងញូយ៉កផងដែរ។ ក្រៅពីនេះ ហាងរបស់លោកក៏មានសុទ្ធតែតារា និងជនល្បីៗស្កាត់ទៅរកទៀតផង៕

អត្ថបទល្អផ្សេងទៀត៖ លើកនេះធ្ងន់ធ្ងរហើយ! Youtube បានឈប់អោយ តារាល្បីលោក Logan Paul ម្នាក់នេះរកលុយតាមគេហទំព័ររបស់ខ្លួន!

ប្រសិនជាអ្នកឧស្សាហ៍តាមដានវីដេអូកំប្លែងរបស់ជនជាតិអាមេរិច អ្នកប្រហែលជាបានស្គាល់បុរសម្នាក់ឈ្មោះថា Logan Paul ព្រោះថាជារៀងរាល់ថ្ងៃ មានមនុស្សរាប់លានអ្នកបានចូលមើល ឬ វីដូអូកំប្លែងរបស់បុរសម្នាក់នេះ ដោយសារតែគេបានធ្វើវីដេអូជាច្រើនដែលធ្វើអោយមនុស្សម្នាក់មើលហើយសប្បាយរីករាយនឹងភាពក្រមិចក្រមើមរបស់គេ។

ប៉ុន្តែទើបតែនៅពេលប៉ុន្មានជា១ខែមុននេះ លោក Logan Paul ត្រូវបានមនុស្សជាច្រើនស្រងាកចិត្តជាខ្លាំងជាមួយនឹងអំពើអសីលធម៌របស់លោក បន្ទាប់ពីលោកបានបង្ហោះវីដេអូនៅប្រទេសជប៉ុនពេលដែលលោកទៅលេងទីនោះជាមួយគី្នគ្នាប៉ុន្មានអ្នកទៀត។

អ្វីដែលធ្វើអោយមហាជន ពិសេសជនជាតិជប៉ុនមានការខឹងសម្បារជាមួយនឹងបុរសម្នាក់នេះ គឺដោយសារតែគេបានចូលទៅលេងនៅក្នុងព្រៃខ្មោចមួយ ដែលជនជាតិជប៉ុនជាច្រើនបានចូលទៅធ្វើអត្តឃាត។នៅពេលដែលទៅដល់ទីនោះ លោក Logan Paul មិនត្រឹមតែបានថតវីដេអូនោះទេ ប៉ុន្តែលោកក៏បានសើចចម្អក និងមិនគោរពដល់សាកសពដែលបានស្លាប់នៅក្នុងព្រៃនោះទៀតផង។

ថ្វីត្បិតតែរឿងនេះទើបតែកន្លងផុតទៅក៏ពិតមែន លោក Logan Paul ហាក់ដូចជាមិនបានរាងចាលនឹងទង្វើអសីលធម៌របស់លោកនេះសោះ ពោលគឺទើបតែពេលថ្មីប៉ុន្មានថ្ងៃនេះ លោកបានបង្ហោះវីដេអូមួយទៀត ដែលធ្វើអោយអ្នកលេងតាមបណ្តាញសង្គមមានកាន់ប្រកាន់រឹតតែខ្លាំង ហើយចាត់ទុកទង្វើនេះជាទង្វើលីលាអសីលធម៌បំផុត។

វីដេអូមួយនោះគឺទាក់ទងទៅនឹងការប្រមាទជីវិតសត្វដែលក្នុងនោះ លោកនឹងមិត្តភក្តិរបស់លោកពីរនាក់ទៀតបានយកសត្វកណ្តុរដែលងាប់មួយក្បាលមកលេង។ បើទោះបីជាវាបានងាប់ទៅហើយក៏ពិតមែន ប៉ុន្តែផ្ទុយពីកណ្តុរនោះទៅកប់ រឺបោះចោល លោកបានយកវាមកឆក់ជាមួយនឹងកាំភ្លើងឆក់ដើម្បីលេងសត្វកណ្តុរដែរងាប់នោះ។

អ្វីដែលកាន់តែធ្វើអោយគេរឹតតែហួសចិត្តនឹងទង្វើរឆ្កួតៗបែបនេះទៀតនោះ គឺលោកបានថែមទាំងយកសត្វត្រីដែលកំពុងតែហែលនៅក្នុងទឹកមកដាក់នៅលើគោក រួចហើយព្យាយាមលេងដោយធ្វើជាផ្តល់សង្រ្គោះបឋមអោយសត្វត្រីដែលរៀបនឹងដាច់ដង្ហើមនោះជាដើម។

ទង្វើដែលស្តែងចេញទាំងអស់នេះធ្វើអោយក្រុមការងារសត្វបានចេញមុខតវ៉ានឹងលោក នឹងទាមទារអោយមានដំណោះស្រាយដ៏សមស្របមួយទាក់ទងនឹងថាតើពួកគេគួរធ្វើយ៉ាងណាចំពោះបុរសម្នាក់នោះដែលបានធ្វើអំពើអសីលធម៌ម្តងហើយម្តងទៀត។

ឆ្លើយតបនឹងការទាមទារនេះ គេហទំព័រ Youtube ដែលជាប្រភពនៃប្រាក់ចំនូលរបស់លោក Logan Paul បាននិយាយថាក្រុមហ៊ុនខ្លួននឹងបិទមិនអោយមានការផ្សាយពាណិជ្ជកម្មណាមួយចូលក្នុងប៉ុស្តគណនីរបស់លោកនេះ ដូច្នេះវាគឺជាការកាត់ផ្តាច់ចំនូលមួយដ៏ធំរបស់គេ។

គួរបញ្ជាក់ផងដែរថា លោក Logan Paul ត្រូវបានគេប៉ាន់ស្មានថា ជារៀងរាល់ខែ លោករកកម្រៃពី Youtube នេះប្រមាណជាជិត១លានដុល្លារឯណោះ ដូច្នេះការបិទអោយមានពាណិជ្ជកម្មមួយនេះគឺធ្វើអោយលោកបាត់បង់ចំនូលមិនតិចនោះទេ៕

មតិយោបល់

ពេញនិយម