ប្រសិនបើមានការផ្ទុះនុយក្លេអ៊ែរចំនួន១០០ គ្រាប់ព្រមគ្នា តើនឹងមានអ្វីខ្លះកើតឡើង ? (មានVideo)
Connect with us

គួរដឹង

ប្រសិនបើមានការផ្ទុះនុយក្លេអ៊ែរចំនួន១០០ គ្រាប់ព្រមគ្នា តើនឹងមានអ្វីខ្លះកើតឡើង ? (មានVideo)

ប្រសិទ្ធភាពនៃការផ្ទុះរបស់គ្រាប់បានធ្វើឲ្យប៉ះពាល់ជីវិតមនុស្ស សត្វទាំងអស់ ជាពិសេសនៅតំប់ដែលមានការទម្លាក់គ្រាប់ ។ ចំពោះភពផែនដីក៏មានការប៉ះពាល់ខ្លាំងដែរ ដែលមានដំណាក់កាលរបស់វាដូចខាងក្រោម ៖

សប្តាហ៏ទី១ ៖ ៥ មេហ្គាតោននៃឧស្ម័នកាបូនក្នុងគ្រាប់នុយក្លេអ៊ែរនៅសាយភាយទៅក្នុងបរិយាកាស ហើយវាស្រូបកម្តៅពីព្រះអាទិត្យមុននឹងកម្តៅមកដល់ផែនដី។

សប្តាហ៏ទី២ ៖ ផ្សែងខ្មៅរបស់កាបូនបានបិទនូវពន្លឺដែលបណ្តាលឲ្យផែនដីមានសភាពងងឹតដូចយប់ ។ ប្រតិកម្មគីមីនៅក្នុងបរិយាកាសនឹងបំផ្លាញស្រទាប់អូស្សូនរបស់ផែនដី ។ កាំរស្មី UV នឹងសាយភាយកម្តៅ ៨០ – ១២០% ខ្លាំងជាងមុនពេលមានការបំផ្ទុះគ្រាប់នុយក្លេអ៊ែរ ។

ខែទី ២ ៖ ផែនដីមានការចុះត្រជាក់ជាងសីតុណ្ហភាពធម្មតា ដែលអាចធ្វើឲ្យផ្ទៃទាំងមូលមានការកកដោយសារតែមានសីតុណ្ហភាពជាមធ្យម -25អង្សារសេ ។ មិនតែប៉ុណ្ណោះផែនដីនិងកាត់បន្ថយនូវអត្រាភ្លៀងធ្លាក់ ហើយរុក្ខជាតិឈប់លូតលាស់តទៅទៀត ។

ឆ្នាំទី២ ៖ ដោយគ្មានអាហារ មនុស្ស ២ពាន់លានអ្នកនឹងស្លាប់ដោយសារតែការស្រេកឃ្លាន ហើយតំបន់ខ្លះនឹងទៅជាកន្លែងដែលមិនអាចរស់នៅបានដោយសារតែសីតុណ្ហភាពទាបខ្លាំងពេក ។

ឆ្នាំទី ៥ ៖ ស្រទាប់អូស្សូនស្តើងជាមុន ២៥% ដែលបណ្តាលឲ្យមានជំងឺមហារីកស្បែកចំពោះអ្នកដែលនៅរស់ពីការទម្លា្កក់គ្រាប់

ឆ្នាំទី ១០ ៖ ស្រទាប់អូស្សូនចាប់ផ្តើមបង្កើតឡើងវិញ ហើយវាស្តើងជាងមុនតែ 8% ប៉ុណ្ណោះ

ឆ្នាំទី ២០ ៖ ភពផែនដីចាប់ផ្តើមទទួលកម្តៅពីព្រះអាទិត្យបានខ្លះ បន្ទាប់ពីការរលាយនៃឧស្ម័នកាបូន ហើយរុក្ខជាតិនឹងចាប់ផ្តើមលូតលាស់ឡើងវិញ ប៉ុន្តែការលូតលាស់នេះគឺមានល្បើនយឺតបំផុត (ដែល ៥ឆ្នាំ រាប់ថាជារដូវដាំដុះម្តង )

ឆ្នាំទី ៣០ ៖ ផែនដីចាប់ផ្តើមទទួលទឹកភ្លៀងញឹកញាប់ជាង​ ១៥ឆ្នាំមុន ។ ការលូតលាស់របស់រុក្ខជាតិមានលំនឹងឡើងវិញ តែល្ប់ឿននៃការលូតលាស់នៅតែយឺត ។

ឆ្នាំទី ៥០៖ ធម្មជាតិចាប់ផ្តើមគ្របដណ្តប់ផែនដីម្តងទៀត ទោះជាយ៉ាងណា តំបន់ខ្លះនៅតែមិនអាចទ្រទ្រង់ជីវិតបានដោយសារតែកម្លាំងនៃវិទ្យុសកម្មខ្លាំងពេក ។

អ្វីទំាងអស់នេះអាចកើតឡើងមកលើផែនដី ដោយសារតែគ្រាប់បែកនុយក្លេអ៊ែរតែ ១០០ ក្រាប់ប៉ុណ្ណោះ​ ហើយអ្វីដែលគួរខ្លាចនោះគឺ នៅលើពិភពលោកមានគ្រាប់បែកនុយក្លេអ៊ែរចំនួន ១៦០០ គ្រាប់ ។

ប្រភព៖ ខ្មែរអប្សរា

ហាមដាច់ខាតយកអត្ថបទពី ANARCHAK.COM ទៅផ្សាយបន្តដោយគ្មានការអនុញ្ញាតិ បើលោក លោកស្រីត្រូវការអត្ថបទ សូមទំនាក់ទំនងលេខទូរស័ព្ទ 010 999 745

មតិយោបល់

ពេញនិយម