ពិតជាអស្ចារ្យណាស់! Facebook ​បិទ​មុខងារ Explore Feed ​ជាផ្លូវការណ៍ហើយក្នុងពេលឆាប់ៗនេះ
Connect with us

ថ្មីៗ

ពិតជាអស្ចារ្យណាស់! Facebook ​បិទ​មុខងារ Explore Feed ​ជាផ្លូវការណ៍ហើយក្នុងពេលឆាប់ៗនេះ

ក្រោយ​ពី​ធ្វើ​តេស្ដ​អស់​រយៈ​ពេល​២​ខែ​កន្លង​មក ពេល​នេះ​ក្រុមហ៊ុន Facebook ​បាន​បិទ​មុខងារ Explore Feed ​វិញ​ហើយ ​ក្រោយ​ពី​រង​ការ​ស្ដី​បន្ទោស​ច្រើន​ពេក។

កាល​ពី ២​ខែ​មុន Facebook ​បាន​បំបែក News Feed ​ជា​២ ​ដើម្បី​ដាក់​មុខ​ងារ Explore Feed ​១​ទៀត ​ក្នុង​ន័យ​ឱ្យ​អ្នក​ប្រើប្រាស់​មាន​ភាព​ងាយ​ស្រួល។ យ៉ាងណាមិញ ​ការ​ធ្វើ​តេស្ដ​ដាក់​នេះ​មាន​តែ​៦​ប្រទេស​ប៉ុណ្ណោះ ​ក្នុង​នោះ​កម្ពុជា​ក៏​ស្ថិត​ក្នុង​ប្រទេស​ដែល​ត្រូវ​ធ្វើ​តេស្ដ​ដែរ។ ការ​ដាក់​នោះ ​បាន​ធ្វើ​ឱ្យ​អ្នក​កាន់ Page ​នៅ​កម្ពុជា​ជា​ច្រើន ​មាន​ក្ដី​កង្វល់​ព្រោះ​មិន​សូវ​មាន​អ្នក​មើល​ឡើយ។

ផ្ទុយ​ទៅ​វិញ ​ថ្ងៃ​នេះ Facebook ​បាន​បង្ហោះ​ដំណឹង​រីករាយ​មួយ ​ពោល​គឺ Explore Feed ​​ត្រូវ​បាន​ដក​វិញ​ហើយ ​ហើយ​វា​នឹង​ទៅ​ជា News Feed ​ដូច​ធម្មតា​វិញ​ក្នុង​ពេល​ឆាប់​ៗ​នេះ៕

ផ្តល់សិទ្ធដោយ៖ Angkorpost

មតិយោបល់

ពេញនិយម