មេរៀនជីវិតដែលអ្នកអាចរៀនបានពី រឿងរ៉ាវប្រេះឆានៃជីវិតអាពាហ៌ពិពាហ៌របស់ ចេនី !
Connect with us

បែបផែនជីវិត

មេរៀនជីវិតដែលអ្នកអាចរៀនបានពី រឿងរ៉ាវប្រេះឆានៃជីវិតអាពាហ៌ពិពាហ៌របស់ ចេនី !

តារាសម្តែងថៃ អ្នកនាងចេនី គឺជាតារាម្នាក់ដែលមានឈ្មោះបោះសម្លេងខ្លាំងណាស់ ពោលគឺប្រជាប្រិយភាពរបស់អ្នកនាងមិនត្រឹមតែធ្វើអោយជនជាតិថៃជាច្រើនស្គាល់ និងស្រលាញ់អ្នកនាងនោះទេ សូម្បីតែជនជាតិខ្មែរមួយចំនួនក៏បានស្គាល់ និងដឹងពីសមត្ថភាពសម្តែងយ៉ាងល្អរបស់អ្នកនាងដែរ។

ថ្វីត្បិតតែអ្នកនាង ចេនីមានទាំងសម្រស់ និងទេព្យកោសល្យ ជីវិតរបស់នាងមិនបានទទួលការជោគជ័យទាំងស្រុងដោយរលូននោះទេ ពោលគឺនាងធ្លាប់មានបទពិសោធន៍ឈឺចាប់យ៉ាងខ្លាំងបំផុតមួយ ខណះដែលជីវិតអាពាហ៌ពិពាហ៌របស់ខ្លួនត្រូវបានបញ្ចប់ ដោយសារតែមិនអាចទ្រាំទ្រនូវទង្វើដែលអតីតស្វាមីធ្វើមកកាន់ខ្លួន។

នារីសំណាងមុខមាត់ តែអភ័ព្វវាសនាម្នាក់នេះបានបង្ហាញអោយមហាជនដឹងពីការឈឺចាប់របស់ខ្លួន បន្ទាប់ពីនាងបានប្តឹងលែងលះអតីតស្វាមីរបស់ខ្លួន បន្ទាប់ពីរស់នៅមិនចុះសម្រុងនឹងគ្នា រហូតឈានដល់ការប្រើប្រាស់អំពើហិង្សាវាយមកកាន់នាងទៀតផង។

ក្រោយពេលលែងលះ នាងបាននិយាយថា “មនុស្សស្រីរូបស្អាតយ៉ាងណា ពូកែប៉ុណ្ណាក៏មិនអាចឃាត់ ឬចងចិត្តប្រុសសាវ៉ាបាននោះឡើយ។ បើគេចង់តែក្បត់ហើយការអត់ឱនច្រើនសារក៏គ្មានតំលៃនោះដែរ។ កំហុសលើកទីមួយជាមេរៀនប៉ុន្តែកំហុសលើកទីពីរគឺជាចេតនា។ មនុស្សស្រីស្រស់ស្អាតនឹងមានតំលៃបំផុតនៅពេលដែលនាងរឹងមាំ។ បើជឿជាក់ថាខ្លួនឯងជាគ្រាប់ពេជ្ររឿងអីខ្លាចខ្លួនឯងគ្មានអ្នកអោយតំលៃ។”

សារនេះគឺពិតជាមានអត្ថន័យអប់រំខ្ពស់ណាស់ទៅដល់មនុស្សស្រីគ្រប់ៗគ្នា អោយចេះរៀនអោយតម្លៃមកកាន់ខ្លួនឯង បើទោះបីជាស្ថិតនៅក្នុងកាលៈទេសៈណាមួយ ដែលគេមិនត្រូវការក៏ដោយ។ មានតែពេលដែលអ្នកអោយតម្លៃខ្លួនឯងទេ ទើបជីវិតរបស់អ្នកអាចមានក្តីសុខ៕

អត្ថបទល្អផ្សេងទៀត៖ មេរៀនជីវិតដែលឈិន ឡុងបានបង្រៀនដល់កូនខ្លួន! អ្នកទាំងអស់គ្នាក៏គួររៀនតាមដែរ!

បើនិយាយពីឈ្មោះលោក ឈិន ឡុង មិនតិចជាងកន្លះពិភពលោកហើយដែលបានស្គាល់ និងកោតសរសើរពីស្នាដៃ និងទេពកោសល្យរបស់លោក ជាពិសេសគឺតាមរយះការសម្តែងឈុតឆាកប្រយុទ្ធ និងកំប្លែង ដែលបង្កប់ភាពអង់អាច និងក្រមិចក្រមើមយ៉ាងល្អ ដោយមិនមានមនុស្សជាច្រើនទេដែលអាចធ្វើតាមលោកបាន។

ក្រៅពីកេរ្តិ៍ឈ្មោះក្នុងការសម្តែងរឿងអស់រយះពេលជាច្រើនឆ្នាំ លោកក៏ត្រូវបានគេស្រលាញ់ និងសរសើរពីគំនិតដែលលោកមានផងដែរ។ តួយ៉ាងដូចជាការដែលលោកបង្រៀនកូនរបស់ខ្លូនពីការតស៊ូក្នុងជីវិតជាដើម។ ដោយឃើញថាអ្វីលោកបង្រៀនកូននោះ អាចមានប្រយោជន៍ដល់ការពង្រឹងគំនិតរបស់ប្រិយមិត្ត ដូច្នេះហើយថ្ងៃនេះ Anarchak នឹងយកវិធីនោះមកចែកចាយអោយប្រិយមិត្តបានដឹង។

វិធីដែលលោកបង្រៀនកូនរបស់លោកនោះគឺ លោកបានបរិច្ចាកទ្រព្យសម្បត្តិដែលលោកមាន ពោលគឺប្រមាណជា ១៣០លានដុល្លារ ដើម្បីអោយអង្គការសប្បុរសធម៌ទាំងអស់ ដោយគ្មានទុកអោយកូនរបស់លោកសូម្បីតែបន្តិច។ មនុស្សមួយចំនួនប្រហែលជាគិតថា នេះមិនមែនជាវិធីបង្រៀនកូននោះទេ ផ្ទុយទៅវិញនេះជាការធ្វើបាបកូនហើយ ព្រោះលោក ឈិន ឡុងមិនបានទុកប្រាក់អ្វីសម្រាប់ផ្គត់ផ្គង់ជីវភាពកូនរបស់ខ្លួនសោះ។

ទោះជាយ៉ាងណាក៏ដោយហេតុផលរបស់លោកឈិន ឡុងបានធ្វើអោយអ្នកដែលមិនពេញចិត្តនឹងទង្វើររបស់លោកនោះភ្ញាក់ខ្លួនព្រឺតនៅពេលដែលលោកនិយាយពាក្យមួយឃ្លាថា “ខ្ញុំមិនបារម្ភក្នុងការបរិច្ចាកលុយរបស់ខ្ញុំអោយទៅអ្នកដទៃនោះទេ ព្រោះថាប្រសិនជាកូនខ្ញុំមានសមត្ថភាព គេចេះរកលុយនោះដោយខ្លួនឯងហើយ។ ប៉ុន្តែប្រសិនជាគេគ្មានសមត្ថភាពវិញនោះ ទោះបីជាខ្ញុំទុកលុយនេះក៏បានត្រឹមតែអោយគេបំផ្លាញដែរ”

នេះគឺជាមេរៀនមួយដែលយើងអាចរៀនបានថា អោយតែយើងមានគំនិត សេចក្តីក្រលំបាកទុក្ខវេទនាមិនអាចនៅជាមួយយើងបានរហូតនោះទេ។ ផ្ទុយទៅវិញ ប្រសិនជាយើងគ្មានគំនិត ទោះបីមានប្រាក់ច្រើនប៉ុណ្ណា ក៏យើងមិនអាចគ្រប់គ្រងរក្សាបានល្អដែរ៕

មតិយោបល់

ពេញនិយម